ក្រុមការងារ១០០រាត្រី ប្តេជ្ញាដាំកូនឈើឱ្យបាន១០មុឺនដើមក្នុងរយៈពេលកន្លះឆ្នាំ ដើម្បីចូលរួមចំណែកស្តារឡើងវិញនៃបរិស្ថានកម្ពុជា

ភ្នំពេញ៖ ក្រុមការងារ១០០រាត្រី តាមរយៈបណ្ដាញសង្គមតេឡេក្រាម នៅថ្ងៃយប់ថ្ងៃទី១០ ខែកក្កដានេះ បានបញ្ជាក់ថា នឹងប្តេជ្ញាដាំកូនឈើអោយបាន១០មុឺនដើមក្នុងរយៈពេលកន្លះឆ្នាំ ដើម្បីចូលរួមចំណែកនៃការយកចិត្តទុករបស់រដ្ឋាភិបាល និងពិភពក្នុងការស្តារឡើងវិញនៃបរិស្ថានកម្ពុជា និងពិភពលោក។
ប្រភពបន្តថា ជាពិសេសអនុវត្តតាមគោលនយោបាយក្រសួងបរិស្ថាន ឯកឧត្តម សាយ សំអាល់ ក្នុងលើកកំពស់ជីវភាពពលរដ្ឋតាមសហគមន៍ក្នុងតំបន់អភិរក្ស និងឧទ្យាន តាមរយៈវិស័យអេកូទេសចរណ៍ និងការចិញ្ចឹមសត្វ។
ទន្ទឹមនិងនេះថ្នាក់ដឹកនាំក្រុមការងារ១០០រាត្រី ក៏បានថ្លែងអំណអរគុណយ៉ាងជ្រាវជ្រៅលើប្រមុខរដ្ឋាភិបាល សម្តេច តេជោ ហ៊ុន សែន ដែលបានអំពាវនាវដល់ពលរដ្ឋដាំកូនឈើឱ្យបានច្រើន ក្នុងឱកាសរុក្ខទិវា៕
