**ស្នងការរាជធានីភ្នំពេញ បង្ហាញមុខជនសង្ស័យ ២៤នាក់ ពាក់ព័ន្ធករណីប្រព្រឹត្តបទល្មើស ៤ករណីផ្សេងគ្នា**គណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា ប្រគល់ភារកិច្ចជូនគណៈកម្មការទី៩ ពិនិត្យសិក្សាសេចក្តីព្រាងច្បាប់ស្តីពី វិសោធនកម្មច្បាប់ស្តីពី ផ្លូវថ្នល់**នគរបាលស្រុកស្វាយចេក ឃាត់ខ្លួនជនសង្ស័យចំនួន៤នាក់ជាបន្តបន្ទាប់ពាក់ព័ន្ធករណីជួញដូរនិងប្រើប្រាស់គ្រឿងញៀន**សម្ដេចធិបតី៖ រាជរដ្ឋាភិបាលសម្រេចបន្តផ្តល់ការលើកទឹកចិត្តផ្នែកពន្ធដារ លើផលិតផលស៊ីម៉ងត៍ក្នុងស្រុកសម្រាប់រយៈពេល ២ ឆ្នាំទៀត**បារាំង៖ រលកកម្ដៅខ្លាំងបណ្ដាលឱ្យមនុស្សយ៉ាងហោច ១៨នាក់បានស្លាប់**ក្រសួងបរិស្ថាន ជំរុញការចែកកូនឈើជូនប្រជាពលរដ្ឋ តាមរយៈយុទ្ធនាការ «ពន្លកបៃតង» ឆ្នាំ២០២៦**អាមេរិក និងអ៊ីរ៉ង់ សម្រេច «វឌ្ឍនភាពគួរឱ្យលើកទឹកចិត្ត» នៅក្នុងកិច្ចចរចាសន្តិភាពជុំទីមួយ**UN៖ រយៈពេលត្រឹមតែ៦ខែ កងទ័ពរបបសឹកមីយ៉ាន់ម៉ា បានសម្លាប់ប្រជាពលរដ្ឋស៊ីវិលអស់ជាង៧០០នាក់ ដោយជាងពាក់កណ្តាល គឺជាស្ត្រី និងកុមារ**អភិបាលខេត្តបន្ទាយមានជ័យ អញ្ជេីញជាអធិបតីភាព ក្នុងវេទិការសាធារណៈ របស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ**ទីប្រឹក្សាសន្តិសុខជាតិឥណ្ឌា ជួបពិភាក្សាការងារជាមួយរដ្ឋមន្ត្រីការបរទេសចិន នៅខាងក្រៅកិច្ចប្រជុំទីប្រឹក្សាសន្តិសុខជាតិ BRICS ក្នុងទីក្រុងញូវដេលី**លោក Rubio នឹងបំពេញទស្សនកិច្ចទៅកាន់អេមីរ៉ាតអារ៉ាប់រួម គូវ៉ែត និងបារ៉ែន ក្នុងគោលបំណងបញ្ចុះបញ្ចូល និងពន្យល់សម្ព័ន្ធមិត្តអារ៉ាប់ដោយផ្ទាល់ ជុំវិញកិច្ចព្រមព្រៀងសន្តិភាពបឋមរវាងអាមេរិក និងអ៊ីរ៉ង់**វិចារណកថា៖ សេចក្តីថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចេញពីបេះដូង ជូនចំពោះក្មួយៗសិស្សានុសិស្ស និងប្រជាពលរដ្ឋកម្ពុជាគ្រប់រូប**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញដឹកនាំគណៈប្រតិភូកម្ពុជាចូលរួមកិច្ចប្រជុំលើកទី២ របស់ក្រុមការងារបច្ចេកកម្ពុជា-វៀតណាម នៅក្រុងហូជីមិញ**ថ្នាក់ដឹកនាំខេត្តមណ្ឌលគិរី ជួបសំណេះសំណាល និងផ្ដល់រង្វាន់ជ័យលាភីក្នុងកាអនុវត្តចលនាប្រឡងប្រណាំង គោលនយោបាយ ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព**អភិបាលខេត្តពោធិ៍សាត់ អញ្ជើញដឹកនាំអាជ្ញាធរមូលដ្ឋានចុះពិនិត្យស្ថានភាព «ទួលពោធិ៍ជ្រៃ» ស្ថិតនៅក្នុងឃុំស្រែស្តុក ស្រុកកណ្តៀង**សម្តេចតេជោ ចេញព្រះរាជក្រឹត្យដំឡើងឋានន្តរស័ក្តិឧត្តមសេនីយ៍ត្រី ជូនវរសេនីយ៍ឯក ក្លូត សុវណ្ណ នាយកវិទ្យាស្ថានកងរាជអាវុធហត្ថកំបូល**ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងារបរិវត្តកម្មឌីជីថលរបស់ទីស្តីការគណៈរដ្ឋមន្ត្រី**អ៊ីរ៉ង់បាននិងកំពុងស្ទុះស្ទារបង្កើនកិច្ចពិភាក្សាបញ្ជាទិញយន្តហោះចម្បាំងពហុតួនាទី J-10B មួយទឹកពីប្រទេសចិន ដើម្បីធ្វើទំនើបកម្មកងទ័ពអាកាសដ៏ចំណាស់របស់ខ្លួន**ឯកឧត្ដម អូន ព័ន្ធមុនីរ័ត្ន ដឹកនាំកិច្ចប្រជុំគណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុ (គ.ស.ហ) លើសេចក្តីព្រាង «យុទ្ធសាស្រ្តជាតិស្តីពីការអភិវឌ្ឍន៍សហគ្រាសធុនមីក្រូតូច និងមធ្យម ឆ្នាំ២០២៦-២០៣០»**តុលាការកូរ៉េខាងត្បូង ផ្តន្ទាទោសអតីតរដ្ឋមន្រ្តីយុត្តិធម៌ ដាក់ពន្ធនាគារ ២៥ឆ្នាំ ដោយសារជាប់ពាក់ព័ន្ធ ក្នុងសំណុំរឿងច្បាប់អាជ្ញាសឹករបស់លោក Yoon Suk Yeol

