គណៈកម្មាធិការចម្រុះកិច្ចការព្រំដែន ច្រានចោលការផ្សព្វផ្សាយរបស់ក្រុមប្រឆាំងថា “វៀតណាមបានបង្ខិតបង្គោលព្រំដែនចូលទឹកដីកម្ពុជា”

ភ្នំពេញ៖ នៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៣នេះ គណៈកម្មាធិការចម្រុះកិច្ចការព្រំដែន បានចេញសេចក្តីថ្លែងការណ៍មួយទាត់ចោលទាំងស្រុងនូវការផ្សព្វផ្សាយតាមបណ្តាញសង្គមរបស់ក្រុមប្រឆាំង និងគណនីហ្វេសប៊ុកឈ្មោះ ទូរទស្សន៍ព្រះអាទិត្យកម្ពុជា (Cambodia SUNTV) បានបង្ហោះវីដេអូ នាថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៣ ដែលថា “វៀតណាមបានបង្ខិតបង្គោលព្រំដែនចូលទឹកដីកម្ពុជា”។

