**ស្ថានទូតកម្ពុជាប្រចាំប៊ុលហ្គារី ជំរុញការទូតវប្បធម៌ និងសកម្មភាពមនុស្សធម៌ ដើម្បីពង្រឹងមិត្តភាពអន្តរជាតិ**គណៈកម្មការទី៨ នៃរដ្ឋសភា ជួបប្រជុំពិភាក្សាការងារជាមួយរដ្ឋបាលខេត្តព្រះសីហនុ ដើម្បីជំរុញការអនុវត្តគោលនយោបាយ និងលើកកម្ពស់ការផ្សព្វផ្សាយពីជំងឺមិនឆ្លង**សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចាត់តំណាងនាំយកទេយ្យវត្ថុ និងបច្ច័យមួយចំនួនធំ ទៅថ្វាយប្រគេន សម្ដេច នន្ទ ង៉ែត**ក្រសូងបរិស្ថាន គាំទ្រសហគមន៍តំបន់ការពារធម្មជាតិនៅកម្ពុជា ចូលរួមការពារនិងអភិរក្សធនធានធម្មជាតិ និងលើកកម្ពស់ជីវភាពប្រជាពលរដ្ឋនៅតាមសហគមន៍**អភិបាលខេត្តកំពត ដឹកនាំកម្លាំងចម្រុះចុះត្រួតពិនិត្យដោយផ្ទាល់ទំនិញដែលស្តុកទុក និងគ្រឿងបង្កកផ្សេងៗ ក្នុងភូមិសាស្ត្រក្រុងកំពត**អភិបាលខេត្តបាត់ដំបង អញ្ជើញចុះត្រួតពិនិត្យវឌ្ឍនភាពការសាងសង់ផ្លូវ និងដាក់ប្រព័ន្ធលូ នៅក្នុងភូមិសាស្រ្តក្រុងបាត់ដំបង**លោក ម៉េង ស្រ៊ុន ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារគណបក្សប្រចាំខែឧសភានិងផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៦ ឃុំអមលាំង​**សូមប្រុងប្រយ័ត្ន! ល្បិចបោកប្រាស់ «វេរលុយមុន» (Advance Fee Scam)**ភ្ញៀវទេសចរចិនដែលមកទស្សនាកម្ពុជា នឹងទទួលបាននូវបទពិសោធនៃបដិសណ្ឋារកិច្ចដ៏កក់ក្តៅ និងពីបេះដូងចាប់ពីវិនាទីដំបូងនៃការអញ្ជើញដល់កម្ពុជា**អភិបាលខេត្តកំពង់ចាម៖ ការចុះបញ្ជីម៉ាកសមូហភាព និង CamGap ដែលមាន QR Code ដើម្បីការពារកសិផលផ្លែទុរេនសហគមន៍បែកអន្លូង ស្រុកស្ទឹងត្រង់**អង្គការមូលនិធិប្រាសាទពិភពលោក កំពុងដំណើរការជួសជុលប៉ែកខាងលិចប្រាសាទភ្នំបាខែង**វិចារណកថា! សកម្មភាពអាកាសធាតុក្នុងវិស័យឧស្សាហកម្ម៖ ការកសាងវិបុលភាពប្រកបដោយចីរភាព**លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី៖ មន្ទីរពេទ្យគន្ធបុប្ផាមិនមែនត្រឹមតែជាមន្ទីរពេទ្យទេ តែគឺជាកន្លែងដែលផ្តល់នូវក្តីសង្ឃឹម ជីវិតថ្មី សេចក្តីទុកចិត្ត និងភាពកក់ក្តៅសម្រាប់គ្រួសារខ្មែរ**អ្នកនាំពាក្យ៖ ជំរុញមន្ទីរព័ត៌មានរាជធានី-ខេត្ត ពង្រឹងកិច្ចសហការជាមួយអ្នកសារព័ត៌មាន និងអាជ្ញាធរដើម្បីផ្សព្វផ្សាយព័ត៌មានពិត បង្កើនទំនុកចិត្តពីសាធារណជន**លោក ដូណាល់ ត្រាំ ប្រកាសថាកងកម្លាំងអាមេរិក បានដឹកនាំការវាយប្រហារសម្លាប់មេដឹកនាំក្រុមឧក្រិដ្ឋជន Tren de Aragua ដោយមានការជួយពីវ៉េណេស៊ុយអេឡា**អនុស្សរណៈយោគយល់គ្នាដើម្បីបញ្ចប់សង្គ្រាមនៅតំបន់ឈូងសមុទ្ររវាងអាមេរិក និងអុីរ៉ង់ អាចនឹងត្រូវបានចុះហត្ថលេខានៅថ្ងៃអាទិត្យនេះ**នគរបាលស្រុកភ្នំស្រុក ឃាត់ខ្លួនជនសង្ស័យពីរនាក់ពាក់ព័ន្ធករណីជួញដូរនិងប្រើប្រាស់គ្រឿងញៀន**សាខាកាកបាទក្រហមកម្ពុជាខេត្តបន្ទាយមានជ័យ ប្រគល់ផ្ទះ២ខ្នង ជូនពលរដ្ឋក្រីក្រ និងរងគ្រោះដោយសារខ្យល់កន្ត្រាក់ ក្នុងស្រុកស្វាយចេក និងក្រុងសិរីសោភ័ណ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញទស្សនកិច្ចសិក្សាស្វែងយល់អំពីបទពិសោធនៃការគ្រប់គ្រងសំរាម នៅស្រុក GIANYAR នៃខេត្តបាលី ប្រទេសឥណ្ឌូណេស៊ី**សម្តេចតេជោ ហ៊ុន សែន៖ ត្រូវចាត់វិធានការលើទំនិញដែលឆ្លងកាត់ព្រំដែនគោក ព្រោះមិនអាចបិទព្រំដែនគោកហើយទំនិញចូលបាននោះឡើយ សូមកុំនិយាយថាទំនិញសល់ក្នុងស្តុកលក់មិនទាន់អស់

