អភិបាលខេត្តមណ្ឌលគិរី ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យតាមដាន និងពង្រឹងប្រសិទ្ធភាពការងាររបស់រដ្ឋបាលខេត្ត

ភ្នំពេញ៖ ឯកឧត្តម ថង សាវុន អភិបាល នៃគណៈអភិបាលខេត្តមណ្ឌលគិរី នារសៀលថ្ងៃអង្គារ ៣រោច ខែជេស្ឋ ឆ្នាំថោះ បញ្ជស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២៣ បានអញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យតាមដាន និងពង្រឹងប្រសិទ្ធភាពការងាររបស់រដ្ឋបាលខេត្ត ដោយមានការអញ្ជើញចូលរួមពីសំណាក់ លោក លោកស្រី អភិបាលរងខេត្ត នាយក នាយករងរដ្ឋបាលសាលាខេត្ត នាយកទីចាត់ការ-អង្គភាពចំណុះរដ្ឋបាលខេត្ត មន្រ្តីពាក់ព័ន្ធមួយចំនួនទៀត។ ដែលកិច្ចប្រជុំនេះប្រព្រឹត្តទៅនៅសាលប្រជុំសែនមនោរម្យ អគាររដ្ឋបាលខេត្ត ៕
