**រដ្ឋមន្រ្តី ជា វ៉ាន់ដេត អញ្ជើញបិទវគ្គបណ្ដុះបណ្ដាលភាពជាអ្នកដឹកនាំបរិវត្តកម្មឌីជីថល “បច្ចេកវិទ្យាថ្មីៗ និងនវានុវត្តន៍សម្រាប់ថ្នាក់ដឹកនាំក្រសួង ស្ថាប័ន”**សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន អនុញ្ញាតឱ្យលោក យឺគ ម៉ុងតានី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ**រដ្ឋមន្ត្រី ថោ ជេដ្ឋា ដឹកនាំកិច្ចប្រជុំបូកសរុបវឌ្ឍនភាពការងារប្រចាំឆមាសទី១ ឆ្នាំ២០២៦ របស់ក្រសួងធនធានទឹក និងឧតុនិយម គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា និងអាជ្ញាធរទន្លេសាប**ទេសរដ្ឋមន្រ្តី លី ធុជ​ វាយតម្លៃខ្ពស់ចំពោះការផ្តល់សេវារបស់មជ្ឈមណ្ឌលស្តារលទ្ធភាពពលកម្មកាយសម្បទាខេត្តកំពង់ចាម**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមកិច្ចប្រជុំអភិបាលនៃគណៈអភិបាលរាជធានី ខេត្ត ប្រចាំឆមាសទី១ ឆ្នាំ២០២៦**គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាទទួលយកសេចក្ដីព្រាងច្បាប់ចំនួន៤ មកប្រគល់ជូនគណៈកម្មការជំនាញនៃរដ្ឋសភាដើម្បីពិនិត្យសិក្សា**ឯកឧត្តមបណ្ឌិត ហេង សុផាន់ណារិទ្ធ អញ្ជើញជាអធិបតីបើកវគ្គបណ្តុះបណ្តាលស្តីពី “ការវិភាគ និងការអង្កេតភាពពេញចិត្តរបស់សមាជិក ប.ស.ស. ចូលប្រើប្រាស់សេវានៅមូលដ្ឋានសុខាភិបាលដៃគូ”**សម្ដេចតេជោ៖ ភូមិសាស្ត្របាល់ទាត់ ខុសពីភូមិសាស្ត្រនយោបាយ**សម្ដេចធិបតី៖ គ្មានអ្នកបិទក្ដីសង្ឃឹម និងស្រម៉ៃទេ ប្រសិនបើខ្លួនយើងមិនបិទខ្លួនឯងនោះ**សម្ដេចធិបតី ណែនាំឱ្យយកចិត្តទុកដាក់លើបញ្ហាសន្ដិសុខ ទប់ស្កាត់គ្រឿងញៀន កុំឱ្យចូលក្នុងអង្គការ PSE**សម្ដេចធិបតី ច្រានចោលការលើកឡើងថា រាជរដ្ឋាភិបាល បិទសិទ្ធិអង្គការសង្គមស៉ីវិល**សម្ដេចធិបតី៖ សាលារៀន ផ្ទះ និងសហគមន៍ គឺមានសារសំខាន់ណាស់ សម្រាប់ជំរុញលើកទឹកចិត្តសិស្សានុសិស្សក្នុងការខិតខំសិក្សារៀនសូត្រ**សម្ដេចធិបតី លើកទឹកចិត្តដល់យុវជនឱ្យខិតខំសិក្សារៀនសូត្រឱ្យបានចេះពិតប្រាកដ**សម្ដេចធិបតី៖ ទស្សនវិស័យរបស់អង្គការ PSE គឺដូចជាការអនុវត្តនូវទស្សនៈ យើងមិនឱ្យត្រីទេ ប៉ុន្ដែយើងឱ្យសន្ទូចសម្រាប់ស្ទូចត្រី**សម្ដេចធិបតី៖ រាជរដ្ឋាភិបាលនឹងបន្តគាំទ្រអង្គការ PSE ដើម្បីបន្តជួយដល់កូនចៅ ប្រជាពលរដ្ឋដែលពុំមានលទ្ធភាព**មហាសន្និបាតអបអរសាទរខួប ១០៥ ឆ្នាំនៃការបង្កើតបក្សកុម្មុយនីស្តចិនប្រារព្ធឡើង លោក Xi Jinping ថ្លែងសុន្ទរកថាគន្លឹះ**អភិបាលខេត្តបន្ទាយមានជ័យ ណែនាំក្រុមការងារលេខាធិការដ្ឋានក្រុង-ស្រុក ត្រូវធ្វើបច្ចុប្បន្នភាពអតីតយុទ្ធជន និងនិវត្តជន**ជប៉ុនសរសើរកម្ពុជាដែលអត់ធ្មត់ បើកចំហ និងប្រើច្បាប់អន្តរជាតិ ក្នុងការដោះស្រាយជម្លោះព្រំដែនជាមួយថៃ**កម្ពុជា-អាមេរិក ចុះហត្ថលេខាកិច្ចព្រមព្រៀងដឹកជញ្ជូនតាមផ្លូវអាកាស**មនុស្សចំនួន ១ ០២៨នាក់បានស្លាប់ ដោយសារតែបញ្ហារលកកម្តៅ ដែលបានបញ្ចេញឥទ្ធិពលទូទាំងតំបន់អឺរ៉ុប

