**ឯកឧត្តមបណ្ឌិត គឹម សន្តិភាព ដឹកនាំកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងាររៀបចំប្រព័ន្ធអនុគ្រោះទោសឌីជីថល របស់អគ្គនាយកដ្ឋានកិច្ចការទោសព្រហ្មទណ្ឌនៃក្រសួងយុត្តិធម៌**បទវិភាគ៖ “មិន​មែនជា​ផល​ប្រយោជន៍​លើ​ក្រដាស​ទេ ” ប៉ុន្តែ​គឺជា​ “ការ​អនុវត្ត​ជាក់ស្តែង​​” ទុន​វិនិយោគ​ពីបរទេស​បោះឆ្នោតផ្តល់ទំនុក​ចិត្ត​ដោយ​បានបណ្តាក់ទុន​យ៉ាង​ពិត​ប្រាកដ**ការស្ទង់មតិ​របស់ ​CGTN​៖​វិទ្យាសាស្ត្រនិង​បច្ចេកវិទ្យាដ៏​ខ្លាំងក្លា​ក្លាយទៅជា​កម្លាំងផលិតកម្ម​ដែលអាច​មើលឃើញ​ ​ខ្សែសង្វាក់​ផ្គត់ផ្គង់​ឈ្នះ-ឈ្នះ​ទទួលបាន​សមិទ្ធផលច្រើន​**បទវិភាគ៖​បច្ចេកវិទ្យា​ឌីជីថលឆ្លាតវៃ​ផ្តល់​កម្លាំងចលករ​ដល់​ខ្សែ​សង្វាក់​ផ្គត់​ផ្គង់​ ដើម្បី​ប្រមូលផ្តុំកម្លាំងតភ្ជាប់ជាមួយពិភពលោក​ដែល​កាន់តែធំទូលាយ**លោក XiJinping ប្រធានរដ្ឋ​ចិនយកចិត្តទុកដាក់ខ្ពស់​ចំពោះការងារកីឡាអូឡាំពិក**ភាពយន្ត​ឯកសារ​ប្រវត្តិសាស្ត្រ​និងវប្បធម៌​រឿង​ “វាំង Potala” ​ចំនួន​៧​ភាគ​ផលិតដោយ​អគ្គស្ថានីយ​វិទ្យុនិង​ទូរទស្សន៍មជ្ឈិម​ចិនជិតនឹង​ចាក់ផ្សាយ​**ព្រឹទ្ធសភាអាមេរិក បោះឆ្នោតអនុម័តលើសេចក្ដីព្រាងច្បាប់មួយដែលនឹងបញ្ជាឱ្យលោកប្រធានាធិបតី ដូណាល់ ត្រាំ បញ្ឈប់ការធ្វើសកម្មភាពយោធាប្រឆាំងអ៉ីរ៉ង់**ឧបនាយករដ្ឋមន្ដ្រី ហ៊ុន ម៉ានី ចុះពិនិត្យការធ្វើជំរឿនមន្ដ្រីជាក់ស្ដែង នៅទីស្តីការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់**លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អំពាវនាវដល់សប្បុរសជនមេត្តាបន្តគាំទ្រ ចូលរួម និងបរិច្ចាគដល់មូលនិធិគន្ធបុប្ផាកម្ពុជា ពិសេសយុទ្ធនាការ «១ម៉ឺនរៀល ១ម៉ឺននាក់»**វិចារណកថា! ពីកម្ទេចអាហារលើតុបាយ ទៅជាខែលការពារភពផែនដី៖ អំណាចនៃការមិនខ្ជះខ្ជាយ**សិលាចារឹកខ្មែរ៖ ឫសគល់នៃអត្តសញ្ញាណ និងស្ពានចម្លងចំណេះដឹងទៅកាន់យុវជនជំនាន់ថ្មី**ប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់ចំនួន ៤ គ្រួសាររស់នៅឃុំឫស្សីក្រាំង ទទួលបានអំណោយមនុស្សធម៌ ពីអនុសាខាកាកបាទក្រហមកម្ពុជាស្រុកមោងឬស្សី**អភិបាលខេត្តបន្ទាយមានជ័យ៖ រាជរដ្ឋាភិបាលបាននឹងកំពុងយកចិត្តទុកដាក់លើកកម្ពស់អាហារូបត្ថម្ភ សុខភាពមាតា និងកុមារ ដើម្បីធ្វើឱ្យប្រសើរឡើងនូវការអភិវឌ្ឍន៍ធនធានមនុស្ស**អភិបាលខេត្តបាត់ដំបង អញ្ជេីញប្រគល់ផ្ទះមនុស្សធម៌១ ខ្នងនិងចែកអំណោយជូនដល់គ្រួសារងាយរងគ្រោះបំផុតចំនួន៥០គ្រួសារ នៅស្រុកសង្កែ**ក្រសួងបរិស្ថាន គាំទ្រចំពោះគម្រោងវិនិយោគ ដែលជួយដល់នរន្តរភាពបរិស្ថាននៅកម្ពុជា**លោកបណ្ឌិត ជា មុនីឫទ្ធិ៖ មរតកផ្លូវសូត្របុរាណ គឺជាមូលដ្ឋានគ្រឹះនៃចំណងមិត្តភាព និងការតភ្ជាប់កម្ពុជា-ចិន**មន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃ អញ្ជើញប្រកាសចូលកាន់ មុខតំណែងអភិបាលរងខេត្តប៉ៃលិនថ្មី ចំនួន ២រូប**ឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត ដឹកនាំកិច្ចប្រជុំរបស់គណៈកម្មការអន្តរក្រសួងទទួលបន្ទុកការងារសមាហរណកម្មនិងទំនើបកម្មបណ្ណសារដ្ឋានជាតិនិងបណ្ណាល័យជាតិ**អភិបាលខេត្តបាត់ដំបង ដឹកនាំកិច្ចប្រជុំត្រៀមរៀបចំព្រឹត្តិការណ៍ផ្លែឈើបាត់ដំបងឆ្នាំ២០២៦**ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ជំរុញឱ្យអាជ្ញាធរខេត្តកំពង់ស្ពឺ រំលេចអត្តសញ្ញាណ និងសក្តានុពលខេត្តឱ្យកាន់តែលេចធ្លោ

