**រដ្ឋមន្រ្តី ជា វ៉ាន់ដេត អញ្ជើញបិទវគ្គបណ្ដុះបណ្ដាលភាពជាអ្នកដឹកនាំបរិវត្តកម្មឌីជីថល “បច្ចេកវិទ្យាថ្មីៗ និងនវានុវត្តន៍សម្រាប់ថ្នាក់ដឹកនាំក្រសួង ស្ថាប័ន”**សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន អនុញ្ញាតឱ្យលោក យឺគ ម៉ុងតានី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ**រដ្ឋមន្ត្រី ថោ ជេដ្ឋា ដឹកនាំកិច្ចប្រជុំបូកសរុបវឌ្ឍនភាពការងារប្រចាំឆមាសទី១ ឆ្នាំ២០២៦ របស់ក្រសួងធនធានទឹក និងឧតុនិយម គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា និងអាជ្ញាធរទន្លេសាប**ទេសរដ្ឋមន្រ្តី លី ធុជ​ វាយតម្លៃខ្ពស់ចំពោះការផ្តល់សេវារបស់មជ្ឈមណ្ឌលស្តារលទ្ធភាពពលកម្មកាយសម្បទាខេត្តកំពង់ចាម**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមកិច្ចប្រជុំអភិបាលនៃគណៈអភិបាលរាជធានី ខេត្ត ប្រចាំឆមាសទី១ ឆ្នាំ២០២៦**គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាទទួលយកសេចក្ដីព្រាងច្បាប់ចំនួន៤ មកប្រគល់ជូនគណៈកម្មការជំនាញនៃរដ្ឋសភាដើម្បីពិនិត្យសិក្សា**ឯកឧត្តមបណ្ឌិត ហេង សុផាន់ណារិទ្ធ អញ្ជើញជាអធិបតីបើកវគ្គបណ្តុះបណ្តាលស្តីពី “ការវិភាគ និងការអង្កេតភាពពេញចិត្តរបស់សមាជិក ប.ស.ស. ចូលប្រើប្រាស់សេវានៅមូលដ្ឋានសុខាភិបាលដៃគូ”**សម្ដេចតេជោ៖ ភូមិសាស្ត្របាល់ទាត់ ខុសពីភូមិសាស្ត្រនយោបាយ**សម្ដេចធិបតី៖ គ្មានអ្នកបិទក្ដីសង្ឃឹម និងស្រម៉ៃទេ ប្រសិនបើខ្លួនយើងមិនបិទខ្លួនឯងនោះ**សម្ដេចធិបតី ណែនាំឱ្យយកចិត្តទុកដាក់លើបញ្ហាសន្ដិសុខ ទប់ស្កាត់គ្រឿងញៀន កុំឱ្យចូលក្នុងអង្គការ PSE**សម្ដេចធិបតី ច្រានចោលការលើកឡើងថា រាជរដ្ឋាភិបាល បិទសិទ្ធិអង្គការសង្គមស៉ីវិល**សម្ដេចធិបតី៖ សាលារៀន ផ្ទះ និងសហគមន៍ គឺមានសារសំខាន់ណាស់ សម្រាប់ជំរុញលើកទឹកចិត្តសិស្សានុសិស្សក្នុងការខិតខំសិក្សារៀនសូត្រ**សម្ដេចធិបតី លើកទឹកចិត្តដល់យុវជនឱ្យខិតខំសិក្សារៀនសូត្រឱ្យបានចេះពិតប្រាកដ**សម្ដេចធិបតី៖ ទស្សនវិស័យរបស់អង្គការ PSE គឺដូចជាការអនុវត្តនូវទស្សនៈ យើងមិនឱ្យត្រីទេ ប៉ុន្ដែយើងឱ្យសន្ទូចសម្រាប់ស្ទូចត្រី**សម្ដេចធិបតី៖ រាជរដ្ឋាភិបាលនឹងបន្តគាំទ្រអង្គការ PSE ដើម្បីបន្តជួយដល់កូនចៅ ប្រជាពលរដ្ឋដែលពុំមានលទ្ធភាព**មហាសន្និបាតអបអរសាទរខួប ១០៥ ឆ្នាំនៃការបង្កើតបក្សកុម្មុយនីស្តចិនប្រារព្ធឡើង លោក Xi Jinping ថ្លែងសុន្ទរកថាគន្លឹះ**អភិបាលខេត្តបន្ទាយមានជ័យ ណែនាំក្រុមការងារលេខាធិការដ្ឋានក្រុង-ស្រុក ត្រូវធ្វើបច្ចុប្បន្នភាពអតីតយុទ្ធជន និងនិវត្តជន**ជប៉ុនសរសើរកម្ពុជាដែលអត់ធ្មត់ បើកចំហ និងប្រើច្បាប់អន្តរជាតិ ក្នុងការដោះស្រាយជម្លោះព្រំដែនជាមួយថៃ**កម្ពុជា-អាមេរិក ចុះហត្ថលេខាកិច្ចព្រមព្រៀងដឹកជញ្ជូនតាមផ្លូវអាកាស**មនុស្សចំនួន ១ ០២៨នាក់បានស្លាប់ ដោយសារតែបញ្ហារលកកម្តៅ ដែលបានបញ្ចេញឥទ្ធិពលទូទាំងតំបន់អឺរ៉ុប

