ក្រុមការងារ១០០រាត្រីគ្រប់រាជធានីខេត្តបានទៅបោះឆ្នោតដើម្បីបំពេញកាតព្វកិច្ចជាពលរដ្ឋ រួចរាល់ហើយ

ភ្នំពេញ៖ នាព្រឹកថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣នេះ ក្រុមការងារ១០០រាត្រីគ្រប់រាជធានីខេត្តបានទៅបោះឆ្នោតដើម្បីបំពេញកាតព្វកិច្ចជាពលរដ្ឋ ហើយបោះឆ្នោតដើម្បីសន្តិភាព ដើម្បីការអភិវឌ្ឍ ដើម្បីអនាគតកូនខ្មែរដ៏រុងរឿង។
សម្រាប់ការបោះឆ្នោតជ្រើសតាំងអ្នកតំណាងរាស្ត្រអាណត្តិទី៧នេះ មានការិយាល័យ ២៣,៧៨៩ការិយាល័យ។ ពលរដ្ឋដែលមានសិទ្ធិទៅបោះឆ្នោតមានចំនួន ៩,៧១០,៦៥៥នាក់។ ការបោះឆ្នោតអាណត្តិទី៧ មានគណបក្សនយោបាយ ចូលរួមប្រកួតប្រជែងចំនួន១៨៕
