**ស្អែកនេះ វេទិកាការងារនៅខេត្តបាត់ដំបង មានឱកាសជាង ៩ម៉ឺនកន្លែង សម្រាប់អតីតពលករ និងអ្នកកំពុងស្វែងរកការងារធ្វើ**ក្រសួងការងារ អំពាវនាវដល់អតីតពលករកុំឆ្លងដែនដោយខុសច្បាប់ និងស្វែងរកការងារធ្វើក្នុងស្រុកដែលសម្បូរបែប និងអត្ថប្រយោជន៍ច្រើន ទាក់ទង “១២៩៧” ដើម្បីទទួលបានឱកាសការងារ**ឯកឧត្តមរដ្ឋមន្រ្តី ហេង សួរ អញ្ជើញចូលរួមពិធី ទទួលទានអាហារពេលព្រឹកធុរកិច្ចលើកទី២ រវាងស្ថាប័នរដ្ឋ និងវិស័យឯកជន**WHO៖ អាហារមានផ្ទុកសារធាតុគីមីសម្លាប់មនុស្សប្រមាណ ១,៥លាននាក់នៅទូទាំងពិភពលោកក្នុងមួយឆ្នាំៗ ហើយកុមារគឺជាអ្នករងហានិភ័យខ្ពស់**លោក Rubio ៖ ប្រធានាធិបតី ដូណាល់ ត្រាំ នឹងចូលរួមកិច្ចប្រជុំកំពូលនៃអង្គការណាតូ (NATO) ដែលគ្រោងរៀបចំក្នុងប្រទេសតួកគីយ៉េ នាដើមខែកក្កដាខាងមុខ**នគរបាលខេត្តស្វាយរៀង បង្រ្កាបទីតាំងសង្ស័យលួចលាក់ប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) នៅចំណុចបន្ទប់ជួលមួយកន្លែងនៅក្រុងបាវិត ឃាត់ខ្លួនមនុស្សចំនួន ៧៣នាក់**អាជ្ញាធរជាតិអប្សរា និងរដ្ឋបាលស្រុកអង្គរធំ សហការដាំកូនឈើឡើងវិញក្នុងព្រៃអង្គរ**សម្តេចប្រធានរដ្ឋសភា និងតំណាង UN ប្តេជ្ញាបន្តកិច្ចសហការឱ្យកាន់តែជិតស្និទ្ធ ក្នុងការលើកកម្ពស់តួនាទីរដ្ឋសភា បម្រើផលប្រយោជន៍ប្រជាពលរដ្ឋបានកាន់តែច្រើន និងមានប្រសិទ្ធភាពខ្ពស់**សម្តេចតេជោ បង្ហាញចំណារចំនួន៤ ជាចលកររុញច្រានកម្ពុជាឱ្យចេញផុតពីកង្វះសាច់ប្រាក់បើកបៀវត្តន៍ មកជាមានសាច់ប្រាក់បើកជាមួយនិងការបង្កើនបៀវត្តន៍ជូនមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ**មេដឹកនាំកូរ៉េខាងជើង ប្ដេជ្ញាបង្កើនសមត្ថភាពកងកម្លាំងនុយក្លេអ៊ែរ**កម្ពុជាថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរដ្ឋាភិបាលចិន ដែលបាននិងបន្តគាំទ្រដល់ការអភិវឌ្ឍសេដ្ឋកិច្ច និងកិច្ចសម្រួលពាណិជ្ជនៅកម្ពុជា**ទេសរដ្ឋមន្ដ្រី សក់ សេដ្ឋា អញ្ជើញជាអធិបតីក្នុងសិក្ខាសាលាចែករំលែកចំណេះដឹង និងបទពិសោធន៍ស្តីពី ការធ្វើវិមជ្ឈការហិរញ្ញវត្ថុនៅបណ្តាប្រទេសក្នុងតំបន់ និងប្រទេសអាល្លឺម៉ង់**ជនជាតិវៀតណាម ១៨០នាក់ ពាក់ព័ន្ធករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ត្រូវបានបណ្ដេញចេញពីកម្ពុជា**អភិបាលរាជធានីភ្នំពេញ ណែនាំឱ្យបន្តចុះរកទីតាំងសង្ស័យប្រព្រឹត្តបទល្មើស Online Scams**ឯកឧត្តម សួស ប្រាថ្នា កោតសរសើរចំពោះថ្នាក់ដឹកនាំ និងមន្ត្រីពាក់ព័ន្ធខេត្តកំពង់ស្ពឺ ក្នុងការខិតខំប្រឹងប្រែងបំពេញតួនាទីភារកិច្ចរបស់ខ្លួនក្នុងការបម្រើសេវាជូនប្រជាពលរដ្ឋ**សភាតំណាងរាស្ត្រអាមេរិកដឹកនាំដោយគណបក្សសាធារណរដ្ឋ បោះឆ្នោតអនុម័តរារាំង មិនឱ្យលោកប្រធានាធិបតី ដូណាល់ ត្រាំ បន្តធ្វើសង្រ្គាមជាមួយអ៉ីរ៉ង់**កូរ៉េខាងត្បូង និងចិន ព្រមព្រៀងគ្នាក្នុងការបង្កើនជើងហោះហើរប្រចាំសប្តាហ៍ រវាងប្រទេសទាំងពីរ**គណៈកម្មការទី៧ នៃរដ្ឋសភា ចុះស្វែងយល់ពីស្ថានភាពអប់រំ និងបញ្ហាប្រឈមក្នុងស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង**ឧបនាយករដ្ឋមន្រ្តី ហ៊ុន ម៉ានី អញ្ជើញផ្តល់បាឋកថាស្តីពី «បរិវត្តកម្មនៃរដ្ឋបាលសាធារណៈ ឬការកែទម្រង់រដ្ឋបាលសាធារណៈ» លើកទី៤ ជូនដល់គណៈគ្រប់គ្រង សិស្សមន្រ្តី និងកម្មសិក្សាការីនៃសាលាភូមិន្ទរដ្ឋបាល**អភិបាលខេត្តបាត់ដំបង ណែនាំដល់ប្រជាពលរដ្ឋដែលទទួលបានវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុត្រូវទុកដាក់ឱ្យបានល្អ កុំលក់ដីត្រូវថែរក្សាទុកចែកកូនចៅជំនាន់ក្រោយ

