**ព្រះអង្គម្ចាស់ក្សត្រីដាណឺម៉ាក ផ្ញើព្រះរាជសារថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីចម្រើនព្រះជន្ម**ព្រះអង្គម្ចាស់ក្សត្រីដាណឺម៉ាក ផ្ញើព្រះរាជសារថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីចម្រើនព្រះជន្ម**កម្ពុជា-រុស្ស៊ី ចុះអនុស្សរណៈនៃការយោគយល់គ្នា ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការក្នុងវិស័យកសិកម្ម**ប្រកាសចូលកាន់មុខតំណែងអភិបាលរងនៃគណៈអភិបាលខេត្តកំពង់ស្ពឺ**លោក ត្រាំ មានការសន្ទនាយ៉ាងល្អជាមួយលោក ណារិន ដ្រាម៉ូឌី អំឡុងកិច្ចប្រជុំកំពូល G7**រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈកម្ពុជា ជួបពិភាក្សាការងារជាមួយអគ្គនាយកអង្គការយូណេស្កូ**សាខាកាកបាទក្រហមខេត្តឧត្ដរមានជ័យ ប្រារព្វព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម ព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ**ប្រមុខក្រសួងមហាផ្ទៃ និងឯកអគ្គរដ្ឋទូតកាណាដា ឯកភាពពង្រីកកិច្ចសហប្រតិបត្តិការបណ្ដុះបណ្ដាល និងផ្លាស់ប្ដូរបទពិសោធ**លោក Wang Yi សមាជិកការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនចូលគាល់និងសួរព្រះរាជសុខទុក្ខព្រះ​ករុណាព្រះបាទ​សម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា  និងសម្ដេច​ព្រះមហាក្សត្រី​ នរោត្តម មុនិនាថ សីហនុ**បទវិភាគ៖​សៀវភៅសដ៏សំខាន់នេះ​បង្ហាញពី​ទំនួលខុសត្រូវ​របស់​ប្រទេស​ធំ​ស្តីពី​ការ​ធ្វើ​ឱ្យ​អភិបាលកិច្ចសកលមានសុក្រឹតភាព​តាម​រយៈ​កំណែ​ទម្រង់**វិចារណកថា! សកម្មភាពអាកាសធាតុក្នុងវិស័យកាកសំណល់៖ ការបំប្លែងកាកសំណល់ទៅជាដំណោះស្រាយអាកាសធាតុ**ក្រុម AOT ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពព្រំដែននៅតំបន់ច្រកអន្តរជាតិជាំ និងតំបន់រងផលប៉ះពាល់ផ្សេងៗទៀត ស្ថិតនៅស្រុកអន្លង់វែង ដែលកាន់កាប់ដោយខុសច្បាប់របស់យោធាថៃ**ប៉ាគីស្ថានប្រកាសថា អនុស្សរណយោគយល់រវាងអាមេរិក និងអ៉ីរ៉ង់ ដើម្បីបិទបញ្ចប់សង្រ្គាមបានចូលជាធរមានហើយ**កាកបាទក្រហមកម្ពុជា រៀបចំពិធីសូត្រមន្ត ចម្រើនព្រះបរិត្ត និងរាប់បាត្រ ថ្វាយព្រះពរជ័យសិរីមង្គល ក្នុងវរោកាសនៃព្រះរាជពិធីបុណ្យចម្រើនព្រះជន្មវឌ្ឍនមង្គលគម្រប់ ៩០ យាងចូល ៩១ព្រះវស្សា របស់សម្ដេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ**សម្ដេចតេជោ សម្ដែងនូវសុទិដ្ឋិនិយមចំពោះទំហំពាណិជ្ជកម្មរវាងកម្ពុជា និងឥណ្ឌូណេស៊ី ដែលមានការកើនឡើងជារៀងរាល់ឆ្នាំ**លោក ដូណាល់ ត្រាំ បាននិយាយទៅកាន់បណ្ដាមេដឹកនាំនៃក្រុមប្រទេស G7 ថា «ខ្ញុំជាមេគេ» **កងទ័ពជើងអាកាសថៃ កំពុងហ្វឹកហ្វឺនបាញ់មីស៊ីល លើអាកាស**ព្រះករុណាព្រះមហាក្សត្រ៖ ប្រទេសកម្ពុជាឱ្យតម្លៃខ្ពស់ចំពោះមិត្តភាពប្រពៃណីរវាងកម្ពុជា និងចិន**ឯកឧត្តម គន់ គីម អញ្ជើញជួបសំណេះសំណាលជាមួយ អតីតកងទ័ពស្ម័គ្រចិត្ត និងជំនាញការវៀតណាមរណសិរ្ស ៤៧៩**អាជ្ញាធរខេត្តរតនគិរីបានចុះបង្ក្រាបឡធ្យូងជិត ១០០ឡ ដែលគ្មានច្បាប់អនុញ្ញាត នៅស្រុកកូនមុំ ខេត្តរតនគិរី