ឯកឧត្តម ឌិត ទីណា អញ្ជើញជួបសំណេះសំណាលជាមួយក្រុមគណៈកម្មាធិការគណបក្សមូលដ្ឋានឃុំ និងសាខាបក្សភូមិ ក្នុងឃុំកៀនជ្រៃ ស្រុកកំពង់សៀម

ភ្នំពេញ៖​ ឯកឧត្តម ឌិត ទីណា អនុប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះមូលដ្ឋានស្រុកកំពង់សៀម នៅថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៣ បានអញ្ជើញជួបសំណេះសំណាលជាមួយក្រុមគណៈកម្មាធិការគណបក្សមូលដ្ឋានឃុំ និងសាខាបក្សភូមិ ក្នុងឃុំកៀនជ្រៃ ស្រុកកំពង់សៀម ខេត្តកំពង់ចាម នៅស្នាក់ការបក្សឃុំកៀនជ្រៃ ដែលមានអ្នកចូលរួមសរុប ៥៤នាក់ ស្រី ៩នាក់។

បន្ទាប់ពីបានស្តាប់របាយការណ៍ ឯកឧត្តមអនុប្រធាន បានណែនាំឱ្យមានការយល់ចិត្តទុកដាក់ក្តាប់ចំនួនសមាជិកបក្សឱ្យបានច្បាស់លាស់ពិតប្រាកដ គឺមិនមែនគ្រាន់តែជាតួលេខនោះទេ តួយ៉ាងបទពិសោធន៍ពី អាណត្តិមុនៗ គឺចំនួនសន្លឹកឆ្នោតតិចជាងចំនួនសមាជិកបក្ស ដូច្នេះគណៈកម្មាធិការបក្ស ត្រូវគ្រប់គ្រងតួលេខឱ្យបានជាក់លាក់ និងធ្វើបច្ចុប្បន្នភាព ពិសេសដោះស្រាយបញ្ហាអ្នកចំណាកស្រុក ត្រូវណែនាំ និងសម្រួលការផ្ទេរជីវភាពបក្ស ដើម្បីពួកគាត់អាចបោះឆ្នោត នៅនឹងកន្លែងតាមជាក់ស្តែង និងបន្ថយការចំណាយ ហើយយើងមិនបាត់សន្លឹកឆ្នោត។

