**ស្ថានទូតកម្ពុជាប្រចាំប៊ុលហ្គារី ជំរុញការទូតវប្បធម៌ និងសកម្មភាពមនុស្សធម៌ ដើម្បីពង្រឹងមិត្តភាពអន្តរជាតិ**គណៈកម្មការទី៨ នៃរដ្ឋសភា ជួបប្រជុំពិភាក្សាការងារជាមួយរដ្ឋបាលខេត្តព្រះសីហនុ ដើម្បីជំរុញការអនុវត្តគោលនយោបាយ និងលើកកម្ពស់ការផ្សព្វផ្សាយពីជំងឺមិនឆ្លង**សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចាត់តំណាងនាំយកទេយ្យវត្ថុ និងបច្ច័យមួយចំនួនធំ ទៅថ្វាយប្រគេន សម្ដេច នន្ទ ង៉ែត**ក្រសូងបរិស្ថាន គាំទ្រសហគមន៍តំបន់ការពារធម្មជាតិនៅកម្ពុជា ចូលរួមការពារនិងអភិរក្សធនធានធម្មជាតិ និងលើកកម្ពស់ជីវភាពប្រជាពលរដ្ឋនៅតាមសហគមន៍**អភិបាលខេត្តកំពត ដឹកនាំកម្លាំងចម្រុះចុះត្រួតពិនិត្យដោយផ្ទាល់ទំនិញដែលស្តុកទុក និងគ្រឿងបង្កកផ្សេងៗ ក្នុងភូមិសាស្ត្រក្រុងកំពត**អភិបាលខេត្តបាត់ដំបង អញ្ជើញចុះត្រួតពិនិត្យវឌ្ឍនភាពការសាងសង់ផ្លូវ និងដាក់ប្រព័ន្ធលូ នៅក្នុងភូមិសាស្រ្តក្រុងបាត់ដំបង**លោក ម៉េង ស្រ៊ុន ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារគណបក្សប្រចាំខែឧសភានិងផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៦ ឃុំអមលាំង​**សូមប្រុងប្រយ័ត្ន! ល្បិចបោកប្រាស់ «វេរលុយមុន» (Advance Fee Scam)**ភ្ញៀវទេសចរចិនដែលមកទស្សនាកម្ពុជា នឹងទទួលបាននូវបទពិសោធនៃបដិសណ្ឋារកិច្ចដ៏កក់ក្តៅ និងពីបេះដូងចាប់ពីវិនាទីដំបូងនៃការអញ្ជើញដល់កម្ពុជា**អភិបាលខេត្តកំពង់ចាម៖ ការចុះបញ្ជីម៉ាកសមូហភាព និង CamGap ដែលមាន QR Code ដើម្បីការពារកសិផលផ្លែទុរេនសហគមន៍បែកអន្លូង ស្រុកស្ទឹងត្រង់**អង្គការមូលនិធិប្រាសាទពិភពលោក កំពុងដំណើរការជួសជុលប៉ែកខាងលិចប្រាសាទភ្នំបាខែង**វិចារណកថា! សកម្មភាពអាកាសធាតុក្នុងវិស័យឧស្សាហកម្ម៖ ការកសាងវិបុលភាពប្រកបដោយចីរភាព**លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី៖ មន្ទីរពេទ្យគន្ធបុប្ផាមិនមែនត្រឹមតែជាមន្ទីរពេទ្យទេ តែគឺជាកន្លែងដែលផ្តល់នូវក្តីសង្ឃឹម ជីវិតថ្មី សេចក្តីទុកចិត្ត និងភាពកក់ក្តៅសម្រាប់គ្រួសារខ្មែរ**អ្នកនាំពាក្យ៖ ជំរុញមន្ទីរព័ត៌មានរាជធានី-ខេត្ត ពង្រឹងកិច្ចសហការជាមួយអ្នកសារព័ត៌មាន និងអាជ្ញាធរដើម្បីផ្សព្វផ្សាយព័ត៌មានពិត បង្កើនទំនុកចិត្តពីសាធារណជន**លោក ដូណាល់ ត្រាំ ប្រកាសថាកងកម្លាំងអាមេរិក បានដឹកនាំការវាយប្រហារសម្លាប់មេដឹកនាំក្រុមឧក្រិដ្ឋជន Tren de Aragua ដោយមានការជួយពីវ៉េណេស៊ុយអេឡា**អនុស្សរណៈយោគយល់គ្នាដើម្បីបញ្ចប់សង្គ្រាមនៅតំបន់ឈូងសមុទ្ររវាងអាមេរិក និងអុីរ៉ង់ អាចនឹងត្រូវបានចុះហត្ថលេខានៅថ្ងៃអាទិត្យនេះ**នគរបាលស្រុកភ្នំស្រុក ឃាត់ខ្លួនជនសង្ស័យពីរនាក់ពាក់ព័ន្ធករណីជួញដូរនិងប្រើប្រាស់គ្រឿងញៀន**សាខាកាកបាទក្រហមកម្ពុជាខេត្តបន្ទាយមានជ័យ ប្រគល់ផ្ទះ២ខ្នង ជូនពលរដ្ឋក្រីក្រ និងរងគ្រោះដោយសារខ្យល់កន្ត្រាក់ ក្នុងស្រុកស្វាយចេក និងក្រុងសិរីសោភ័ណ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញទស្សនកិច្ចសិក្សាស្វែងយល់អំពីបទពិសោធនៃការគ្រប់គ្រងសំរាម នៅស្រុក GIANYAR នៃខេត្តបាលី ប្រទេសឥណ្ឌូណេស៊ី**សម្តេចតេជោ ហ៊ុន សែន៖ ត្រូវចាត់វិធានការលើទំនិញដែលឆ្លងកាត់ព្រំដែនគោក ព្រោះមិនអាចបិទព្រំដែនគោកហើយទំនិញចូលបាននោះឡើយ សូមកុំនិយាយថាទំនិញសល់ក្នុងស្តុកលក់មិនទាន់អស់

