ឯកឧត្ដម គង់ សោភ័ណ្ឌ ដឹកនាំគណ:អភិបាលខេត្តកណ្តាល ចូលរួមកិច្ចប្រជុំសាមញ្ញក្រុមប្រឹក្សាខេត្ត លើកទី៤៩ អាណត្តិទី៣

ភ្នំពេញ៖ ឯកឧត្ដម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល នាព្រឹកថ្ងៃពុធ ១១រោច ខែជេស្ឋ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៣ បានដឹកនាំគណ:អភិបាលខេត្ត មន្ទីរ អង្គភាពជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ ចូលរួមកិច្ចប្រជុំសាមញ្ញក្រុមប្រឹក្សាខេត្ត លើកទី៤៩ អាណត្តិទី៣ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិត ម៉ៅ ភិរុណ ប្រធានក្រុមប្រឹក្សាខេត្តកណ្តាល នៅសាលប្រជុំសាលាខេត្ត។
កិច្ចប្រជុំនេះផ្តោតទៅលើរបៀបវារៈសំខាន់ៗដូចខាងក្រោម៖
១.ពិនិត្យ ពិភាក្សា និងអនុម័ត លើកំណត់ហេតុកិច្ចប្រជុំសាមញ្ញលើកទី៤៨ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្ត
២.ពិនិត្យ ពិភាក្សា និងអនុម័ត លើរបាយការណ៍ប្រចាំខែឧសភា ឆ្នាំ២០២៣ ស្តីពីការអនុវត្តការងារ និងលើកទិសដៅអនុវត្តបន្តរបស់រដ្ឋបាលខេត្ត
៣.ពិនិត្យ ពិភាក្សា និងអនុម័ត លើសេចក្តីព្រាងសេចក្ដីសម្រេចស្ដីពីការកែសម្រួលគណ:កម្មាធិការសម្របសម្រួលបច្ចេកទេស ក្រុមប្រឹក្សាខេត្តកណ្ដាល អាណត្តិទី៣
៤.ពិនិត្យ និងពិភាក្សាលើបញ្ហាផ្សេងៗ ៕