តើលោក សម រង្ស៊ី បាននិយាយអ្វីខ្លះនៅលើ Facebook?

ភ្នំពេញ៖ មានពាក្យពីរម៉ាត់ដែលពិពណ៌នាយ៉ាងល្អបំផុតចំពោះសាររបស់លោក សម រង្ស៊ី នៅលើហ្វេសប៊ុក ដើម្បីញុះញង់អ្នកគាំទ្រគណបក្សប្រឆាំងនោះ គឺ «ហិង្សា» និង «រើសអើងជាតិសាសន៍»។ ស្ថានបេសកកម្មការទូតបរទេសភាគច្រើនដែលមានមូលដ្ឋាននៅទីក្រុងភ្នំពេញ ដែលអាចទទួលសេវាបកប្រែជាភាសាខ្មែរ អាចយល់បានយ៉ាងងាយនូវចរិតញុះញង់ និងហិង្សានៃសាររបស់លោក សម រង្ស៊ី និងក្រុមប្រឆាំង ដែលភាគច្រើនសរសេរជាភាសាខ្មែរ ដើម្បីលាក់បាំងនូវសារទុច្ចរិត និងឃោរឃៅរបស់ពួកគេ ដែលពោរពេញទៅដោយ កំហឹង។

ខាងក្រោមនេះ ជាឧទាហរណ៍ខ្លះៗពីទំព័រហ្វេសប៊ុករបស់លោក សម រង្ស៊ី។ សូមបញ្ជាក់ថា សារខាងក្រោមគ្រាន់តែជាឧទាហរណ៍មួយចំនួនប៉ុណ្ណោះ ហើយនៅមានសារដ៏អាក្រក់ ឃោរឃៅជាច្រើនទៀត ដែលគំរាមកំហែងអាយុជីវិតថ្នាក់ដឹកនាំកម្ពុជា, ប្រមាថធ្ងន់ធ្ងរដល់អង្គព្រះករុណាព្រះមហាក្សត្រ និងបរិហារកេរ្តិ៍ ដែលមិនអាចទទួលយកបានទាក់ទងនឹងទំនាក់ទំនងលោហិតរវាងសម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន និងឯកឧត្តម ហ៊ុន ម៉ាណែត។ សារទាំងនោះវាទុយ៌សពន់ពេក ដែលស្មេរ មានអារម្មណ៍ខ្ពើមរអើម ហើយមិនអាច នឹងយកមកសរសេរឡើងវិញនៅក្នុងអត្ថបទមួយនេះ។

