ឯកឧត្តម ជា ប៉ោ ដឹកនាំកងទ័ពទេវតា ដង្ហែរយុទ្ធនាការឃោសនាបោះឆ្នោត លេីកទី២ ក្នុងឃុំស្វាយរំពារ

ភ្នំពេញ៖ ឯកឧត្តម ជា ប៉ោ អនុប្រធានក្រុមការងារចុះមូលដ្ឋានស្រុកបសេដ្ឋ និងជាប្រធានក្រុមការងារចុះមូលដ្ឋានឃុំស្វាយរំពារ ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ នៅថ្ងៃអាទិត្យ ៧រោច ខែបឋមាសាឍ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២៣ បានដឹកនាំកងទ័ពទេវតាបើកយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ លេីកទី២ ក្នុងឃុំស្វាយរំពារ។ ដោយមានការចូលរួមពី ឯកឧត្តម លោកជំទាវ លោក លោកស្រី ជាអនុប្រធាន សមាជិក សមាជិកា ក្រុមការងារថ្នាក់កណ្តាល ស្រុក ក្រុមការងារឃុំ សាខាបក្សភូមិ និងសមាជិក សមាជិការបក្សសរុបចំនួនជិត ២០០នាក់។
ក្នុងការចុះនេះផ្តោតសំខាន់លេី៖ ទី១.ឯកសារសម្រាប់តម្រូវការបោះឆ្នោត, ទី២.ការគូសន្លឹកឆ្នោតឲ្យបានត្រឹមត្រូវ, និងទី៣.ហាមពាក់អាវគណបក្សទៅបោះឆ្នោត ហើយពេលវេលាបោះឆ្នោត ពីម៉ោង ៧ព្រឹក ដល់ម៉ោង ៣រសៀល។
បន្ទាប់មកឯកឧត្តម ជា ប៉ោ បានណែនាំដល់ក្រុមការងារភូមិថា ចំពោះអ្នកងងឹតភ្នែក សូមឲ្យក្រុមចលនាបោះឆ្នោតភូមិ ចាត់ចែងរកសាច់ញាតិជំនួយ និងចាស់ជរា រកអ្នកដឹកជញ្ជូនគាត់ ដេីម្បីទៅបោះឆ្នោត ៕

