អ្នកផ្សងព្រេងចំនួន៩រូប ធ្វើដំណើរថ្មើរជើងចម្ងាយលើសពី ៥៧គីឡូម៉ែត្រ រីករាយទេសភាពនៃឧទ្យានជាតិភ្នំក្រវាញ
ភ្នំពេញ៖ អ្នកផ្សងព្រេងចំនួន៩រូប បានធ្វើដំណើរថ្មើរជើងចម្ងាយលើសពី ៥៧គីឡូម៉ែត្ររីករាយទេសភាពនៃឧទ្យានជាតិភ្នំក្រវាញ ដោយចេញពីភូមិតាំងបំពង់ ឃុំតាសាល ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ទៅកាន់ ពយម្រេញកង្កែប ស្ថិតនៅក្នុងភូមិជំនាប់ ឃុំជំនាប់ ស្រុកថ្មបាំង ខេត្តកោះកុង។
ដំណើរផ្សងព្រេងបែបដើរមិនត្រលប់មកទីតាំងចាស់ អ្នកផ្សងព្រេងត្រូវរ៉ាប់រងនូវសម្ភារៈផ្សងព្រេងរបស់ខ្លួនមានដូចជា ស្ពាយកាតាប និងសម្ភារៈចំបាច់ ដើម្បីធ្វើរឿងច្រើនដូចជា ឡើងចំណោត ស្ពាយអីវ៉ាន់ធ្ងន់ជាប់ខ្លួនដើរកាត់ភ្លៀង ខោអាវសើម ដើរអស់ដៃអស់ជើង ចុះចំណោត រអិល ឆ្លងទឹកហូរ ទឹកជ្រោះ ឆ្លងកាត់ព្រៃសត្វទៀក ជិះទូកកាត់ស្ទឹងអារ៉ែង ជាដើម តែចុងក្រោមយើងអាចធ្វើវាដោយជោគជ័យ និងមោទកភាពចំពោះការយកឈ្នះខ្លួនឯង និងបានចងចាំគ្រប់សកម្មភាពសប្បាយៗ បេះផ្សិតក្ងោក និងការជួយគ្នាទៅវិញទៅមក។
ការថ្មើរជើងចាប់ផ្តើមតាំងពីភូមិតាំងបំពង់ ព្រៃសហគមន៍ ខ្នងក្រពើ អូរខ្មែរក្រហម វាលហាលសំពត់ រោងជំនាង រូងខៀវ រូងក្រហម ទឹកជ្រោះឆាយយោង ទេសភាពតាមភូមិចំណារ អារ៉ែង និងពយម្រេញកង្កែប។ ទីបំផុតនៅរដូវកាលទី៣នេះ ក្រុមយើងបានយកឈ្នះខ្លួនឯង និងសម្រេចបាននូវការថ្មើរជើងចម្ងាយឆ្ងាយបែបនេះ ហើយយើងបានជួបរឿងច្រើនដូចជា ឡើងចំណោត ស្ពាយអីវ៉ាន់ជាប់ខ្លួន ភ្លៀង ដើរអស់ជើង ចុះចំណោត រអិល ឆ្លងទឹកហូរ មានសត្វទៀក ជិះទូកកាត់ស្ទឹង និងខោអាវសើម ជាដើម។ តែចុងក្រោមយើងអាចធ្វើវាដោយជោគជ័យ និងមោទកភាពចំពោះការយកឈ្នះខ្លួនឯង និងបានចងចាំគ្រប់សកម្មភាពនេះ៕
