នគរបាលខេត្តតាកែវ បង្ក្រាបករណីជួញដូរ និងប្រើប្រាស់គ្រឿងញៀនខុសច្បាប់ នៅចំណុចក្នុងភូមិត្រពាំងទ្រា ស្រុកសំរោង ឃាត់ខ្លួនជនសង្ស័យ ២នាក់

ភ្នំពេញ៖ កាលពីថៃ្ងទី២៧ ខែកក្កដា ឆ្នាំ២០២៣ វេលាម៉ោង១៤ និង៣០នាទី កម្លាំងការិយាល័យប្រឆាំង គ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ បានចុះបង្ក្រាបករណីជួញដូរ និងប្រើប្រាស់គ្រឿងញៀនខុសច្បាប់មួយករណី នៅចំណុចក្នុងភូមិត្រពាំងទ្រា ឃុំរវៀង ស្រុកសំរោង ខេត្តតាកែវ ឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់។
ជនសង្ស័យទាំង២នាក់មានឈ្មោះ ៖ ១-ឈ្មោះ ចក់ ស្រស់ ហៅរក្ស ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរ ជាងឡាន មានទីលំនៅភូមិត្រពាំងទ្រា ឃុំរវៀង ស្រុកសំរោង ខេត្តតាកែវ(មុខសញ្ញាជួញដូរ -ប្រើប្រាស់)២-ឈ្មោះ លន់ ម៉ាឡាឌី ភេទប្រុស អាយុ៣២ឆ្នាំ មុខរបរ ជាងសំណង់ មានទីលំនៅភូមិថ្មី ឃុំរវៀង ស្រុកសំរោង ខេត្តតាកែវ(មុខសញ្ញាប្រើប្រាស់)។
ដកហូតវត្ថុតាងនៅនិងខ្លួនជនសង្ស័យបានរួមមាន៖ ម្សៅក្រាមពណ៌ សថ្លាចំនួន០១កញ្ចប់តូច -កាំភ្លើងកែច្នៃចំនួន០២ដើម-កាំបិតចំនួន០២ដើម-ដាវចំនួន០១ដើម និងឧបករណ៍ប្រើ ប្រាស់មួយចំនួន។
បច្ចុប្បន្ន ជនសង្ស័យរួមទាំងវត្ថុតាង កម្លាំងជំនាញកំពុងធ្វើការសាកសួរ ដើម្បីកសាងសំណុំរឿងតាមនីតិវិធីច្បាប់៕
