បណ្ឌិត ហ៊ុន ម៉ាណែត៖ បក្សប្រជាជន បានបង្ហាញសមត្ថភាព និងគុណសម្បត្តិពិតប្រាកដ ទើបអាចទទួលបានទំនុកចិត្តពីពលរដ្ឋ ស្របតាមគោលការណ៍ប្រជាធិបតេយ្យ និងនីតិរដ្ឋ

ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត សមាជិកគណៈអចិន្ត្រៃយ៍ នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានយុវជនគណបក្សថ្នាក់កណ្តាល បានលើកឡើងថា គណបក្សប្រជាជនកម្ពុជា បានបង្ហាញនូវសមត្ថភាព និងគុណសម្បត្តិពិតប្រាកដ ទើបអាចទទួលបាននូវទំនុកចិត្តពីប្រជាពលរដ្ឋ ស្របតាមគោលការណ៍ប្រជាធិបតេយ្យ និងនីតិរដ្ឋ។
ថ្លែងក្នុងពិធីសំណេះសំណាលជាមួយក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ចាម នាថ្ងៃសុក្រ ទី៩ ខែមិថុនា ឆ្នាំ២០២៣ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ហើយបន្តទៅមុខ គណបក្សមានចក្ខុវិស័យ និងកម្មវិធីនយោបាយច្បាស់លាស់ក្នុងការបន្តថែរក្សាសុខសន្តិភាព, ស្ថិរភាព, សន្តិសុខ, សណ្តាប់ធ្នាប់សាធារណៈ និងការអភិវឌ្ឍជាតិលើគ្រប់វិស័យ សំដៅកាត់បន្ថយភាពក្រីក្រ និងលើកកម្ពស់កំណើនជីវភាពរបស់ប្រជាជន និងសេដ្ឋកិច្ចជាតិ ជាពិសេស គឺផែនការសម្រាប់ឆ្នាំ២០៥០ ក្នុងការប្រែក្លាយកម្ពុជាទៅជាប្រទេសមានចំណូលខ្ពស់ ៕

