ក្របីឡើងកមួយក្បាល ដេញវ័ធមនុស្សប្រុស ស្រី២នាក់រងរបួស

ភ្នំពេញ៖ យ៉ាងហោចណាស់ ក៏មានមនុស្សប្រុស ស្រី២នាក់ ត្រូវក្របីឡើងកមួយក្បាលដេញវ័ធរងរបួសនៅព្រឹកថ្ងៃទី១២ខែមិថុនាឆ្នាំ២០២៣នេះ ហើយដឹកបញ្ជូនទៅព្យាបាលនៅមន្ទីពេទ្យបង្អែក ។
ជនរងគ្រោះដោយក្របីវ័ធនោះទី១មានឈ្មោះហង្ស ខៀវភេទប្រុសអាយុ៤៨ឆ្នាំនៅភូមិគីឡូត៌ម៉ែត្រ៤សង្កាត់ផ្សារកណ្ដាលក្រុងប៉ោយប៉ែត។ ជនរងគ្រោះទី២មានឈ្មោះសុវណ្ណ ស្រីលាក់ភេទស្រីអាយុ៣៧ឆ្នាំមុខរបលក់បាយមានស្រុកកំណើតនៅខេត្តបាត់ដំបង។ក្នុងនោះមានម៉ូតូមួយចំនួនក៏ត្រូវក្របីមួយក្បាលនេះវ័ធបណ្ដាលឲ្យខូចខាតផងដែរ។
សេចក្ដីរាយការណ៍ថា៖ក្របីឡើងកមួយក្បាលនោះបានបោលចេញពីភូមិផ្សារកណ្ដាលក្រុងប៉ោយប៉ែតដោយបោលតាមបណ្ដោយផ្លូវជាតិលេខ៥មកចូលក្នុងផ្សារអគ្គនិងបានវ័ធទៅលើជនរងគ្រោះកំពុងតែជិះម៉ូតូបណ្ដាលឲ្យរងរបួសតែម្ដង។ប្រភពបញ្ជាក់ថាៈក្រោយពីវ័ធទៅលើជនរងគ្រោះក្របីឡើងកមួយក្បាលនោះបានព្យាយាមបោលដេញវ័ធអ្នកស្រុកនិងអ្នកធ្វើដំណើរតាមផ្លូវមួយចំនួននិងនៅតាមបណ្ដាលផ្លូវបេតុងក្នុងក្រុងប៉ោយប៉ែតបង្កការភ្ញាក់ផ្អើលដល់សមត្ថកិច្ចនិងពលរដ្ឋផងដែរ។
ទោះយ៉ាងណាក្របីឡើងកមួយក្បាលនោះត្រូវសមត្ថកិច្ចនិងពលរដ្ឋបាននាំគ្នាដេញតាមព័ទ្ធចាប់ដើម្បីកុំឲ្យដេញវ័ធមនុស្សបន្តទៀត។
លោកអធិការក្រុងប៉ោយប៉ែតសៅ សារឿន បានឲ្យដឹងថា៖ក្របីឡើង កខាងលើនោះត្រូវបានកម្លាំងលោកព័ទ្ធចាប់បានហើយតែកុំ ពុងស្វែងរកម្ចាស់ឲ្យចូលខ្លួនមកដោះស្រាយ ជាមួយជនរងគ្រោះ និងការខូចខាតទ្រព្យសម្បត្តិអ្នកដទៃ៕