ឯកឧត្តម វេង សាខុន អញ្ជើញសម្ពោធទីស្នាក់ការគណៈអ៊ីមាំស្រុក និងទីស្នាក់ការគណៈគ្រប់គ្រងគ្រូខ្មែរឥស្លាម ស្ថិតនៅភូមិព្រែកជរ ឃុំសេដា ស្រុកតំបែរ

ភ្នំពេញ៖ ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកតំបែរ ខេត្តត្បូងឃ្មុំ និងស្រុកកំពង់សៀម ខេត្ត​កំពង់ចាម នាព្រឹកថ្ងៃអាទិត្យ ១កើត ខែបឋមាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៣ បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធទីស្នាក់ការគណៈអ៊ីមាំស្រុក និងទីស្នាក់ការគណៈគ្រប់គ្រងគ្រូខ្មែរឥស្លាម ស្ថិតនៅភូមិព្រែកជរ ឃុំសេដា ស្រុកតំបែរ ខេត្តត្បូងឃ្មុំ។ ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម ម៉ូត យូសុះ អ្នកតំណាងរាស្ត្រមណ្ឌលត្បូងឃ្មុំ ឯកឧត្តម លោកជំទាវជាអនុប្រធានក្រុមការងារចុះមូលដ្ឋានស្រុក ឯកឧត្តមប្រធានក្រុមការងារចុះជួយឃុំ លោក លោកស្រីជាប្រធាន អនុប្រធានក្រុមការងារចុះមូលដ្ឋានឃុំ-ភូមិ ហាកឹម តួន លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស អូងៗ ម៉ៃៗ និងបងប្អូនប្រជាពលរដ្ឋសរុប ៦០០នាក់។

មានមតិសំណេះសំណាលទៅកាន់អង្គពិធី ឯកឧត្តម វេង សាខុន ក៏បានពាំនាំនូវបណ្តាំផ្ញើសាកសួរសុខទុក្ខរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលសម្តេចទាំងទ្វេតែងតែគិតគូរ និងបារម្ភអំពីជីវភាព និងស្ថានភាពរស់នៅរបស់បងប្អូន កូនចៅប្រជាពលរដ្ឋយើងគ្រប់ៗរូប។

ឯកឧត្តម វេង សាខុន ក៏បានចូលរួមអបអរសាទរជាមួយលោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងប្រជាពលរដ្ឋនៅឃុំ ស្រុកតំបែរដែលទទួលបាននូវសមិទ្ធផលថ្មីៗជាបន្តបន្ទាប់ ជាក់ស្តែងទីស្នាក់ការគណៈអ៊ីមាំស្រុក និងទីស្នាក់ការគណៈគ្រប់គ្រងគ្រូខ្មែរឥស្លាមដ៏ស្រស់ស្អាតនាព្រឹកនេះ។

