**ស្ថានទូតកម្ពុជាប្រចាំប៊ុលហ្គារី ជំរុញការទូតវប្បធម៌ និងសកម្មភាពមនុស្សធម៌ ដើម្បីពង្រឹងមិត្តភាពអន្តរជាតិ**គណៈកម្មការទី៨ នៃរដ្ឋសភា ជួបប្រជុំពិភាក្សាការងារជាមួយរដ្ឋបាលខេត្តព្រះសីហនុ ដើម្បីជំរុញការអនុវត្តគោលនយោបាយ និងលើកកម្ពស់ការផ្សព្វផ្សាយពីជំងឺមិនឆ្លង**សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចាត់តំណាងនាំយកទេយ្យវត្ថុ និងបច្ច័យមួយចំនួនធំ ទៅថ្វាយប្រគេន សម្ដេច នន្ទ ង៉ែត**ក្រសូងបរិស្ថាន គាំទ្រសហគមន៍តំបន់ការពារធម្មជាតិនៅកម្ពុជា ចូលរួមការពារនិងអភិរក្សធនធានធម្មជាតិ និងលើកកម្ពស់ជីវភាពប្រជាពលរដ្ឋនៅតាមសហគមន៍**អភិបាលខេត្តកំពត ដឹកនាំកម្លាំងចម្រុះចុះត្រួតពិនិត្យដោយផ្ទាល់ទំនិញដែលស្តុកទុក និងគ្រឿងបង្កកផ្សេងៗ ក្នុងភូមិសាស្ត្រក្រុងកំពត**អភិបាលខេត្តបាត់ដំបង អញ្ជើញចុះត្រួតពិនិត្យវឌ្ឍនភាពការសាងសង់ផ្លូវ និងដាក់ប្រព័ន្ធលូ នៅក្នុងភូមិសាស្រ្តក្រុងបាត់ដំបង**លោក ម៉េង ស្រ៊ុន ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារគណបក្សប្រចាំខែឧសភានិងផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៦ ឃុំអមលាំង​**សូមប្រុងប្រយ័ត្ន! ល្បិចបោកប្រាស់ «វេរលុយមុន» (Advance Fee Scam)**ភ្ញៀវទេសចរចិនដែលមកទស្សនាកម្ពុជា នឹងទទួលបាននូវបទពិសោធនៃបដិសណ្ឋារកិច្ចដ៏កក់ក្តៅ និងពីបេះដូងចាប់ពីវិនាទីដំបូងនៃការអញ្ជើញដល់កម្ពុជា**អភិបាលខេត្តកំពង់ចាម៖ ការចុះបញ្ជីម៉ាកសមូហភាព និង CamGap ដែលមាន QR Code ដើម្បីការពារកសិផលផ្លែទុរេនសហគមន៍បែកអន្លូង ស្រុកស្ទឹងត្រង់**អង្គការមូលនិធិប្រាសាទពិភពលោក កំពុងដំណើរការជួសជុលប៉ែកខាងលិចប្រាសាទភ្នំបាខែង**វិចារណកថា! សកម្មភាពអាកាសធាតុក្នុងវិស័យឧស្សាហកម្ម៖ ការកសាងវិបុលភាពប្រកបដោយចីរភាព**លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី៖ មន្ទីរពេទ្យគន្ធបុប្ផាមិនមែនត្រឹមតែជាមន្ទីរពេទ្យទេ តែគឺជាកន្លែងដែលផ្តល់នូវក្តីសង្ឃឹម ជីវិតថ្មី សេចក្តីទុកចិត្ត និងភាពកក់ក្តៅសម្រាប់គ្រួសារខ្មែរ**អ្នកនាំពាក្យ៖ ជំរុញមន្ទីរព័ត៌មានរាជធានី-ខេត្ត ពង្រឹងកិច្ចសហការជាមួយអ្នកសារព័ត៌មាន និងអាជ្ញាធរដើម្បីផ្សព្វផ្សាយព័ត៌មានពិត បង្កើនទំនុកចិត្តពីសាធារណជន**លោក ដូណាល់ ត្រាំ ប្រកាសថាកងកម្លាំងអាមេរិក បានដឹកនាំការវាយប្រហារសម្លាប់មេដឹកនាំក្រុមឧក្រិដ្ឋជន Tren de Aragua ដោយមានការជួយពីវ៉េណេស៊ុយអេឡា**អនុស្សរណៈយោគយល់គ្នាដើម្បីបញ្ចប់សង្គ្រាមនៅតំបន់ឈូងសមុទ្ររវាងអាមេរិក និងអុីរ៉ង់ អាចនឹងត្រូវបានចុះហត្ថលេខានៅថ្ងៃអាទិត្យនេះ**នគរបាលស្រុកភ្នំស្រុក ឃាត់ខ្លួនជនសង្ស័យពីរនាក់ពាក់ព័ន្ធករណីជួញដូរនិងប្រើប្រាស់គ្រឿងញៀន**សាខាកាកបាទក្រហមកម្ពុជាខេត្តបន្ទាយមានជ័យ ប្រគល់ផ្ទះ២ខ្នង ជូនពលរដ្ឋក្រីក្រ និងរងគ្រោះដោយសារខ្យល់កន្ត្រាក់ ក្នុងស្រុកស្វាយចេក និងក្រុងសិរីសោភ័ណ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញទស្សនកិច្ចសិក្សាស្វែងយល់អំពីបទពិសោធនៃការគ្រប់គ្រងសំរាម នៅស្រុក GIANYAR នៃខេត្តបាលី ប្រទេសឥណ្ឌូណេស៊ី**សម្តេចតេជោ ហ៊ុន សែន៖ ត្រូវចាត់វិធានការលើទំនិញដែលឆ្លងកាត់ព្រំដែនគោក ព្រោះមិនអាចបិទព្រំដែនគោកហើយទំនិញចូលបាននោះឡើយ សូមកុំនិយាយថាទំនិញសល់ក្នុងស្តុកលក់មិនទាន់អស់

