**រដ្ឋមន្រ្តី ជា វ៉ាន់ដេត អញ្ជើញបិទវគ្គបណ្ដុះបណ្ដាលភាពជាអ្នកដឹកនាំបរិវត្តកម្មឌីជីថល “បច្ចេកវិទ្យាថ្មីៗ និងនវានុវត្តន៍សម្រាប់ថ្នាក់ដឹកនាំក្រសួង ស្ថាប័ន”**សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន អនុញ្ញាតឱ្យលោក យឺគ ម៉ុងតានី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ**រដ្ឋមន្ត្រី ថោ ជេដ្ឋា ដឹកនាំកិច្ចប្រជុំបូកសរុបវឌ្ឍនភាពការងារប្រចាំឆមាសទី១ ឆ្នាំ២០២៦ របស់ក្រសួងធនធានទឹក និងឧតុនិយម គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា និងអាជ្ញាធរទន្លេសាប**ទេសរដ្ឋមន្រ្តី លី ធុជ​ វាយតម្លៃខ្ពស់ចំពោះការផ្តល់សេវារបស់មជ្ឈមណ្ឌលស្តារលទ្ធភាពពលកម្មកាយសម្បទាខេត្តកំពង់ចាម**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមកិច្ចប្រជុំអភិបាលនៃគណៈអភិបាលរាជធានី ខេត្ត ប្រចាំឆមាសទី១ ឆ្នាំ២០២៦**គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាទទួលយកសេចក្ដីព្រាងច្បាប់ចំនួន៤ មកប្រគល់ជូនគណៈកម្មការជំនាញនៃរដ្ឋសភាដើម្បីពិនិត្យសិក្សា**ឯកឧត្តមបណ្ឌិត ហេង សុផាន់ណារិទ្ធ អញ្ជើញជាអធិបតីបើកវគ្គបណ្តុះបណ្តាលស្តីពី “ការវិភាគ និងការអង្កេតភាពពេញចិត្តរបស់សមាជិក ប.ស.ស. ចូលប្រើប្រាស់សេវានៅមូលដ្ឋានសុខាភិបាលដៃគូ”**សម្ដេចតេជោ៖ ភូមិសាស្ត្របាល់ទាត់ ខុសពីភូមិសាស្ត្រនយោបាយ**សម្ដេចធិបតី៖ គ្មានអ្នកបិទក្ដីសង្ឃឹម និងស្រម៉ៃទេ ប្រសិនបើខ្លួនយើងមិនបិទខ្លួនឯងនោះ**សម្ដេចធិបតី ណែនាំឱ្យយកចិត្តទុកដាក់លើបញ្ហាសន្ដិសុខ ទប់ស្កាត់គ្រឿងញៀន កុំឱ្យចូលក្នុងអង្គការ PSE**សម្ដេចធិបតី ច្រានចោលការលើកឡើងថា រាជរដ្ឋាភិបាល បិទសិទ្ធិអង្គការសង្គមស៉ីវិល**សម្ដេចធិបតី៖ សាលារៀន ផ្ទះ និងសហគមន៍ គឺមានសារសំខាន់ណាស់ សម្រាប់ជំរុញលើកទឹកចិត្តសិស្សានុសិស្សក្នុងការខិតខំសិក្សារៀនសូត្រ**សម្ដេចធិបតី លើកទឹកចិត្តដល់យុវជនឱ្យខិតខំសិក្សារៀនសូត្រឱ្យបានចេះពិតប្រាកដ**សម្ដេចធិបតី៖ ទស្សនវិស័យរបស់អង្គការ PSE គឺដូចជាការអនុវត្តនូវទស្សនៈ យើងមិនឱ្យត្រីទេ ប៉ុន្ដែយើងឱ្យសន្ទូចសម្រាប់ស្ទូចត្រី**សម្ដេចធិបតី៖ រាជរដ្ឋាភិបាលនឹងបន្តគាំទ្រអង្គការ PSE ដើម្បីបន្តជួយដល់កូនចៅ ប្រជាពលរដ្ឋដែលពុំមានលទ្ធភាព**មហាសន្និបាតអបអរសាទរខួប ១០៥ ឆ្នាំនៃការបង្កើតបក្សកុម្មុយនីស្តចិនប្រារព្ធឡើង លោក Xi Jinping ថ្លែងសុន្ទរកថាគន្លឹះ**អភិបាលខេត្តបន្ទាយមានជ័យ ណែនាំក្រុមការងារលេខាធិការដ្ឋានក្រុង-ស្រុក ត្រូវធ្វើបច្ចុប្បន្នភាពអតីតយុទ្ធជន និងនិវត្តជន**ជប៉ុនសរសើរកម្ពុជាដែលអត់ធ្មត់ បើកចំហ និងប្រើច្បាប់អន្តរជាតិ ក្នុងការដោះស្រាយជម្លោះព្រំដែនជាមួយថៃ**កម្ពុជា-អាមេរិក ចុះហត្ថលេខាកិច្ចព្រមព្រៀងដឹកជញ្ជូនតាមផ្លូវអាកាស**មនុស្សចំនួន ១ ០២៨នាក់បានស្លាប់ ដោយសារតែបញ្ហារលកកម្តៅ ដែលបានបញ្ចេញឥទ្ធិពលទូទាំងតំបន់អឺរ៉ុប

