**សាកលវិទ្យាល័យជាតិមានជ័យ រៀបចំពិធីបើកដំណើរការកម្មវិធី NMU-UNIPRENEUR រដូវកាលទី៤**អតីតប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk Yeol ត្រូវបានតុលាការផ្តន្ទាទោសដាក់ពន្ធនាគារ ៣០ឆ្នាំ**ចិនប្រកាសដាក់ទណ្ឌកម្មប្រឆាំង រដ្ឋមន្រ្តីការពារជាតិហ្វីលីពីន ក្រោមហេតុផលថា រូបលោកបានធ្វើការអត្ថាធិប្បាយមិនត្រឹមត្រូវម្តងហើយម្តងទៀតពាក់ព័ន្ធប្រទេសចិន**រដ្ឋសភានឹងប្រជុំពិភាក្សាអនុម័តសេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីផ្លូវថ្នល់ នៅថ្ងៃទី២២ ខែមិថុនា ខាងមុខ**បរិវត្តកម្មបៃតងរបស់ចិន៖ ស្ពានភ្ជាប់ទៅកាន់អនាគតដោយចីរភាពសម្រាប់កម្ពុជា**បាឋកថាលើប្រធានបទស្ដីពី «តួនាទី ភារកិច្ច និងសមិទ្ធផលរបស់ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ»**វិស័យយានយន្ត​រីក​ចម្រើន ទាក់​ទាញ​សិស្ស​ជា​នារីៗ មក​រៀន​​ជំនាញ​ជួស​ជុល​រថយន្ត​កាន់តែ​ច្រើន ព្រោះ​ឃើ​ញ​​ឱកាស​ការ​ងារ និង​​ប្រាក់​ចំណូល​សមរម្យ**ឯកឧត្តម​ ហេង សួរ អញ្ជើញធ្វើទស្សនកិច្ចនៅមជ្ឈមណ្ឌលបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ នៅប្រទេសស្វ៊ីស ដើម្បីដកស្រង់បទពិសោធសម្រាប់ទំនើបកម្មការបណ្តុះបណ្តាលជំនាញនៅកម្ពុជា**អ្នកនាំពាក្យ៖ ប្រធានបទទិវាជាតិ TVET ឆ្នាំនេះ ឆ្លុះបញ្ចាំង​យ៉ាង​ច្បាស់​ពីតម្លៃ​ពិត​នៃកា​រសិ​ក្សា​ជំនាញ**សិស្ស PPI បង្កើតបានប្រព័ន្ធចំណតឡានឆ្លាតវៃ ស្កេនស្លាកលេខ និងគិតថ្លៃស្វ័យប្រវត្តិ**អភិបាលខេត្តព្រះសីហនុ៖ យើងជាយុវជនត្រូវមានផែនការច្បាស់លាស់ ជាពិសេសត្រូវដាក់ផែនការប្រឡងយកនិទ្ទេស A ឱ្យបានគ្រប់គ្នា**សម្តេចតេជោ ហ៊ុន សែន ផ្ដល់អំណោយជូនប្រជាពលរដ្ឋភៀសសឹកក្នុងខេត្តព្រះវិហារ**សម្តេចតេជោ ណែនាំឱ្យអាជ្ញាធរមូលដ្ឋានត្រូវបន្តយកចិត្តទុកដាក់ និងមើលថែ កម្លាំងកម្មករ ពលករទាំងនៅក្នុងសេដ្ឋកិច្ច និងទាំងបម្រើការងារនៅសេដ្ឋកិច្ចក្រៅប្រព័ន្ធ**សម្ដេចធិបតី លេីកទឹកឱ្យ UNAIDS បន្តការផ្សារភ្ជាប់ទំនាក់ទំនង និងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាក្នុងការអភិវឌ្ឍវិស័យសុខាភិបាល**វិចារណកថា! សកម្មភាពអាកាសធាតុ៖ ការទទួលខុសត្រូវរបស់មនុស្សជំនាន់យើង**អភិបាលខេត្តក្រចេះ អញ្ជើញជួបសំណេះសំណាល និងឧបត្ថម្ភស្បៀងអាហារដល់កងកម្លាំង នៃស្នងការដ្ឋានគរបាលខេត្តក្រចេះ**‎លោក ហុង ចាន់សុខា ត្រូវបានប្រកាសតែងតាំងជាប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ស្ពឺថ្មី ជំនួសលោក ជិន គួង ដែលត្រូវចូលនិវត្តន៍**ឯកឧត្ដម ហ៊ុន ម៉ានី ចាត់ទុកប្រជាពលរដ្ឋគ្រប់រូបជា «ទូតសុច្ឆន្ទៈ» ក្នុងការទាក់ទាញទេសចរ**ក្រសួងបរិស្ថាន នាំយកសម្ភារៈសង្គ្រោះបឋម ជាអំណោយរបស់សម្តេចធិបតី និងលោកជំទាវបណ្ឌិត ជូនដល់សហគមន៍តំបន់ការពារធម្មជាតិរលាក់កងជើង (គោលដៅលំហែបៃតងខ្នងផ្សារ) ដើម្បីបង្កើនសុវត្ថិភាពភ្ញៀវទេសចរណ៍**មន្ត្រីអាមេរិក និងកូរ៉េខាងត្បូង ប្រជុំក្រុមពិគ្រោះយោបល់នុយក្លេអ៊ែរ (NCG) ត្រៀមលក្ខណៈទប់ទល់នឹងកម្មវិធីអាវុធរបស់កូរ៉េខាងជើង

