រដ្ឋបាលខេត្តឧត្ដរមានជ័យ បើកកិច្ចប្រជុំគណៈបញ្ជារការឯកភាពរដ្ឋបាលខេត្ត

ភ្នំពេញ៖ រដ្ឋបាលខេត្តឧត្ដរមានជ័យ នាព្រឹកថ្ងៃពុធ ៤រោច ខែជេស្ឋ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៣ បានបើកកិច្ចប្រជុំគណៈបញ្ជារការឯកភាពរដ្ឋបាលខេត្ត ក្រោមអធិបតី ឯកឧត្ដម ប៉ែន កុសល្យ អភិបាល នៃគណៈអភិបាលខេត្ត និងឯកឧត្ដម ស៊ី ប្រាសិទ្ធ ប្រធានក្រុមប្រឹក្សាខេត្ត ក្នុងនោះដែរក៏មានការអញ្ជើញចូលរួម ពីសំណាក់ ឯកឧត្ដម លោកជំទាវ លោក លោកស្រី អភិបាលរងខេត្ត មន្ទីរ-អង្គភាព កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ នាយក-នាយករងរដ្ឋបាលសាលាខេត្ត អភិបាលក្រុង-ស្រុក និងអ្នកពាក់ព័ន្ធមួយចំនួនទៀតបានចូលរួមផងដែរ ៕