ឯកឧត្តមអនុប្រធាន បានលើកអំពីតួលេខចំនួន ៣ ដែលចាំបាច់ត្រូវយកចិត្តទុកដាក់ គឺទី១ ចំនួនសមាជិកទៅបោះឆ្នោត ទី២ គឺចំនួនអ្នកគាំទ្រ ក្នុងន័យនេះ សកម្មជនបក្សត្រូវយកគោលការចង្អុលដៃខ្មៅទាំងអស់គ្នា គឺសមាជិកម្នាក់សន្លឹកឆ្នោតមួយសន្លឹក ដូច្នេះចាំបាច់ត្រូវកំណត់គោលដៅអ្នកចំណាកស្រុកឱ្យពិតប្រាកដ និងជំរុញឱ្យសមាជិកបក្សទៅបោះឆ្នោត ទាំងអស់គ្នា ឱ្យបានទាន់ពេលវេលា និងបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ហើយត្រូវកត់ត្រាទុកអ្នកដែលមិនទៅបោះឆ្នោត និងអ្នកមិនច្បាស់លាស់។ ហើយត្រូវចាំថាអ្នកមិនទៅបោះឆ្នោតឆ្នាំនេះ នឹងមិនអាចឈរឈ្មោះឱ្យគេបោះឆ្នោតបនៅអាណត្តិក្រោយៗទៀតឡើយ រីឯសមាជិកបក្សដែលមិនទៅបោះឆ្នោត មិនត្រូវទុកក្នុងបញ្ជីទៀតទេ។ ចំណុចទី៣ ចំនួនសន្លឹកឆ្នោតខូច ឬមិនបានការ ហើយសម្រាប់ការងារនេះ ក្រុមអ្នកអង្កេតការគណបក្សត្រូវពិនិត្យគ្រប់គ្រងតួលេខឱ្យបានច្បាស់លាស់ត្រឹមត្រូវ និងទាន់ពេលវេលា ព្រមទាំងតាមដានការរាប់សន្លឹកឆ្នោត និងត្រូវតវ៉ាការពារសន្លឹកឆ្នោតបានការរបស់យើង។

ក្នុងយុទ្ធនាការផ្សព្វផ្សាយ សកម្មជនត្រូវយកចិត្តទុកដាក់លើការបង្រៀនសមាជិកពីរបៀបគូសសន្លឹកឆ្នោតឱ្យបានត្រឹមត្រូវ ពិសេសយុវជនទើបបោះឆ្នោតលើកដំបូង មនុស្សចាស់ និងអ្នកមិនចេះអក្សរជាដើម។ ជាមួយគ្នានេះដែរ ត្រូវផ្សព្វផ្សាយ និងអនុវត្តគោលការ ក៣ ឱ្យបានល្អ។

សូមជម្រាបជូនថា គណៈកម្មាធិការគណបក្សមូលដ្ឋានឃុំកៀនជ្រៃ បានរៀបចំចងក្រងគ្រប់គ្រង សមាជិកគណបក្សតាមប្រព័ន្ធកុំព្យុទ័រ ដែលមានសមាជិកគណបក្សចំនួន ២,៤៤៦នាក់ ស្រីចំនួន ១,៣០៨នាក់ ក្នុងនោះផងដែរ គណៈកម្មាធិការគណបក្សមូលដ្ឋានឃុំ មានគ្រួសារបក្សចំនួន ១,១១៩គ្រួសារ ក្រុមបក្សមានចំនួន ២៦៥ក្រុមបក្ស។ ក្នុងយុទ្ធនាការនៃឃោនាបោះឆ្នោត គណៈកម្មាធិការគណបក្សមូលដ្ឋានឃុំកៀនជ្រៃ បានចុះជួបផ្សព្វផ្សាយគោលនយោបាយបក្សតាមខ្នងផ្ទះ ចែកខិត្តបណ្ណ ពិសេសបង្រៀនការគូសសន្លឹកឆ្នោតសាកល្បងបានយ៉ាងត្រឹមត្រូវ ដើម្បីធានាថាសមាជិកយល់ច្បាស់ពីរបៀបគូស និងគូសបានត្រឹមត្រូវ សម្រាប់ការបោះឆ្នោតថ្នាក់ជាតិជ្រើសរើសតំណាងរាស្រ្ត នីតិកាលទី៧ នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះ ៕

អត្ថបទដែលជាប់ទាក់ទង