ស្ថានីយ៍ប្រេងសាំង សូគីម៉ិច ផ្សារដើមទម្ពរ ក្នុងស្រុកគិរីវង់ ត្រូវបានមន្រ្តីជំនាញ រកឃើញលក់មិនគ្រប់លីត្រ និងក្លែងបន្លំប្រេងសាំងលក់ជូនអតិថិជន

ភ្នំពេញ៖ ស្ថានីយ៍ប្រេងសាំង សូគីម៉ិច ផ្សារដើមទម្ពរ មានម្ចាស់ឈ្មោះ ឡឹក ច័ន្ទរស្មី ស្ថិតនៅភូមិពោធិ៍ ឃុំព្រះបាទជាន់ជុំ ស្រុកគិរីវង់ ត្រូវបានមន្រ្តីជំនាញ ក.ប.ប សាខាខេត្តតាកែវ រកឃើញលក់ប្រេងសាំងមិនគ្រប់លីត្រ និងក្លែងបន្លំប្រេងសាំងលក់ជូនអតិថិជន។

យោងតាមការបញ្ជាក់ពី លោក លៀង សុខភា ប្រធានសាខាការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ ខេត្តតាកែវ ហៅកាត់ថា (ក.ប.ប) បានឱ្យដឹងថា កាលពីថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៣ លោកបានសហការជាមួយ មន្ទីរពាណិជ្ជកម្មខេត្តតាកែវ បានដឹកនាំក្រុមការងារចុះត្រួតពិនិត្យ ស្ថានីយ៍ប្រេងឥន្ធនៈ ផ្សារដើមទម្ពរ មានម្ចាស់ឈ្មោះ ឡឹក ច័ន្ទរស្មី ស្ថិតនៅភូមិពោធិ៍ ឃុំព្រះបាទជាន់ជុំ ស្រុកគិរីវង់ បានដំណើរការអាជីវកម្ម លក់ប្រេងសាំងធម្មតា ប្រេងសាំងស៊ូពែរ និងម៉ាសូត។ ប៉ុន្តែខាងមន្រ្តីជំនាញ ក.ប.ប បានចុះត្រួតពិនិត្យរកឃើញថា បានដាក់លក់ប្រេងសាំង ជូនអតិថិជនមិនគ្រប់លីត្រ គឺ ១០០លីត្រ បាត់អស់ ៦.៥៥លីត្រ និងប្រេងម៉ាស៊ូត ១០០លីត្រ បាត់អស់ ៧.៤៥លីត្រ និងគ្មានលក់ប្រេងសាំងស៊ូពែរ ជូនអតិថិជន។