អធិការដ្ឋានខណ្ឌឬស្សីកែវស្រាវជ្រាវបង្រ្កាបករណីលួចម៉ូតូកាលពីថ្ងៃទី១៥ បានជោគជ័យ

ភ្នំពេញ៖ កម្លាំងផ្នែកព្រហ្មទហ្មនៃអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវស្រាវជ្រាវបង្រ្កាបករណី:លួច (ម៉ូតូស្កុបពីពណ៍ក្រហម) កាលពីវេលាម៉ោង០៦និង៣០នាទីល្ងាចថ្ងៃទី១៥ ខែកក្តដា ឆ្នាំ២០២៣ ចំណុចផ្ទះលេខ១២A ផ្លូវលេខ២១០ ក្រុមទី៤ ភូមិ៤ សង្កាត់ច្រាំងចំរេះទី១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។

ជនរងគ្រោះឈ្មោះ សឹង ចាន់ធី ភេទស្រី អាយុ ៥៣ឆ្នាំ មានទីលំនៅផ្ទះលេខ១២A ផ្លូវលេខ ២១០ ភូមិ៤ សងា្កត់ច្រាំងចំរេះ១ ខណ្ឌឬស្សីកែវរាជធានីភ្នំពេញ មុខរបរលក់ដូរ។

ឃាត់ខ្លួនបានជនសង្ស័យចំនួន០២នាក់រួមមាន៖
១-ឈ្មោះ ហុក ប៊ុនធា ភេទប្រុស អាយុ ៣១ឆ្នាំ មុខរបរ មិនពិតប្រាកដ មានទីលំនៅភូមិស្វាយប៉ាក ផ្លូវ៥ សង្កាត់ស្វាយប៉ាក ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។(មានសារធាតុញៀន)
២-ជនសង្ស័យឈ្មោះ ហាំ សានី ភេទប្រុស អាយុ៣២ឆ្នាំ មុខរបរនរសាទ មានទីលំនៅ ផ្ទះលេខ២៩៩៩ ផ្លូវជាតិលេខ៥ ក្រុមទី៧ ភូមិក សង្កាត់ច្រាំងចំរេះ២ ខណ្ឌឬស្សីកែវ ។(មានសារធាតុញៀន)