លោក សុី ជីនពីង៖ រុស្ស៊ី និងចិនគួរតែដឹកនាំកំណែទម្រង់អភិបាលកិច្ចសកល

ប៉េកាំង៖ ប្រទេសចិន និងរុស្ស៊ីចាំបាច់ត្រូវដឹកនាំទិសដៅត្រឹមត្រូវនៃកំណែទម្រង់អភិបាលកិច្ចពិភពលោក នេះបើយោងតាមប្រធានាធិបតីចិន លោក Xi Jinping ដែលបានសាទរចំពោះភាពជាដៃគូរបស់ប្រទេសទាំងពីរនៅក្នុងកិច្ចប្រជុំជាមួយអ្នកនយោបាយកំពូលរុស្ស៊ីនៅទីក្រុងប៉េកាំងកាលពីថ្ងៃចន្ទ (១០ កក្កដា) រដ្ឋប្រព័ន្ធផ្សព្វផ្សាយបានរាយការណ៍។

ទីក្រុងប៉េកាំង និងទីក្រុងមូស្គូបានបង្កើនកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងទំនាក់ទំនងការទូតក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ជាមួយនឹងការផ្លាស់ប្តូរកាន់តែជិតស្និទ្ធចាប់តាំងពីការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែនកាលពីឆ្នាំមុន។

ទូរទស្សន៍រដ្ឋ CCTV បានរាយការណ៍ថា កាលពីថ្ងៃច័ន្ទ លោក Xi Jinping បានជួបជាមួយលោក Valentina Matviyenko ប្រធានក្រុមប្រឹក្សាសហព័ន្ធ – សភាជាន់ខ្ពស់របស់សភារុស្ស៊ី នៅសាលមហាសន្និបាតរបស់ប្រជាជន។