ឯកឧត្តម វេង សាខុន បានបញ្ជាក់ថា សមិទ្ធផលទាំងអស់នេះ គឺដោយសារសុខដុមរមនីយកម្មសាសនានៅក្នុងប្រទេសយើង ហើយសុខដុមរមនីយកម្មសាសនា គឺមានសារៈសំខាន់ខ្លាំងណាស់ ជាពិសេសសម្រាប់ធានាសុខសន្តិភាព និងការអភិវឌ្ឍរីកចម្រើនរបស់ប្រទេសជាតិ។ ហើយសុខដុមរមនីយកម្មរវាងសាសនាខុសគ្នានៅកម្ពុជា ក៏មិនមែនជារឿងដែលកើត ឡើងដោយចៃដន្យដែរ គឺកើតចេញឡើងដោយកិច្ចខិតខំប្រឹងប្រែង តស៊ូ និងការលះបង់ដ៏ធំធេងបំផុតរបស់សម្តេចតេជោ ដើម្បីស្វែងរកសុខសន្តិភាពជូនប្រទេស ជាតិ និងប្រជាពលរដ្ឋយើងទាំងអស់ដោយមិនប្រកាន់សាសនា។ ហើយសម្តេចតេជោនឹងបន្តដឹកនាំនាវាកម្ពុជា ឆ្ពោះទៅមុនឥតឈប់ឈរបន្ថែមទៀត។

ទីស្នាក់ការដ៏ស្រស់ស្អាតនេះ សំដៅលើកកម្ពស់ការអភិវឌ្ឍធនធានមនុស្សរបស់យើង ដែលជាការងារដ៏សំខាន់ និងមិនអាចមើលរំលងបាន ជាក់ស្តែងក្នុងពេលឆាប់ៗខាងមុខនេះ សម្តេចតេជោនឹងផ្តល់កិច្ចគាំទ្រដល់ពលករ ១,៥លាននាក់ក្នុងការទទួលវគ្គបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈក្នុងវិស័យឧស្សាហកម្ម ដើម្បីលើកកម្ពស់គុណភាពកម្លាំងពលកម្ម និងទទួលបានប្រាក់ចំណូលខ្ពស់។ ហេតុនេះ ឯកឧត្តមប្រធានក្រុមការងារ បានសំណូមពរដល់លោកគ្រូ អ្នកគ្រូទាំងអស់បន្តខិតខំប្រឹងប្រែងស្រាវជ្រាវ បង្រៀន និងអប់រំក្មួយៗជាសិស្ស ហើយក្មួយៗដែលជាសិស្ស និងជាយុវជនជំនាន់ក្រោយទៀតសោតក៏ត្រូវខិតខំ និងយកចិត្តទុកដាក់ខ្ពស់ក្នុងការរៀនសូត្រ ស្រាវជ្រាវ និងអភិវឌ្ឍន៍ខ្លួនឯងឱ្យក្លាយជាធនធានប្រកបដោយសមត្ថភាព ចូលរួមជាមួយសម្ដេចតេជោ និងរាជរដ្ឋាភិបាល ដើម្បីអភិវឌ្ឍន៍ប្រទេសជាតិយើងកាន់តែរីកចម្រើននាថ្ងៃអនាគត។

មុននឹងបញ្ចប់ ឯកឧត្តមប្រធានក្រុមការងា ក៏បានអំពាវនាវដល់លោកគ្រូ អ្នកគ្រូ និងប្រជាពលរដ្ឋនៅទូទាំងស្រុកតំបែរទាំងអស់បន្តគាំទ្រសម្តេចតេជោ និងបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាឱ្យបានគ្រប់ៗគ្នា នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះ។