សម្តេចតេជោ ណែនាំដល់មន្ត្រីបន្តចុះមូលដ្ឋានជាបន្តទៀត នៅក្រោយការបោះឆ្នោត

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានណែនាំឱ្យមន្ត្រីឱ្យបន្តចុះមូលដ្ឋានជាបន្តទៀត ក្រោយការបោះឆ្នោតរួចហើយ រហូតដល់រាជរដ្ឋាភិបាលថ្មីស្បថចូលកាន់តំណែងហើយ។

សម្ដេចបានណែនាំបែបនេះ ក្នុងឱកាសអញ្ជើញអធិបតីដឹកនាំប្រជុំបូកសរុបរបាយការណ៍ ប្រចាំអាណត្តិទី៦ របស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន នៅរសៀលថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៣នេះ។

សម្តេចតេជោបានថ្លែងថា “ចំណុចនេះខ្ញុំសុំបញ្ជាក់ទុកឱ្យហើយ ពីនេះទៅដល់ការបោះឆ្នោតត្រូវតែធ្វើសកម្មភាព ពេលបោះឆ្នោតយើងត្រូវធ្វើដំណើរការគោរពតាមវិធាននៃការបោះឆ្នោត បន្ទាប់ពីការបោះឆ្នោតទៅហើយត្ រូវចាំរាជរដ្ឋាភិបាលនេះអស់តំណែងនៅពេលដែលរាជរដ្ឋាភិបាលថ្មីស្បថចូលកាន់តំណែងថ្មីហើយ យើងអស់ហើយចឹងត្រូវចាំកន្លែងនឹង”។

សម្តេចតេជោ ហ៊ុន សែន ក៏បានប្រកាសដែរថា ពីពេលនេះដល់ថ្ងៃយុទ្ធនាការបោះឆ្នោតសម្តេចនឹងធ្វើសកម្មភាពរហូត និងផ្អាកតែថ្ងៃចាប់ផ្តើមបើកយុទ្ធនាការរហូតដល់ថ្ងៃបោះឆ្នោត ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ប៉ុន្តែចាប់ពីថ្ងៃទី២៧ ខែកក្កដាទៅ សម្តេចនឹងបន្តចុះជួបជាកម្មករចំនួន១០លើកបន្ថែមទៀត ព្រោះកិច្ចការនេះវាត្រូវដើរទៅពិនិត្យនូវអ្វីដែលរាជរដ្ឋាភិបាលសម្រេចបាន។

សម្តេចតេជោ ហ៊ុន សែន ក៏បានបន្ថែមដែរថា ក្រុមការងារចុះមូលដ្ឋានទាំងអស់ គឺដាច់ខាតមិនត្រូវបោះបង់តួនាទីរបស់ខ្លួននៅក្នុងអណត្តិដែលខ្លួនមាននោះទេ ហើយសមាជិករដ្ឋសភាក៏ដូចគ្នាដែរ នៅក្នុងរដ្ឋធម្មន្នុញ បានចែងច្បាស់សភាមានអណត្តិ ៥ឆ្នាំ ហើយសភាមិនរំលាយមុនអណត្តិរបស់ខ្លួនបាននោះទេ លើកលែងតែសភា រំលាយរដ្ឋាភិបាល២ដង ហើយសភានឹងអស់អំណាចនៅពេលដែលសភាថ្មីចូលកាន់តំណែង ដូចនេះហើយត្រូវកំណត់ពីតួនាទីរបស់យើងឱ្យបានច្បាស់ ដើម្បីយើងធ្វើសកម្មភាពបន្តទៅទៀត។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងបន្ថែមថា បន្ទាប់ពីចូលកាន់តំណែងរាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា នឹងពិនិត្យរៀបចំកែរសម្រួលសមាសភាពក្នុងក្រុមការងាររាជរដ្ឋាភិបាល ចុះមូលរដ្ឋារាជធានី-ខេត្ត ឱ្យបានសមស្រប និងបន្តដាក់ចេញនូវគោលការណ៍ និងវិធានការនានា ដើម្បីបន្តពង្រឹងនិងលើកកម្ពស់ប្រសិទ្ធភាពក្រុមការងារចុះមូលដ្ឋានបន្តទៀត តាមរយៈការត្រួតពិនិត្យនិងគាំទ្រការអនុវត្តន៍កម្មវិធីនយោបាយ នឹងយុទ្ធសាស្ត្ររាជរដ្ឋាភិបាលទី៧នៃរដ្ឋសភា សំដៅឆ្ពោះទៅសម្រេចបាននូវចក្ខុវិស័យកម្ពុជាក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ និងចក្ខុវិស័យឆ្នាំ២០៣០ ក្លាយជាប្រទេសដែលមានចំណូលខ្ពស់៕

អត្ថបទដែលជាប់ទាក់ទង