ពលរដ្ឋថៃម្នាក់ដើរបេះបន្លែតាមព្រំដែនជាន់មីនរងរបួសធ្ងន់ យោធាខ្មែរកាប់ឆ្ការព្រៃដើម្បីជួយប៉ះចំមីនផ្ទុះរបួសធ្ងន់ទាំង០២នាក់

ភ្នំពេញ៖ មានហេតុការណ៍ផ្ទុះមីនកក្រើកព្រៃ បណ្ដាលឲ្យមានមនុស្ស០២នាក់ រងរបួសធ្ងន់ ម្នាក់ជាពលរដ្ឋថៃ និងម្នាក់ទៀតជាទាហានខ្មែរ ករណីផ្ទុះមីននេះ បានកើតឡើងនៅវេលាម៉ោង១០និង៥០នាទីព្រឹកថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៣ នៅត្រង់ចំណុចចន្លោះ បង្គោលសីមាលេខ៣៧-៣៨ ស្ថិតក្នុងភូមិសាស្ត្រភូមិក្ដឹបថ្ម ឃុំគោករមៀត ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ទល់មុខភូមិសាស្ត្រ ភូមិអំពិល ឃុំតាប់ថៃ ស្រុកតាប្រាយ៉ា ខេត្តស្រះកែវ (ប្រទេសថៃ)។

នគរបាលវរសេនាតូចការពារព្រំដែនគោកលេខ៨០៧ បានឲ្យដឹងថា ដំបូងមានពលរដ្ឋថៃម្នាក់ឈ្មោះ សំរឹទ្ធ រ៉ែរឿន ភេទស្រី អាយុ ៤៦ឆ្នាំ រស់នៅភូមិអំពិល ឃុំតាប់ថៃ ស្រុកតាប្រាយ៉ា ខេត្តស្រះកែវ កំពុងដើរបេះបន្លែក្នុងព្រៃ នៅត្រង់ ចំណុចចន្លោះ បង្គោលសីមាលេខ៣៧-៣៨ ស្ថិតក្នុងភូមិសាស្រ្តភូមិក្ដឹបថ្ម ឃុំ គោករមៀត ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ទំលំមុខភូមិសាស្ត្រ ភូមិអំពិល ឃុំតាប់ ថៃ ស្រុកតាប្រាំយ៉ា ខេត្តស្រះកែវ បានជាន់មីនបណ្តាលឲ្យផ្ទុះរងរបួសធ្ងន់ដាច់ជើងឆ្វេង និងរបួសលើផ្ទៃមុខ។

ក្រោយឡឺសូរសំម្លេងមីន ភ្លាមៗនោះកម្លាំងយោធាអភិវឌ្ឍន៍សហការជាមួយកម្លាំងដោះមីន(កម្ពុជា) និងកម្លាំងទាហានឈុតខ្មៅថៃ កងរយ 1203 ដែលឈរជើងនៅទល់មុខនោះ រាវរកមីនដើម្បីចូលទៅជួយសង្គ្រោះជនរងគ្រោះ នៅពេលកម្លាំងយើងរាវរកមីនផងកាប់ឆ្ការគ្រួសត្រាយព្រៃផងនោះ ស្រាប់តែ ឈ្មោះ សេង ឆន ភេទប្រុស អាយុ ៤០ឆ្នាំ ជាមន្ត្រីយោធាតំបន់អភិវឌ្ឍន៍ បានកាប់ត្រូវចំគ្រាប់មីនបណ្តាលឲ្យផ្ទុះ ០១គ្រាប់ទៀត បណ្ដាលឲ្យរងរបួសដៃខាងស្តាំ និងភ្នែកយ៉ាងធ្ងន់ធ្ងរ កម្លាំង់យើងបានជួយបញ្ជូនយោធាខាងលើទៅមន្ទី ពេទ្យបង្អែកស្រុកថ្មពួក និងបន្តបញ្ជូនទៅមន្ទីរពេទ្យ ភូមិភាគ៥ ពពីរ នៅខេត្តបាត់ដំបង។

នគរបាលបានបញ្ជាក់ថា ចំណែកពលរដ្ឋថៃនោះរហូតដល់ ម៉ោង០២និង២៥នាទីរសៀលទើបអាចជួយសង្គ្រោះបាន ហើយត្រូវបានទាហានថៃដឹកយកទៅសង្គ្រោះ ៕

អត្ថបទដែលជាប់ទាក់ទង