លោក លៀង សុភា ប្រធានសាខា ក.ប.ប ខេត្ត បានបន្ថែមថា ក្រោយពិនិត្យរកឃើញការដាក់លក់របស់ស្ថានីយ៍ប្រេងសាំង ខាងលើនេះមិនប្រក្រតី ខាងមន្រ្តីជំនាញ ក៏បានធ្វើការបិទសៀលលើដៃបាញ់ប្រេង ផ្អាកការលកើប៉ុណ្ដោះអាសន្ន និងធ្វើរបាយការណ៍ ផាកពិន័យតាមនីតិវិធី ប៉ុន្តែសុំការសហការជាមួយម្ចាស់ស្ថានីយ៍ តែគាត់មិនសហការ ខាងមន្ត្រីជំនាញ ក៏ទុករយះពេល ៣ថ្ងៃ ដើម្បីធ្វើការផាកពិន័យ។
លោកប្រធានសាខា ក.ប.វ បានបន្ថែមថា ស្រាប់តែដល់ថ្ងៃកំណត់ នាថ្ងៃទី២៤ ខែមិថុនា មន្រ្តីជំនាញ បានចុះដល់ទីតាំងស្ថានីយ៍ ស្រាប់តែខាងម្ចាស់ស្ថានីយ៍ បានកាត់សៀលខាងមន្រ្តីជំនាញ ក.ប.ប កាត់សៀលរបស់មន្រ្តីជំនាញចោល ដោយគ្មានការអនុញ្ញាតអ្វីសោះឡើយ។

សូមជម្រាបជូនថា យោងតាមច្បាប់ ច្បាប់កិច្ចការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ នៅមាត្រា ៤១ អនុក្រឹត្យ ប្រកាស លេខ ៣៣៨ ត្រូវធ្វើការផាកពិន័យដោយ មិនអនុលោមផ្នែកបរិមាណ ចាប់ពី ៤លានរៀល ទៅ ១០លានរៀល ។

ដោយឡែកតាមការបញ្ជាក់ពីលោក ងួន ឌីណា អភិបាលស្រុកគិរីវង់ បានបញ្ជាក់នៅរសៀលថ្ងៃទី២៥ ខែមិថុនានេះថា លោកបានដឹងរឿងដែរ តែជាសមត្ថកិច្ច ប៉ុន្តែសុំអោយមើលលិខិតបញ្ជាបេសកម្មរបស់គាត់មើល ជាធម្មតាចុះមកអនុវត្តតួរនាទីភារកិច្ចគេមិនមកសំឡុត ឬចុះមកភ្លាម ចាត់វិធានការបិទភ្លាមៗនោះដែរ ទាល់តែសួរនាំអោយបានត្រឹមត្រូវតាមលក្ខបច្ចេកទេស។

ជុំវិញការចុះត្រួតពិនិត្យតាមស្ថានីយ៍ប្រេងសាំង នៅមូលដ្ឋានខេត្តតាកែវ ស្រាប់តែម្ចាស់គណនីឈ្មោះ Reaksmey Long បានសរសេររៀបរាប់នៅបណ្ដាញសង្គមថា៖ ភូមិពោធិ ឃុំព្រះបាទជាន់ជុំ ស្រុកគិរីវង់ ខេត្តតាកែវ 24/06/23 មន្ត្រីខ្វះវិជ្ជាជីវៈមួយក្រុម ប្រើឯកសណ្ឋានបន្លំចុះអនុវត្ត ភារកិច្ច ដោយគ្មានលិខិតបញ្ជាបេសកម្ម ថែមទាំងមិនបានជំរាបជូនអាជ្ញាធរមូលដ្ឋានដើម្បីសុំការសហការផងនោះ បានមកធ្វើសកម្មភាពបិតសៀល(ស្កត់ផ្លាសស្ទិច)យ៉ាងគឃ្លើន គ្មានការសួរនាំជាមួយម្ចាស់សហគ្រាសឡើយ យកឈ្មោះអភិបាលខេត្តនិងព្រះរាជអាជ្ញា មកគំរាមយកប្រាក់ ដោយប្រើពាក្យអសុរស បិទសិទ្ធមិនអោយម្ចាស់សហគ្រាសសួររកហេតុផល។ >>ដោយឃើញសកម្មភាព អយុត្តិធម៌ពេក ក្នុងនាមប្រជាពលរដ្ឋបានខលឆ្លងយោបល លោក អភិបាលស្រុក គ្រាន់តែឃើញខ្ញុំខលជួបអភិបាល ស្រាប់តែរុះរើដកសៀលនាំគ្នារត់ឡើងឡានទៅវិញអស់តែម្តង។

លោក លៀង សុភា ប្រធានសាខា ក.ប.ប ខេត្តតាកែវ បាននឹងកំពុងកសាងសំណុំរឿងបញ្ជូនទៅចាត់ការបន្តតាមនីតិវិធីច្បាប់ ៕

អត្ថបទដែលជាប់ទាក់ទង