**បទវិភាគ​៖​ “និមិត្តសញ្ញាថ្មី”នៃ​ទំនាក់ទំនង​ចិន-កូរ៉េខាងជើង​នឹង​ណែនាំ​ប្រ​ទេស​ទាំងពីរ​បើកទំព័រថ្មីនៃ​ការអភិវឌ្ឍ​**អាវុធហត្ថខេត្តបន្ទាយមានជ័យ អំពាវនាវដល់ម្ចាស់ម៉ូតូចំនួន២២គ្រឿង ដែលបាត់មកទំនាក់ទំនងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតដោយភ្ជាប់ជាមួយឯកសារពាក់ព័ន្ធ**ឯកឧត្តម ឡេង ប៉េងឡុង៖ មន្ត្រីរាជការដែលពាក់ព័ន្ធនឹងគ្រឿងញៀន នឹងត្រូវបណ្តេញចេញពីក្របខណ្ឌដោយគ្មានការលើកលែង**សម្តេច ម៉ែន សំអន៖ ទំនាក់ទំនងរវាងកម្ពុជា និងវៀតណាម គឺជាទំនាក់ទំនងមិត្តភាពប្រពៃណី ភាពជាអ្នកជិតខាងល្អ និងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ**សំណុំរឿងវិវាទដីធ្លី ដែលអូសបន្ទាយអស់រយៈពេលជាង ១២ឆ្នាំ នៅស្រុកអូរគ្រៀងសែនជ័យ ត្រូវបានដោះស្រាយបញ្ចប់ជោគជ័យ**អភិបាលរាជធានីភ្នំពេញ ដាក់បទបញ្ជាដល់អភិបាលខណ្ឌទាំង១៤ បន្តចុះត្រួតពិនិត្យទីតាំងឃ្លាំងស្តុកទំនិញ ឬផលិតផលបង្កក ដែលសង្ស័យមានប្រភពនាំចូលពីថៃ**រដ្ឋសភាត្រៀមអនុម័តប្រញាប់លើវិសោធនកម្មច្បាប់ផ្លូវថ្នល់ ១៥ មាត្រា៖ ទប់ស្កាត់ឡានលើសទម្ងន់និងបន្ថយថ្លៃឡូជីស្ទិក**វិចារណកថា! ការប្រែប្រួលអាកាសធាតុ និងថ្នាំកសិកម្ម៖ ការការពារដំណាំ ដោយមិនបង្កផលប៉ះពាល់ដល់ភពផែនដី**អភិបាលខេត្តរតនគិរី ណែនាំឱ្យសមត្ថកិច្ចពាក់ព័ន្ធ ក្រុង ស្រុក ត្រូវចុះតាមទីហាងទំនិញ និងផ្សារនានាដើម្បី ទប់ស្កាត់កុំឱ្យមានការលក់ទំនិញរបស់ថៃ**កម្ពុជាបន្តជម្រាបជូនអំពីបច្ចុប្បន្នភាពនៃបញ្ហាព្រំដែនកម្ពុជា-ថៃ ជូនឯកអគ្គរដ្ឋទូតបរទេស**អាមេរិក បើកការវាយប្រហារសាជាថ្មីលើអ៉ីរ៉ង់ ខណៈកិច្ចប្រឹងប្រែងបិទបញ្ចប់សង្រ្គាមកំពុងជាប់គាំង**ក្រុមមន្ត្រីសន្តិសុខលីបង់៖ ការវាយប្រហារតាមផ្លូវអាកាសរបស់អ៉ីស្រាអែលលើភាគខាងត្បូងលីបង់ បានសម្លាប់មនុស្សយ៉ាងហោច ១៣នាក់**យោធាប៉ាគីស្ថានប្រកាសថា បុគ្គលិកយោធាទាំងអស់ដែលស្ថិតនៅលើឧទ្ធម្ភាគចក្របានបាត់បង់ជីវិតទាំងស្រុង បន្ទាប់ពីជួបគ្រោះថ្នាក់ធ្លាក់នៅក្បែរទីក្រុងមុយហ្សាហ្វារ៉ាបាដ ក្នុងតំបន់កាស្មៀរ**សម្តេចតេជោ បង្ហាញពីវីរភាព និងគុណបំណាច់ដ៏ធំធេងចំពោះជាតិមាតុភូមិរបស់វីរកងទ័ព ដែលបានយកទ្រូងពាំងគ្រាប់ ដើម្បីជាតិទឹកដី និងប្រជាជន**សម្តេចតេជោ ណែនាំដល់អាជ្ញាធរត្រូវយកចិត្តទុកដាក់ដោះស្រាយជម្លោះដីធ្លីជូនប្រជាពលរដ្ឋឱ្យបានរហ័ស និងមានប្រសិទ្ធភាព**លោក នេតាន់យ៉ាហ៊ូ នឹងបន្តឈរឈ្មោះបោះឆ្នោតសម្រាប់អាណត្តិថ្មីក្នុងឆ្នាំនេះ បន្ទាប់ពីលោកត្រាំ សម្តែងភាពសង្ស័យថា តើមេដឹកនាំរូបនេះចង់បន្តតំណែងទៀតឬយ៉ាងណា**រដ្ឋបាលខេត្តពោធិ៍សាត់ រៀបចំកិច្ចប្រជុំសាមញ្ញលើកទី២៥ ឆ្នាំទី២ អាណត្តិទី៤ របស់ក្រុមប្រឹក្សាខេត្ត**សម្តេចតេជោ ប្រកាសចាត់វិធានការលើក្រុមឈ្មួញនាំសាច់បង្កកពីប្រទេសថៃ និងហៅឈ្មួញមកសួរដោយផ្ទាល់ រកមុខមន្ត្រីដែលពាក់ព័ន្ធ**ជនជាតិចិន ១៥៦នាក់ពាក់ ព័ន្ធករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ត្រូវបានបណ្ដេញចេញពីកម្ពុជា**ក្រសួងបរិស្ថានតម្រូវឱ្យក្រុមហ៊ុនរុករករ៉ែ RONG CHENG INDUSTRIAL INVESMENT (CAMBODIA) CO., LTD. អនុវត្តតាមច្បាប់ ស្តារបរិស្ថានឡើងវិញស្របតាមបទដ្ឋានបរិស្ថាន ដើម្បីចៀសវាងផលប៉ះពាល់បរិស្ថាននិងធនធានធម្មជាតិ

