ឯកឧត្តម វុឺ សំណាង៖ មានសន្តិភាពមានការអភិវឌ្ឍ យើងមិនអាចបំភ្លេចបាននូវតម្លៃនៃសន្តិភាពបានឡើយ

ភ្នំពេញ៖ ឯកឧត្តម វុឺ សំណាង អភិបាល នៃគណៈអភិបាលខេត្តកំពង់ស្ពឺ នាព្រឹកថ្ងៃចន្ទ ទី២៦ ខែមិថុនា ឆ្នាំ២០២៣ បានអញ្ជើញចូលរួម ឭក្នុងពិធីសម្ភោធសាលាធម្មសភា និងសមិទ្ធផលនានា នៅក្នុងវត្តព្រះពុទ្ធអណ្ដែត (ហៅវត្តក្តីល្វា) ដែលស្ថិតក្នុងភូមិធ្លក ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ក្រោមអធិបតីភាពឯកឧត្តម ហ៊ុន ម៉ានី អ្នកតំណាងរាស្រ្តមណ្ឌលកំពង់ស្ពឺ។
ពិធីនេះក៏មានការអញ្ជើញចូលរួមពី ឯកឧត្តមសមាជិកព្រឹទ្ធសភា រដ្ឋសភា ឯកឧត្តម លោកជំទាវ មន្ត្រីរាជការ អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ និងបងប្អូនប្រជាពលរដ្ឋទាំងអស់សរុប ១,៤៦១នាក់។
ជាកិច្ចចាប់ផ្តើម ឯកឧត្តម វុឺ សំណាង បានសម្តែងការស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមានឯកឧត្តម ហ៊ុន ម៉ានី រួមទាំងបងប្អូនប្រជាពលរដ្ឋ និងធ្វើរបាយការណ៍នៃការកសាងព្រះពុទ្ធអណ្ដែត (ហៅវត្តក្តីល្វា) ផងដែរ។
ជាមួយគ្នានេះ ឯកឧត្តមអភិបាលខេត្ត បានគួរបញ្ជាក់ថា តាមរយះនយោបាយឈ្នះ-ឈ្នះ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានធ្វើអោយប្រទេសជាតិមានសុខសន្តិភាព។
ឯកឧត្តមអភិបាលខេ បានបន្តថា មានសន្តិភាពមានការអភិវឌ្ឍ មានការរីកចម្រើនហើយតាមរយៈសមិទ្ធិផលទាំងអស់នេះ យើងមិនអាចបំភ្លេចបាននូវតម្លៃនៃសន្តិភាពបានឡើយ ៕