សម្ភារៈដកហូតបានរួមមាន៖
-ក្រាមសថ្លាសង្ស័យគ្រឿងចំនួន៣កញ្ចប់តូច។(ជារបស់ជនសង្ស័យឈ្មោះ ហាំ សានី)
-សម្ភារៈបាត់បង់ម៉ូតូចំនួន ០១គ្រឿង ម៉ាក SCOOPY ពណ៍ក្រហម ពាក់ស្លាកលេខ ភ្នំពេញ 1HQ-8105។

-ដំណើរឿងហេតុ៖
នៅថ្ងៃខែឆ្នាំខាងលើ ជនរងគ្រោះបានទុកម៉ូតូនៅមុខផ្ទះដោយពុំបានដកសោម៉ូតូទេពេលនោះជនសង្ស័យមានគ្នាចំនួន ០៣នាក់ជិះម៉ូតូម៉ាក SCOOPY ពណ៍ខ្មៅ តាមផ្លូវ១០០៣ ជនសង្ស័យឈ្មោះ ហ៊ុក ប៊ុនធា បានចុះពីម៉ូតូមិត្តភក្តិដើរចូលបុរិវិមានភ្នំពេញហើយបានឃើញម៉ូតូម៉ាក SCOOPY ពណ៍ក្រហម០១គ្រឿងមានសោជាប់នៅនិងម៉ូតូបានធ្វើសកម្មភាពលួចជិះចេញមកក្រៅបុរីវិមានភ្នំពេញមកដល់កន្លែងសន្តិសុខយាមជនសង្ស័យបានដួលម៉ូតូសន្តិសុខបានជួយលើកម៉ូតូហើយជនសង្ស័យបានជិះម៉ូតូនោះទៅលក់អោយបុរសម្នាក់មិនស្គាល់អត្តសញ្ញាណនៅម្តុំឃ្លាំងរំសេវបានប្រាក់ចំនួន៣០០ដុល្លារយកមកចែកគ្នាបីនាក់ក្នុងម្នាក់បាន១០០ដុល្លាររួចគេចខ្លួនបាត់។

ក្រោយទទួលបណ្តឹងពីជនរងគ្រោះកម្លាំងប៉ុស្តិ៍និងកម្លាំងជំនាញខណ្ឌបានចុះស្រាវជ្រាវកំណត់បានអត្តសញ្ញាណជនសង្ស័យលុះនៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៣ វេលាម៉ោង០០និង១៥នាទីកម្លាំងល្បាតឃើញជនសង្ស័យបានឃាត់យកមកសាកសួរនៅប៉ុស្តិ៍ជនសង្ស័យបានសារភាពថាខ្លួនពិតជាធ្វើសកម្មភាពលួចម៉ូតូស្កូបពីនៅបុរីវិមានភ្នំពេញបន្ទាប់មកកម្លាំងជំនាញខណ្ឌបានបន្តស្រាវជ្រាវឃាត់ខ្លួនបានជនសង្ស័យ០១នាក់ឈ្មោះ ហាំ សានី ចំណែកជនសង្ស័យម្នាក់ទៀតគេចខ្លួនបាត់ នៅថ្ងៃខែឆ្នាំដដែលវាលាម៉ោង១៥និង០០នាទីនៅចំណុចភូមិក សង្កាត់ច្រាំងចំរេះ២ ខណ្ឌឬស្សីកែវ នាំយកមកអធិការដ្ឋានខណ្ឌឬស្សីកែវធ្វើការសាកសួរនិងចាត់ការតាមនិតិវិធី ៕

អត្ថបទដែលជាប់ទាក់ទង