សូមជម្រាបជូនថា ដោយមើលឃើញពីភាពលំបាករបស់គណៈអ៊ីម៉ាំស្រុក និងលោកគ្រូ អ្នកគ្រូខ្មែរឥស្លាមពុំមានកន្លែងបម្រើការងារប្រចាំថ្ងៃ ក៏ដូចជារៀបចំកិច្ចប្រជុំបច្ចេកទេសផ្សេងៗ ទើបមានសប្បុរសជនចំនួន ២គ្រួសារបានធ្វើការបរិច្ចាកដីដែលមានទំហំ ៤៥x១០០ម៉ែត្រ ជូនគណៈអ៊ីមាំ និងលោកគ្រូអ្នកគ្រូសម្រាប់ធ្វើជាទីស្នាក់ការ។ ចំពោះអគារទីស្នាក់ការគណៈអ៊ីមាំស្រុក និងទីស្នាក់ការគណៈគ្រប់គ្រងគ្រូខ្មែរឥស្លាមគឺ មានទំហំ ១២x២៧ម៉ែត្រ មានបន្ទប់ធ្វើការចំនួន៣បន្ទប់ សាលប្រជុំ១ បន្ទប់ទឹកខាងក្នុងអគារចំនួន២បន្ទប់ និងក្រៅអគារចំនួន៥បន្ទប់ ដែលចំណាយថវិកាសរុបចំនួន ៨០,១២០ដុល្លារអាមេរិក។ ក្នុងនោះជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត តាមរយៈឯកឧត្តមវេង សាខុន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ចំនួន ២១,២០០ដុល្លារអាមេរិក, ឯកឧត្តម ស្លេះ ពុនយ៉ាមីន អ្នកតំណាងរាស្ត្រមណ្ឌលខេត្តកំពង់ចាមចំនួន ៨,០០០ដុល្លារអាមេរិក,ឯកឧត្តម ម៉ូត យូសុះ អ្នកតំណាងរាស្រ្តមណ្ឌលខេត្តត្បូងឃ្មុំចំនួន ២,៥០០ដុល្លារអាមេរិក, លោក សុខ សារិទ្ធ អភិបាល នៃគណៈអភិបាលស្រុក ចំនួន ២,០០០ដុល្លារអាមេរិក, លោក មីន សុក្រី ចំនួន ៣,០០០ដុល្លារអាមេរិក, លោក មុំ ស៊ីថា ចំនួន ១,០០០ដុល្លារអាមេរិក, លោក ស្រេន ពីព ចំនួន ២,០០០ដុល្លារអាមេរិក, លោក អាត សូកានី ចំនួន ១,០០០ដុល្លារអាមេរិក, ព្រមទាំងសប្បុរសជននានាចំនួន៣៩,៤២០ដុល្លារអាមេរិក ផងដែរ។ឯកឧត្តមរដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ក៏បានប្រគល់នូវថវិកាចំនួន ១២លានរៀលបន្ថែមទៀតផងដែរ ដើម្បីបញ្ចប់នូវថ្លៃដែលជំពាក់សេសសល់ដូចជា ជាង និងគ្រឿងសំណង់។ ឯកឧត្តមរដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ក៏បានឧបត្ថម្ភនូវថវិកាចំនួន ១,២លានរៀល ជូនដល់អ៊ីមាំងម៉ាស្ជិទ សែនមនោរ័ត្ន ឃុំត្រពាំងព្រីង ដើម្បីទិញដីចាក់ផ្លូវចូលអ៊ីមាំង និងអ៊ីមាំងម៉ាស្ជិទ (ហាកិម) ឃុំត្រពាំងព្រីង ចំនួន២លានរៀល ដើម្បីបញ្ចប់ការងារចាក់សាបចូលអ៊ីមាំងផងដែរ។ ឯកឧត្តម វេង សាខុន និងក្រុមការងារក៏បានឧបត្ថម្ភដល់ប្រជាពលរដ្ឋចំនួន ៦០០នាក់ ដែលបានចូលរួមក្នុងកម្មវិធីនាព្រឹកនេះ ដោយក្នុងម្នាក់ៗទទួលបាននូវថវិកាចំនួន ២ម៉ឺនរៀលផងដែរ ៕

អត្ថបទដែលជាប់ទាក់ទង