រនាលពណ៌ ជាប្រភេទសត្វជិតទទួលរងការគំរាមកំហែង នៅលើពិភលោក

ភ្នំពេញ៖ យោងតាមការដកស្រង់ចេញពីសៀវភៅកម្ពុជាមាតុភូមិខ្ញុំ បានបញ្ជាក់ថា រនាលពណ៌ មានឈ្មោះវិទ្យាសាស្ត្រ Mycteria leucocephala ជាប្រភេទជិតទទួលរងការគំរាមកំហែង (NT) លើពិភលោក ក្នុងបញ្ជីក្រហម IUCN វាមានវត្តមានពេញ មួយឆ្នាំនៅក្នុងប្រទេសកម្ពុជា មានវត្តមាននៅតាមតំបន់ដីសើម តំបន់ទំនាបកណ្ដាល តំបន់ព្រៃលិចទឹកនៃ តំបន់រាមសារព្រែកទាល់ នៃបឹងទន្លេសាប។
រនាលពណ៌ មានបន្ទាយពងកូនដ៏ធំនៅតំបន់បឹងទន្លេសាប ហើយចាប់ផ្តើម បន្តពូជនៅចុងរដូវវស្សា ជាមួយនិងសត្វស្លាបទឹកធំៗផ្សេងទៀតដូចជា ត្រដក់តូច និងត្រដក់ធំជាដើម។
រនាលពណ៌ ស្លាបទីមួយមានពណ៌ខ្មៅស្រាលលាយស ផ្នែកខាងលើផ្នែកខាងក្រោមនៃគម្របស្លាប និងបង្កង់នៅលើ ទ្រូងមានពណ៌ខ្មៅ ស ស្លាបទីបី និងគម្របស្លាបធំមានពណ៌ផ្កាឈូក ចំពុះផ្កាឈូកលាយលឿង និងមាន ក្បាលត្រងោលពណ៌ក្រហមលាយទឹកក្រូច៕
