បុរសម្នាក់បានស្លាប់បាត់បង់ជីវិត បន្ទាប់ពីជិះម៉ូតូលឿនទៅបុកបង្គោលថ្មបែកក្បាលខ្ទេច

ភ្នំពេញ៖ បុរសម្នាក់បានស្លាប់បាត់បង់ជីវិត បន្ទាប់ពីបើក ម៉ូតូលឿនវ៉ាជេញជ្រុលទៅបុកបង្គោលភ្លើងថ្មបណ្ដាលឲ្យបែកក្បាលខ្ទេចចេញខួរពេញផ្លូវ ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង ១និង ២០នាទីយប់រំលងអធ្រាត្រឈានចូលថ្ងៃចន្ទ ទី១២ ខែមិថុនា ឆ្នាំ២០២៣ ត្រង់ចំណុចច្រកចូលផ្សារដីថ្មីប្រហារ ៥០ម៉ែត្រ ឋិតនៅក្នុងសង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
ជនរងគ្រោះមានឈ្មោះ យុិគ ពៅ ភេទប្រុស អាយុ ៣៧ឆ្នាំ មានស្រុកកំណើតនៅភូមិចំការថ្មី ឃុំគគីរ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ។ជិះម៉ូតូធន់ធំ ម៉ាកRAPTOR JIANSHE ពណ៌ស ស៊េរីឆ្នាំ២០១៥ ពាក់ផ្លាកលេខកំពង់ចាម1T.0501ជិះតែម្នាក់ឯង។
យោងតាមប្រភពពីប្អូនប្រុសម្នាក់ដែលឃើញហេតុការណ៍នឹងបានផឹកស៊ី ជិតតុកគ្នា បានជល់កែវជាមួយ គ្នា ហើយគាត់ក៏បានចេញមកមុនទៅទិញដូងផឹកហើយក៏ជិះត្រឡប់មកវិញក៏ឃើញជនរងគ្រោះជិះម៉ូតូម្នាក់ឯងតាមបណ្ដោយផ្លូវបេតុងច្រកចូលផ្សារដីថ្មីទិសដៅពីត្បូងមកជើងយ៉ាងលឿន ខណៈមកដល់ចំណុចកើត ហេតុខាងលើបានវ៉ាជេញម៉ូតូមួយគ្រឿងទៀតក៏ជ្រុលទៅបុក និងបង្គោលភ្លើងថ្មបណ្ដាលឱ្យបោកក្បាលនិងបង្គោលភ្លើងបែកក្បាលចេញខួរស្លាប់ភ្លាមៗនៅហ្នឹងកន្លែងកើតហេតុ។
ក្រោយពីកើតហេតុសមត្ថកិច្ចខណ្ឌមានជ័យចុះមក មកដល់ក៏ឆែកកាបូបជនរងគ្រោះឃើញមានអត្តសញ្ញាណប័ណ្ណនិងលុយខ្មែរចំនួន 10 ម៉ឺនរៀលនិង វាស់វែង យកមធ្យោបាយទៅរក្សាទុក ចំណែកសពសមត្ថកិច្ច ធ្វើកំណត់ហេតុរួចប្រគល់ឲ្យរថយន្តដឹកសពយកទៅតម្កល់ទុកនៅវត្តស្ទឹងមានជ័យរងចាំសាច់ញាតិមកមកទទួលយកធ្វើបុណ្យតាមប្រពៃណី ៕
