ព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យតែងតាំង អគ្គលេខាធិការ និងអគ្គលេខាធិការរង ចំនួន២រូប នៃគណៈកម្មាធិការជាតិគាំពារ និងអភិវឌ្ឍន៍កុមារតូច ក្រសួងអប់រំ

ភ្នំពេញ៖ ព្រះមហាក្សត្រកម្ពុជា ព្រះករុណា ព្រះបាទ សម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី បានចេញព្រះរាជក្រឹត្យត្រាស់បង្គាប់តែងតាំងមុខតំណែង និងផ្ដល់ឋានៈជាអគ្គលេខាធិការ និងជាអគ្គលេខាធិការរង នៃអគ្គលេខាធិការគណៈកម្មាធិការជាតិគាំពារ និងអភិវឌ្ឍន៍កុមារតូច នៃក្រសួងអប់រំ យុវជន និងកីឡា ចំនួន២រូប។
មន្ដ្រី២រូបដែលត្រូវបានតែងតាំង និងផ្ដល់ឋានៈនោះរួមមាន៖
ទី១៖ លោក ឡោ ឆវណ្ណា ជាអគ្គលេខាធិការ មានឋានៈស្មើ អនុរដ្ឋលេខាធិការ បន្ថែមលើមុខងារបច្ចុប្បន្ន
ទី២៖ លោក ឈួន ប៊ុនឈឿន ជាអគ្គលេខាធិការរង មានឋានៈស្មើ អគ្គនាយក បន្ថែមលើមុខងារបច្ចុប្បន្ន៕
