ក្រសួងបរិស្ថាន បាននិងកំពុងជំរុញការដាំដុះក្រវាញនៅទីតាំងដីសហគមន៍ ដើម្បីថែរក្សាអភិរក្សប្រភេទរុក្ខជាតិនេះ

ភ្នំពេញ៖ ឯកឧត្ដម នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន បានឱ្យដឹងតាមរយៈបណ្ដាញសង្គមហ្វេសប៊ុកថា រុក្ខជាតិក្រវាញមានដុះនៅក្នុងភូមិសាស្ត្រឃុំអូសោម ស្រុកវាលវែង ខេត្តពោធិ៍សាត់ ហើយបច្ចុប្បន្ន ក្រសួងបរិស្ថានបាននិងកំពុងជំរុញការដាំដុះនៅទីតាំងដីសហគមន៍ ដើម្បីថែរក្សាអភិរក្សប្រភេទរុក្ខជាតិនេះ បន្ថែមពីទីតាំងដែលត្រូវបានការពារនិងអភិរក្សជាតំបន់សេនេតិចក្រវាញ ក៏ដូចជាផ្តល់ការងារនិងចំណូលបន្ថែមជូនប្រជាពលរដ្ឋផង ព្រោះក្រវាញបច្ចុប្បន្នកំពុងមានតម្រូវការខ្ពស់សម្រាប់ភ្ញៀវទេសចរទៅកម្សាន្តតំបន់នោះ។
ឯកឧត្ដមបន្តថា សម្រាប់អត្ថប្រយោជន៍របស់រុក្ខជាតិក្រវាញ គេអាចយកទៅធ្វើជាបន្លែក្នុងមុខម្ហូប ដែលអ្នកស្រុកនិយមយកទៅឆាជាមួយសាច់គោ វាមានក្លិនប្រហើរ និងមានរសជាតិហិរស្រដៀងទៅនឹងខ្ញីដែរ។
ឯកឧត្ដមរដ្ឋលេខាធិការ បានបន្ថែមទៀតថា ម្យ៉ាងទៀត ជនជាដើមភាគតិច (ជនជាតិជង) ដែលរស់នៅទីនោះ បានប្រើប្រាស់ក្រវាញជាឱសថសម្រាប់ព្យាបាលជំងឺ តាមរយៈការយកសំបកទៅដាំទឹកពិសា ឬចិញ្រ្ចាំហើយហាលទុកប្រើប្រាស់ជាដើម៕

