ឯកឧត្តម ថង សាវុន៖ បោះឆ្នោតជូនគណបក្សប្រជាជន គឺជាការចូលរួម ការពារសន្តិភាព និងផ្តល់ឱកាស អភិវឌ្ឍប្រទេសជាតិ ឲ្យកាន់តែមានការរីកចម្រើនជាបន្តទៀត

ភ្នំពេញ៖ ឯកឧត្តម ថង សាវុន សមាជិកគណៈកម្មាធិការកណ្ដាល និងជាប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តមណ្ឌលគិរី នារសៀលថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៣ បានអញ្ជើញដឹកនាំសមាជិក សមាជិកានៃក្រុមការងារយុវជនគណបក្សខេត្តមណ្ឌលគិរី និងគណៈកម្មាធិការគណបក្សក្រុងសែនមនោរម្យ ចុះយុទ្ធនាការឃោសនាបោះ ឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ តាមខ្នងផ្ទះ នៅភូមិពូតាំង សង្កាត់រមនា ក្រុងសែនមនោរម្យ។
ឯកឧត្តម ថង សាវុន បានណែនាំដល់ប្រជាពលរដ្ឋទាំងអស់ ដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោត សូមត្រៀមខ្លួន ត្រៀមអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ និងឯកសារពាក់ព័ន្ធនឹងការបោះឆ្នោត សូមអញ្ជើញទៅចូលរួមបោះឆ្នោត នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ខាងមុខនេះ ឲ្យបានគ្រប់ៗគ្នា។
ឯកឧត្តម បានបញ្ជាក់ថា បោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដែលមានលេខរៀងទី១៨ គឺជាការចូលរួម ការពារសន្តិភាព និងផ្តល់ឱកាស អភិវឌ្ឍប្រទេសជាតិ ឲ្យកាន់តែមានការរីកចម្រើនជាបន្តទៀត ៕
