ឈ្វេងយល់ ពីសមិទ្ធិផលផ្លូវជាតិលេខ២១ ក្នុងខេត្តកណ្តាល

ភ្នំពេញ៖ ឈ្វេងយល់ ពីសមិទ្ធិផលផ្លូវជាតិលេខ២១ ក្នុងខេត្តកណ្តាល៖
– ប្រវែងផ្លូវ៖ ៦៣,៦គីឡូម៉ែត្រ
– ចំណុចចាប់ផ្ដើម៖ ចាប់ពីរង្វង់មូលក្រុងតាខ្មៅ
– ចំណុចបញ្ចប់៖ ស្ពានជ្រៃធំ (ព្រំប្រទល់កម្ពុជា-វៀតណាម)
– បើកការដ្ឋានសាងសង់៖ អំឡុងខែមេសា ឆ្នាំ២០១៥
– គ្រោងបញ្ចប់ការសាងសង់៖ ២៣/មីនា/២០២២
– រយៈពេលសាងសង់៖ ៤៦ខែ
– ទំហំទឹកប្រាក់គម្រោង៖ ប្រមាណ ៦០,៩២លានដុល្លារអាមេរិក
– សាងសង់ដោយ៖ ក្រុមហ៊ុនហានស្សីន វិស្វកម្ម និងសំណង់ (HANSHIN Engineering & Construction Co., Ltd)
– ត្រួតពិនិត្យដោយ៖ ត្រួតពិនិត្យលក្ខណៈបច្ចេកទេសដោយក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេស ដាសាន់ (DASAN Consultants Co., Ltd)
សមិទ្ធិផលនេះ បាន និងកំពុងផ្តល់អត្ថប្រយោជន៍យ៉ាងធំធេង ដល់សេដ្ឋកិច្ចជាតិ និងសេដ្ឋកិច្ចគ្រួសារ តាមរយៈការសម្រួលដល់ការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋ និងការដឹកជញ្ជូនគ្រប់ប្រភេទ ដែលជាខ្សែផ្លូវយុទ្ធ សាស្រ្តតភ្ជាប់រាជធានីភ្នំពេញជាមួយបណ្តាញផ្លូវគមនាគមន៍មួយចំនួនដូចជា៖ ផ្លូវជាតិលេខ២ (ត្រង់ រង្វង់មូលក្រុងតាខ្មៅ) ផ្លូវក្រវាត់ក្រុងទី២ ផ្លូវក្រវាត់ក្រុងទី៣ ផ្លូវជាតិលេខ២១A និងផ្លូវជាតិលេខ២១B ដោយឆ្លងកាត់ក្រុង-ស្រុក ចំនួន៣ រួមមាន៖ ក្រុងតាខ្មៅ ស្រុកស្អាង និងស្រុកកោះធំ ឆ្ពោះទៅច្រកព្រំដែនកម្ពុជា-វៀត ណាម (ជ្រៃធំ-ឡុងប៊ិញ)។
ខ្សែផ្លូវនេះបាន និងកំពុងដើរតួនាទីយ៉ាងសំខាន់ ក្នុងការជួយ សម្រួលការដឹកជញ្ជូនគ្រប់ប្រភេទ ជាពិសេស ទំនិញ និងកសិផលសម្រាប់ការដោះដូរពាណិជ្ជកម្ម រវាងកម្ពុជា-វៀត ណាម ព្រមទាំងបានជំរុញ និងប្រែក្លាយតំបន់នៅតាមព្រំដែនឱ្យក្លាយជាតំបន់អភិវឌ្ឍន៍ និងរីកចម្រើន៕
