ព្រះមហាក្សត្រ ប្រទានព្រះរាជសារថ្លែងអំណរគុណ សម្តេចតេជោ ដែលបានថ្វាយព្រះពរព្រះអង្គ ចំពោះការទទួលបានព្រះរាជគោរមងារជា ព្រះរាជពុទ្ធមាមកាភិបាល ពីអង្គការពុទ្ធសាសនិកពិភពលោក

ភ្នំពេញ៖ បន្ទាប់ពីទទួលបានសារថ្វាយព្រះពរពី សម្តេចតេជោ ហ៊ុន សែន, ព្រះករុណា ព្រះបាទ សម្តេចព្រះ បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ទ្រង់បានចេញព្រះរាជសារមួយថ្លែងអំណរគុណសម្តេចចំពោះការថ្វាយព្រះពរព្រះអង្គ ដែលទទួលព្រះរាជគោរមងារជា «ព្រះរាជពុទ្ធមាមកាភិបាល នៃអង្គការពុទ្ធសាសនិកពិភពលោក»។