នាយឧត្តមសេនីយ៍ មុឹង សំផន អំពាវនាវដល់អតីតយុទ្ធជនបន្តចូលរួមថែរក្សាការពារសុខសន្តិភាពឱ្យបានគង់វង្ស

ភ្នំពេញ៖ ឯកឧត្តម នាយឧត្តមសេនីយ៍ ម៉ឹង សំផន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី រដ្ឋលេខាធិការក្រសួងការពារជាតិ និងជាអនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តស្វាយរៀង ប្រធានក្រុមការងារចុះមូលដ្ឋានស្រុកចន្ទ្រា នៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៣នេះ បានអញ្ជើញជាអធិបតីក្នុងពិធីបំពាក់មេដាយការពារជាតិជូនអតីតយុទ្ធជនកម្ពុជា សរុបចំនួន ១០២នាក់ ក្នុងស្រុកចន្ទ្រា ខេត្តស្វាយរៀង។

ថ្លែងទៅកាន់អង្គពិធីនាឱកាសនោះ ឯកឧត្តម នាយឧត្តមសេនីយ៍ មុឹង សំផន បានលើកឡើងថា រាជរដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខរាជរដ្ឋាភិបាល តែងគិតគូរនិងយកចិត្តទុកដាក់ខ្ពស់ចំពោះអតីតយុទ្ធជន និងក្រុមគ្រួសារទាំងអស់ ជាពិសេសចំពោះអតីតយុទ្ធជនដែលមានជីវភាពលំបាក។ ជាក់ស្តែង សម្តេចតេជោ ហ៊ុន សែន បានសម្រេចបង្កើតសមាគមអតីតយុទ្ធជនកម្ពុជានៅក្នុងឆ្នាំ២០០៧ ដែលមានសម្តេចផ្ទាល់ជាប្រធានសមាគម ដើម្បីបង្ហាញពីការយកចិត្តទុកដាក់ខ្ពស់ លើកកម្ពស់កិត្តិយស និងគុណបំណាច់ដ៏ធំធេងមិនអាច់កាត់ថ្លៃបានរបស់អតីតយុទ្ធជនទាំងអស់ ដែលបានធ្វើពលិកម្មលះបង់សាច់ស្រស់ឈាមស្រស់តស៊ូយ៉ាងប្តូរផ្តាច់ និងស្មោះស្ម័គ្រជាមួយសម្តេចតេជោ ហ៊ុន សែន ក្នុងការស្វែងរកសុខសន្តិភាពជូនប្រទេសជាតិចាប់តាំងពីដំណាក់កាលវាយផ្តួលរំលំរបបប្រល័យពូជសាសន៍និងទទួលបានជ័យជំនះនាថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩ រហូតដល់ការដំណាក់កាលបញ្ចប់សង្គ្រាមរុំារ៉ៃ ឈានដល់ការបង្រួបបង្រួមជាតិ មានសុខសន្តិភាពពេញលេញចាប់តាំងពីថ្ងៃទី២៩ ខែធ្នូ ឆ្នាំ១៩៩៨ តាមរយៈការអនុវត្តនយោបាយឈ្នះ-ឈ្នះ របស់សម្តេចតេជោនាយករដ្ឋមន្ត្រី។