លោក Xi Jinping បានឲ្យដឹងថា ការអភិវឌ្ឍន៍ទំនាក់ទំនងរវាងប្រទេសទាំងពីរគឺជា ជម្រើសយុទ្ធសាស្ត្រដែលធ្វើឡើងដោយប្រទេសទាំងពីរដោយផ្អែកលើផលប្រយោជន៍ជាមូលដ្ឋាននៃប្រទេស និងប្រជាជនរៀងៗខ្លួន នេះបើយោងតាមទូរទស្សន៍ CCTV។

សេចក្តីថ្លែងការណ៍បានបន្តទៀតថា ភាគីទាំងពីរក៏ត្រូវពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការក្នុងយន្តការពហុភាគីដូចជា អង្គការសហប្រតិបត្តិការសៀងហៃ និងបណ្តាប្រទេស BRICS ដឹកនាំទិសដៅត្រឹមត្រូវនៃកំណែទម្រង់អភិបាលកិច្ចសកល និងការពារផលប្រយោជន៍រួមរបស់ប្រទេសទីផ្សារដែលកំពុងរីកចម្រើន និងប្រទេសកំពុងអភិវឌ្ឍន៍។

កាលពីថ្ងៃចន្ទ មេដឹកនាំលោកខាងលិចបានប្រមូលផ្តុំគ្នានៅក្នុងរដ្ឋធានីរបស់ប្រទេសលីទុយអានី មុនពេលកិច្ចប្រជុំកំពូលមួយ ដែលរំពឹងថានឹងបង្ហាញការរួបរួមស្តីពីសមាជិកភាពនាពេលអនាគតរបស់អ៊ុយក្រែននៃសម្ព័ន្ធមិត្តយោធាណាតូ ដែលជាការរំពឹងទុកដែលរុស្ស៊ីបានប្រតិកម្មយ៉ាងខឹងសម្បារ។

ទីក្រុងប៉េកាំងបានឲ្យដឹងថា ខ្លួនជាភាគីអព្យាក្រឹតក្នុងសង្គ្រាម ប៉ុន្តែការបដិសេធរបស់ខ្លួនក្នុងការថ្កោលទោសការឈ្លានពាននេះបាននាំឱ្យសម្ព័ន្ធមិត្តជាច្រើនរបស់ទីក្រុងគៀវ ចោទប្រកាន់ថា ខ្លួនពេញចិត្តនឹងរុស្ស៊ី។

លោក Matviyenko កាលពីថ្ងៃចន្ទបានឲ្យដឹងថា ភាពជាដៃគូយុទ្ធសាស្ត្ររវាងទីក្រុងប៉េកាំង និងទីក្រុងមូស្គូ បានឈានដល់កម្រិតខ្ពស់បំផុតក្នុងប្រវត្តិសាស្ត្រ ហើយបន្តអភិវឌ្ឍជាលំដាប់ នេះបើយោងតាមទូរទស្សន៍ CCTV។

លោកបានបន្តថា ដំណើរទស្សនកិច្ចនៅខែមីនារបស់លោក Xi Jinping ទៅកាន់ទីក្រុងមូស្គូ ជាកន្លែងដែលលោកបានជួបសមភាគីលោក វ្ល៉ាឌីមៀ ពូទីន បាន បញ្ចូលកម្លាំងរុញច្រានយ៉ាងខ្លាំងក្លាទៅក្នុងការអភិវឌ្ឍន៍បន្ថែមទៀតនៃទំនាក់ទំនងរុស្ស៊ី-ចិន។

លោក Xi Jinping បានឲ្យដឹងថា ប្រទេសចិនមានឆន្ទៈក្នុងការបន្តធ្វើការជាមួយប្រទេសរុស្ស៊ីដើម្បីបង្កើតភាពជាដៃគូយុទ្ធសាស្ត្រដ៏ទូលំទូលាយនៃជំនួយទៅវិញទៅមក សមាហរណកម្មស៊ីជម្រៅ ការបង្កើតថ្មី និងកិច្ចសហប្រតិបត្តិការរួមបញ្ចូលក្នុងយុគសម័យថ្មី។

ប្រភព៖ CNA

ប្រែសម្រួលដោយ៖ {ឡាយ លីហួ}

 

អត្ថបទដែលជាប់ទាក់ទង