ជាការគួរឱ្យសោកស្តាយ Facebook មិនបានយកភ្នែកមើល យកត្រចៀកស្តាប់នូវសារពេញដោយការញុះញង់ និងរើសអើងពូជសាសន៍របស់លោក សម រង្ស៊ី និងក្រុមប្រឆាំងនោះទេ ហើយយើងក៏មិនយល់ដែរថា អ្វីទៅដែល Facebook ហៅថា គោលការណ៍សីលធម៌ក្នុងបណ្តាញសង្គមនោះ។

យើងមានតែសន្និដ្ឋានថា Facebook កំពុងតែការពាររបៀបវារៈនយោបាយរបស់ក្រុមប្រឆាំងជ្រុលនិយម ដែលញុះញង់អំពើហិង្សានិងរើសអើងពូជសាសន៍ ដែលពិភពលោកទាំងមូលកំពុងស្អប់ខ្ពើម។ ឬមួយ ក៏ Facebook ចង់លើកតម្កើងវប្បធម៌ហិង្សាបែបនេះនៅក្នុងសង្គមខ្មែរ ប៉ុន្តែ យើងជឿជាក់ថា ប្រជាជនខ្មែរឆ្អែតឆ្អន់ហើយនឹងអំពើហិង្សា ហើយប្រជាជនខ្មែរក៏អាចឆ្អែតឆ្អន់នឹងការមិនអើពើរបស់ Facebook ដូចគ្នា។

សារចុះក្នុងទំព័រហ្វេសប៊ុក ចុះថ្ងៃទី ៣ កក្កដា ២០១៨ អំពាវនាវទៅកាន់កងកម្លាំងប្រដាប់អាវុធ លោក សម រង្ស៊ី ប្រធានចលនាសង្គ្រោះជាតិនឹងធ្វើសេចក្តីអំពាវនាវទៅកាន់កងកម្លាំងប្រដាប់អាវុធគ្រប់អង្គភាព គ្រប់ជាន់ថ្នាក់ គ្រប់តំបន់ទូទាំងប្រទេសកម្ពុជា ដើម្បីស្នើឱ្យកងកម្លាំងប្រដាប់អាវុធដែលមានឈាមជ័រជាខ្មែរ ចូលរួមក្នុងបេសកកម្មសង្គ្រោះជាតិយើង ដោយរំដោះប្រទេសកម្ពុជា ពីក្រញ៉ាំពួកក្រុមក្បត់ជាតិ ដែលដឹកនាំស្រុកយើង សព្វថ្ងៃ ឆ្ពោះទៅរកមហន្តរាយតាមគម្រោងបរទេសឈ្លានពានដែលចង់លេបត្របាក់ទឹកដីប្រទេសកម្ពុជា និងរំលាយពូជសាសន៍ខ្មែរ។

ពាក្យសម្តីរបស់ទណ្ឌិត សម រង្ស៊ី នៅក្នុងវីដេអូផ្សាយក្នុង Sam Rainsy Facebook Page នាថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០១៩យើងនឹកដល់ប្រទេសរូម៉ានីក្នុងទសវត្សរ៍ឆ្នាំ ១៩៨០ មានជនផ្តាច់ការមួយឈ្មោះ Nicolae Ceaușescu ផ្តាច់ការជាង ហ៊ុន សែន ទៅទៀត។ ស្អីអាងទ័ព ស្អីអាងទ័ព ស្អីអាងទ័ព ប្រើទ័ពបង្ក្រាបប្រជាពលរដ្ឋរាប់សិបឆ្នាំ។ តែថ្ងៃមួយ ប្រជាពលរដ្ឋឈឺចាប់ ឈឺចាប់មែនទែន ដល់ក គឺគាត់ប្រាប់បងប្អូនគាត់ កូនចៅគាត់ ក្នុងកងកម្លាំងប្រដាប់អាវុធ ការពារ  Ceaușescu តើកាពារជនផ្ដាច់ការ Nicolae Ceaușescu ដល់ណាទៀត ត្រូវការពារកូនចៅយើង សាច់ឈាមយើង ជនរួមជាតិយើង ឲ្យមានសេរីភាព ឲ្យមានយុត្តិធម៌ ឲ្យមានភាពថ្កុំថ្កើង រុងរឿងនៅក្នុងសង្គមជាតិយើង។ ភាសាទាំងអស់នេះ យើងត្រូវនិយាយជាមួយទាហានខ្មែរឥឡូវនេះ។​