ឯកឧត្តម វេង សាខុន អញ្ជើញចុះសំណេះសំណាល និងណែនាំអំពីរបៀបគូសសន្លឹកឆ្នោតឱ្យបានត្រឹមត្រូវជូនដល់លោកយាយ លោកតា និងបងប្អូនសមាជិកគណបក្សនៅឃុំចំនួន០៣ ក្នុងស្រុកតំបែរ

ភ្នំពេញ៖ ឯកឧត្តម វេង សាខុន ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះមូលដ្ឋានស្រុកតំបែរ ខេត្តត្បូងឃ្មុំ និងស្រុកកំពង់សៀម ខេត្តកំពង់ចាម នាព្រឹកថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៣ បានអញ្ជើញចុះសំណេះសំណាល និងណែនាំអំពីរបៀបគូសសន្លឹកឆ្នោតឱ្យបានត្រឹមត្រូវជូនដល់លោកយាយ លោកតា លោកអ៊ុំ អ្នកមីង និងបងប្អូនសមាជិកគណបក្សនៅឃុំចុងជាច ឃុំទឹកជ្រៅ និងឃុំនាងទើត ស្រុកតំបែរ ខេត្តត្បូងឃ្មុំចំនួន ៤០០នាក់។

មានមតិសំណេះសំណាលទៅកាន់សមាជិកគណបក្សដែលបានចូលរួមក្នុងពិធីនេះ ឯកឧត្តមបានពាំនាំនូវបណ្តាំផ្ញើសាកសួរសុខទុក្ខ និងក្តីនឹករលឹកបំផុតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងជាប្រធានគណបក្ស។ ឯកឧត្តម វេង សាខុន ក៏បានណែនាំដល់អង្គពិធីអំពីរបៀបគូសសន្លឹកឆ្នោតឱ្យបានត្រឹមត្រូវ ព្រោះថាសន្លឹកឆ្នោតមួយសន្លឹកៗគឺសំខាន់ណាស់ គឺជាសំឡេងគាំទ្រគណបក្សយើងមួយសំឡេង។ ហេតុនេះ នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះ យើងត្រូវធ្វើការប្តេជ្ញាទៅបោះឆ្នោតទាំងអស់គ្នា ហើយបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា លេខរៀងទី១៨ ដើម្បីរក្សាសុខសន្តិភាព និងការអភិវឌ្ឍ។

លើសពីនេះទៀត ឯកឧត្តម វេង សាខុន ក៏បានណែនាំដល់ក្រុមអ្នកសង្កេតការ ត្រូវពិនិត្យតាមដានដោយយកចិត្តទុកដាក់ក្នុងពេលរាប់សន្លឹកឆ្នោត ក្នុងនោះដែរ សកម្មជនបក្សត្រូវជំរុញសមាជិក និងប្រជាពលរដ្ឋឱ្យគាត់ទៅចូលរួមបោះឆ្នោត ហើយត្រូវណែនាំគាត់អំពីឯកសារដែលចាំបាច់ត្រូវយកទៅតាម ដូចជាអត្តសញ្ញាណបណ្ណ ឫឯកសារបញ្ជាក់ ឯ.អ ដើម្បីបានបោះឆ្នោតគ្រប់ៗគ្នា។

សូមជម្រាបជូនថា គិតត្រឹមថ្ងៃ១៣ ខែកក្កដា ឆ្នាំ២០២៣នេះ ក្រុមការងារគណបក្សចុះមូលដ្ឋានស្រុក ឃុំ និងភូមិ រួមនិងមន្ត្រីគណបក្សមូលដ្ឋាន បានអញ្ជើញចុះឃោសនាផ្សព្វផ្សាយគោលនយោបាយរបស់គណបក្ស និងបង្រៀនគូសសន្លឹកឆ្នោតនៅតាមខ្នងផ្ទះរបស់សមាជិកាគណបក្សទូទាំងស្រុកតំបែរ ខេត្តត្បូងឃ្មុំបានចំនួន ៧,០៤៨ខ្នងផ្ទះ និងមានសមាជិកចូលរួមចំនួន ៣០,៧០៤នាក់ ស្មើនឹង ៨៤% ៕

អត្ថបទដែលជាប់ទាក់ទង