ឯកឧត្តម នាយឧត្តមសេនីយ៍ មុឹង សំផន បានបន្តទៀតថា ពិធីបំពាក់មេដាយការពារជាតិនាពេលនេះ គឺជាការរំលឹកឡើងវិញនូវការដឹងគុណ និងការទទួលស្គាល់នូវគុណបំណាច់ចំពោះអតីតយុទ្ធជនទាំងអស់ ដើម្បីបុព្វហេតុការពារបូរណភាពទឹកដី ការកសាងសន្តិភាព ព្រមទាំងការអភិវឌ្ឍប្រទេសជាតិ ផ្តើមចេញពីចំណុចសូន្យពីបាតដៃទទេរហូតទទួលបាននូវវឌ្ឍនភាព និងការរីកចម្រើនលូតលាស់លើគ្រប់វិស័យដូចសព្វថ្ងៃ។

ឯកឧត្តម នាយឧត្តមសេនីយ៍ មុឹង សំផន បានអំពាវនាវដល់អតីតយុទ្ធជនបន្តចូលរួមថែរក្សាការពារសុខសន្តិភាពឱ្យបានគង់វង្ស មិនត្រូវឱ្យបុគ្គលណា ឬបរទេសណាមកបំផ្លាញសន្តិភាពដែលរកបានដោយកម្រឱ្យបាត់បង់ទៅវិញជាដាច់ខាត ពិសេសបន្ដជឿជាក់ ស្មោះស្ម័គ្រ និងគាំទ្រដល់ការដឹកនាំរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី ដែលជាប្រធានគណបក្សប្រជាជនកម្ពុជា ក្នុងការបោះឆ្នោតនាពេលខាងមុខនេះ ដើម្បីប្រទេសជាតិទទួលបានសុខសន្តិភាព និងការអភិវឌ្ឍ។

ឯកឧត្តម នាយឧត្តមសេនីយ៍ មុឹង សំផន ក៏បានស្នើសូមថ្នាក់ដឹកនាំសមាគមអតីតយុទ្ធជនគ្រប់ថ្នាក់ និងអាជ្ញាធរមូលដ្ឋានបន្តយកចិត្តទុកដាក់ចុះជួបសួរសុខទុក្ខ និងស្វែងយល់ពីសុខភាព ជីវភាពរបស់អតីតយុទ្ធជន និងគ្រួសារអតីតយុទ្ធជនឱ្យបានជាប្រចាំ ពិសេសជួយសម្រួលដោះស្រាយបញ្ហា និងផ្តល់សេវាសាធារណៈជូនអតីតយុទ្ធជន ឱ្យបានទាន់ពេលវេលា និងមានប្រសិទ្ធភាព។

ឯកឧត្តម នាយកឧត្តមសេនីយ៍ មុឹង សំផន ក៏បាននាំយកថវិកាជាអំណោយរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចែកជូនសមាជិកអតីតយុទ្ធជនក្នុងម្នាក់ៗ សារ៉ុង១ ក្រម៉ា១ និងថវិកា ៥មុឺនរៀលផងដែរ។

ឆ្លៀតនៅឱកាសនោះដែរ ឯកឧត្តម នាយឧត្តមសេនីយ៍ មុឹង សំផន ក៏បានចាត់តាំងអោយក្រុមពេទ្យព្រះកេតុមាលា និងក្រុមគ្រូពេទ្យកងតូចដឹកជញ្ជូនលេខ៩៩ ពិនិត្យ ព្យាបាលជម្ងឺជូនសមាជិកអតីតយុទ្ធជន និងក្រុមគ្រួសារទាំងអស់ផងដែរ។

បន្ទាប់ពី ពិធីបំពាក់មេដាយការពារជាតិនិងពិនិត្យ ព្យាបាលជម្ងឺជូនអតីតយុទ្ធជនកម្ពុជានិងគ្រួសាររួចមក ឯកឧត្តម នាយឧត្តមសេនីយ៍ មុឹង សំផន ក៏បានរៀបចំពិសារអាហារសាមគ្គីដ៏ឆ្ងាញ់ពិសារ ជូនដល់សមាជិកអតីតយុទ្ធជនទាំង ១០២នាក់ និងភ្ញៀវកិត្តិយសដែលបានចូលរួមនាឱកាសនោះផងដែរ ៕

អត្ថបទដែលជាប់ទាក់ទង