ក្រសួងបរិស្ថាន រៀបចំពិធីក្រុងពាលី ដើម្បីបើកការដ្ឋានសាងសង់ស្នាក់ការមន្ត្រីឧទ្យានុរក្សខ្នងភ្នំ

ភ្នំពេញ៖ ក្រសួងបរិស្ថានបានរៀបចំពិធីក្រុងពាលី ដើម្បីបើកការដ្ឋានសាងសង់ស្នាក់ការមន្ត្រីឧទ្យានុរក្សខ្នងភ្នំ នៅឧទ្យានជាតិព្រះជ័យវរ្ម័ន-នរោត្តម ភ្នំគូលែន កាលពីថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៣ ដែលធ្វើឡើងនៅស្នាក់ការឧទ្យានុរក្សខ្នងភ្នំ ក្នុងភូមិសាស្ត្រភូមិអន្លង់ធំ ឃុំខ្នងភ្នំ ស្រុកស្វាយលើ ខេត្តសៀមរាប ក្រោមវត្តមានលោក សៅ សុភាព រដ្ឋលេខាធិការក្រសួងបរិស្ថាន និងជាប្រធានអង្គភាពគម្រោង «និរន្តរភាពតំបន់ទេសភាព និងទេសចរណ៍ធម្មជាតិកម្ពុជា (ន.ទ.ទ.ក)» ។
ពិធីខាងលើនេះមានការចូលរួមពីលោក ពិន ប្រាកដ អភិបាលរងខេត្តសៀមរាប និងមានតំណាងក្រសួងអភិវឌ្ឍន៍ជនបទ លោកស្រី រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក និងថ្នាក់ដឹកនាំមូលដ្ឋាន ព្រមទាំងតំណាងសហគមន៍ជាច្រើននាក់ផងដែរ។
តាមរយៈគម្រោងនេះ សំណង់អគារចំនួនខ្នងនឹងត្រូវសាងសង់មាន ដោយអគារធំនៅចំកណ្តាល (ទំហំ១៦ x១៦.ម កម្ពស់ ១ជាន់) និងអគារតូចៗចំនួន២ អមសងខាង (ទំហំ១១៩៥.៥ ម កម្ពស់ ១ជាន់)។
អគារទីស្នាក់ការនេះ នឹងផ្ដល់ការគាំទ្រយ៉ាងសំខាន់ សម្រាប់ការងារពង្រឹងការអនុវត្តច្បាប់ និងរួមចំណែកយ៉ាងសំខាន់ដើម្បីធ្វើឱ្យគម្រោងសម្រេចបាននូគោលបណង ធ្វើឱ្យប្រសើរនូវការគ្រប់គ្រងតំបន់ ការពារធម្មជាតិ ជំរុញឱកាសសម្រាប់ការអភិវឌ្ឍទេសចរណ៍ធម្មជាតិ និងបង្កើនច្រវ៉ាក់តម្លៃអនុផលព្រៃឈើ៕
