ប្រសាសន៍សំខាន់ៗរបស់សម្ដេចតេជោ ហ៊ុន សែន ពាក់ព័ន្ធការតែងតាំងឥស្សរជន កម្រិតនយោបាយឡើងវិញ
ភ្នំពេញ៖ ខាងក្រោមនេះជាសម្រង់ប្រសាសន៍សំខាន់ៗ របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ជុំវិញតែងតាំងឥស្សរជន កម្រិតនយោបាយឡើងវិញ៖
ទី១.ថ្នាក់ដឹកនាំជារដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ទីប្រឹក្សា ក្នុងអាណត្តិចាស់ នឹងត្រូវបានរក្សាមុខតំណែងដដែល លើកលែងតែសាមីខ្លួនស្នើសុំឈប់។
ទី២.ថ្នាក់ដឹកនាំដែលជារដ្ឋលេខាធិការផង និងជារដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រីផង ត្រូវសម្រេចជ្រើសរើសយកមុខតំណែងតែមួយប៉ុណ្ណោះ។
ទី៣.អគ្គនាយកគយ និងពន្ធដារ ត្រូវរក្សាមុខតំណែងជារដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ដដែល។
ទី៤.មន្ត្រីរាជការចាប់ពីថ្នាក់អគ្គនាយក ឬប្រហាក់ប្រហែល ចុះក្រោម និងមន្ត្រីថ្នាក់ក្រោមជាតិទាំងអស់ មិនមានការប្រែប្រួលមុខតំណែងទេ សម្រាប់អាណត្តិថ្មី។
ទី៥.ថ្នាក់ដឹកនាំកម្រិតនយោបាយទាំងអស់នឹងត្រូវបញ្ចប់មុខតំណែង នៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣ និងត្រូវរៀបចំតែងតាំងសារជាថ្មី។
៦.រដ្ឋមន្ត្រីនានាដែលមិនកាន់តំណែងជារដ្ឋមន្ត្រីតទៅទៀត ត្រូវធ្វើជាសមាជិករដ្ឋសភា។