ឯកឧត្តម អ៊ូច ភា៖ ប្រជាការពារ គឺជាអ្នកដែលអាចថែរក្សានូវសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ក្នុងមូលដ្ឋានប្រកបដោយប្រសិទ្ធភាពត្រាំកក់

ភ្នំពេញ៖ ឯកឧត្តម អ៊ូច ភា អភិបាលខេត្តតាកែវ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត នារសៀលថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៣ បានអញ្ជើញចុះចែកសម្លៀកបំពាក់ជាឯកសណ្ឋានសម្រាប់ប្រជាការពារ ចំនួន ១២៣រូប ក្នុងឃុំអង្គតាសោម ស្រុកត្រាំកក់ ខេត្តតាកែវ ដើម្បីជាការលើកទឹកចិត្ត និងចូលរួមចំណែកអនុវត្តន៍គោលនយោបាយភូមិ-ឃុំមានសុវត្ថិភាព ប្រសិទ្ធភាពបន្ថែមទៀត និងស្របតាមទិសដៅពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់ ការពង្រឹងវិធានការថែរក្សាសន្តិសុខសាធារណៈ។

ឯកឧត្តម អ៊ូច ភា អភិបាលខេត្ត បានមានប្រសាសន៍លើកឡើងថា ប្រជាការពារ គឺជាអ្នកដែលអាចថែរក្សានូវសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ក្នុងមូលដ្ឋានប្រកបដោយប្រសិទ្ធភាព ព្រោះប្រជាការពារ គឺជាប្រជាពលរដ្ឋ ដែលរស់នៅដោយផ្ទាល់ជាមួយក្រុមគ្រួសារ នៃបងប្អូនក្នុងភូមិ-ឃុំ-សង្កាត់ ហើយបានដឹងច្បាស់អំពីស្ថានភាព មុខរបរ និងការរស់ ដែលស្ថិតនៅជិតបំផុតផងដែរ។

ឯកឧត្តម អ៊ូច ភា បានធ្វើការកោតសរសើរ និងលើកទឹកចិត្តដល់ប្រជាការពារទាំងអស់ និងធ្វើការគាំទ្រនូវសកម្មភាពដ៏ប្រសើរ ក្នុងឆន្ទៈរួមគ្នាអភិវឌ្ឍន៍ និងការថែរក្សាសន្តិភាពក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា និងសូមឱ្យប្រជាការពារ ព្រមទាំងប្រជាពលរដ្ឋទាំងអស់ បន្តអនុវត្តន៍គោល នយោបាយភូមិ-ឃុំមានសុវត្ថិភាព ក្នុងមូលដ្ឋានជារៀងរហូត។ ជាមួយគ្នានេះប្រជាការពារបានរួមចំណែកផ្តល់នូវដំណឹងមិនប្រក្រតីដែលបាន កើតឡើងក្នុងមូលដ្ឋានមានដូចជា៖ បទល្មើសគ្រឿងងញៀន ក្មេងទំនើង ដែលធ្វើសមត្ថកិច្ចកំណត់មុខសញ្ញា និងបង្ក្រាបបានជាបន្តបន្ទាប់ផងដែរ។

ជាមួយគ្នានេះឯកឧត្តមអភិបាលខេត្ត បានបញ្ជាក់ថា ក្រុមប្រជាការពារក៏បានសម្តែងក្តីរីករាយ ដោយបានលើកឡើងព្រមៗគ្នាថា បើទោះបីជាពួកគាត់មិនមានប្រាក់ខែក្តី ប៉ុន្តែពួកនៅតែពេញចិត្តស្ម័គ្រចិត្តការពារសន្តិសុខ នៅក្នុងមូលដ្ឋានរបស់ពួកគាត់ ដើម្បីឱ្យប្រជាពលរដ្ឋនៅក្នុងភូមិរស់នៅដោយមិនព្រួយបារម្ភណ៍ ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ៕

អត្ថបទដែលជាប់ទាក់ទង