ខ្ញុំជឿថា ថ្ងៃណាមួយ ហ៊ុន សែន នឹងដូចគ្នាអញ្ចឹង។ ពេលនោះ Ceaușescu គាត់ប្រាប់បញ្ជាឲ្យកងទ័ពបង្ក្រាបបាញ់លើប្រជាពលរដ្ឋ។ ស្រាប់តែទាហាន បែរចុងកាណុងមករកគាត់វិញ។ រូបគាត់ Ceaușescu និងប្រពន្ធគាត់បានរត់ជិះឧទ្ធម្ភាគចក្ររត់ចុះទៅដល់កន្លែងមួយ ប្រជាពលរដ្ឋព័ទ្ធចាប់កាត់ទោស ប្រហារជីវិត បាញ់ និងសម្លាប់ចោល ទាំងប្រពន្ធរបស់គាត់ ឈ្មោះ អេឡេណា។

ពាក្យសម្តីរបស់ សម រង្ស៊ី ផ្សាយនាថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០១៩ អ្វីដែលខ្ញុំប្រកាសថ្ងៃនេះ ខ្ញុំប្រកាសអោយច្បាស់ ខ្ញុំនឹងទៅប្រទេសកម្ពុជាវិញនេះ មិនមែនឲ្យ ហ៊ុន សែនមកចាប់ខ្ញុំទេ ខ្ញុំទៅចាប់ ហ៊ុន សែន វិញ។ យើងចូលប្រទេសកម្ពុជាវិញជាមួយបងប្អូនខ្មែរដែលខ្ញុំរៀបរាប់អំបាញ់មិញ រាប់ម៉ឺន រាប់សែន រាប់លាននាក់ទៅចាប់ដៃជាមួយបងប្អូនខ្មែរ សូមឱ្យប្រជារាស្ត្រខ្មែរងើបឈរឡើងទាំងអស់គ្នា។ ខ្មែរគ្រប់មជ្ឈដ្ឋានរួមទាំងកងកម្លាំងប្រដាប់អាវុធផងដែរ ខ្មែរគ្រប់មជ្ឈដ្ឋាន ដែលឈឺចាប់យូរហើយ សូមងើបឈរឡើងទាំងអស់គ្នា ទាមទារយកប្រទេសកម្ពុជាវិញឲ្យទាល់តែបាន។

ខ្មែរយើងទាំងអស់គ្នា បងប្អូន ទាំងទាហាន ប៉ូលិស ទាំងកម្មករ ទាំងកសិករ ទាំងយុវជន សូមងើបឈរឡើងទាំងអស់គ្នាបងប្អូន យើងទៅរំដោះប្រទេសជាតិយើង ពីក្រញ៉ាំជនក្បត់ជាតិ ហ៊ុន សែន។ ខ្ញុំជឿថាការប្ដេជ្ញាចិត្តរបស់បងប្អូនយើងថ្ងៃនេះ នឹងនាំមកនូវជោគជ័យសម្រាប់ប្រជាជនខ្មែរទាំងមូល ។ បងប្អូនទាំងអស់គ្នាយើងប្ដេជ្ញាទៅប្រទេសកម្ពុជារំដោះប្រទេសកម្ពុជាឲ្យទាល់តែបាន ក្នុងឆ្នាំ ២០១៩ នេះ។

អត្ថបទដែលជាប់ទាក់ទង