មជ្ឈមណ្ឌលផលិតកម្មឌីជីថលកម្ពុជា-ជប៉ុន (CJDM) ដើរតួនាទីសំខាន់ ជំរុញការអភិវឌ្ឍជំនាញវិជ្ជាជីវៈ និងធនធានមនុស្សក្នុងកម្រិតខ្ពស់ នៃឧស្សាហកម្មឌីជីថលនៅកម្ពុជា

ភ្នំពេញ៖ កម្ពុជា-ជប៉ុន បានសម្រេចដាក់ឲ្យដំណើរការ មជ្ឈមណ្ឌលផលិតកម្មឌីជីថលកម្ពុជា-ជប៉ុន (CJDM) ដែលមានម៉ាស៉ីន CNC នៅក្នុងបរិវេណសាកលវិទ្យាល័យភូមិន្ទភ្នំពេញ (RUPP) ដើម្បីផ្តើមបណ្តុះបណ្តាលធនធានមនុស្សកម្ពុជា សម្រាប់បម្រើការងារក្នុងវិស័យឧស្សាហកម្ម៤.០ ដើម្បីការរីកចម្រើនខាងវិទ្យាសាស្ត្រ និងបច្ចេកទេសរបស់កម្ពុជា ។

ពិធីបើកដាក់ដំណើរការមជ្ឈមណ្ឌល CJDM នេះត្រូវប្រារព្ធឡើងក្រោមអធិបតីភាព ឯកឧត្ដមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និងលោក UENO Atsushi ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា។

ក្នុងឱកាសនោះ ឯកឧត្ដមរដ្ឋមន្ត្រី បានរំឮកនូវព្រឹត្តិការណ៍ដ៏សំខាន់មួយនៅឆ្នាំ២០២២ ជាពេលដែលសម្តេចតេជោ ហ៊ុន សែន និងនាយករដ្ឋមន្ត្រីជប៉ុន លោក Fumio Kishida បានចុះហត្ថលេខារួមគ្នា លើសេចក្តីថ្លែងការណ៍រវាងព្រះរាជាណាចក្រកម្ពុជា និងជប៉ុន ដែល CJDM នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ដើរតួនាទីយ៉ាងសំខាន់ ក្នុងការជំរុញការអភិវឌ្ឍជំនាញវិជ្ជាជីវៈ និងធនធានមនុស្សក្នុងកម្រិតខ្ពស់ នៃឧស្សាហកម្មឌីជីថលនៅកម្ពុជា ដែលបំពេញតម្រូវការការងារ ក៏ដូចជាតម្រូវការការងារឧស្សាហកម្ម។

ឯកឧត្ដមបានបន្ថែមថា ម៉ាស៉ីន CNC ដែលជា «មេនៃម៉ាស៉ីនអនាគត» គឺជាសមាសធាតុសំខាន់នៃឧស្សាហកម្មឌីជីថល នៅក្នុងបដិវត្តន៍ឧស្សាហកម្ម ៤.០។ សព្វថ្ងៃនេះ CNC មាននៅ CJDM ហើយព្រឹត្តិការណ៍ថ្ងៃនេះ ត្រូវបានរំពឹងយ៉ាងខ្លាំងថា សាកលវិទ្យាល័យ និងដៃគូឧស្សាហកម្ម នឹងស្វែងយល់បន្ថែមអំពី CJDM ហើយនឹងបង្កើតភាពជាដៃគូដើម្បីគាំទ្រ CJDM ផងដែរ។

ឯកឧត្ដមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរដ្ឋាភិបាលជប៉ុន តាមរយៈក្រសួងការបរទេសជប៉ុន (MOFA) និងក្រសួងសេដ្ឋកិច្ច ពាណិជ្ជកម្ម និងឧស្សាហកម្ម (METI) សម្រាប់ការគាំទ្រ ដល់ការអភិវឌ្ឍន៍ធនធានមនុស្សក្នុងឧស្សាហកម្មផលិតឌីជីថលនៅកម្ពុជា។ លោកក៏បានអគុណលោកបណ្ឌិត Masahiko MORI ប្រធានក្រុមហ៊ុន DMG MORI សម្រាប់កិច្ចសហប្រតិបត្តិការដ៏ល្អជាមួយ RUPP លើជំនួយបច្ចេកទេស និងការបណ្តុះបណ្តាលម៉ាស៊ីន CNC នៅ CJDM ។

RUPP គឺជាសាកលវិទ្យាល័យតែមួយគត់នៅអាស៉ីអាគ្នេយ៍ (អាស៊ាន) ដែលទទួលបានម៉ាស៉ីនសម្រាប់ផលិតម៉ាស៉ីន ពីក្រុមហ៊ុន DMG MORI ដែលជាក្រុមហ៊ុនលំដាប់លេខមួយនៅលើពិភពលោក ខាងផលិតគ្រឿងម៉ាស៉ីន របស់ប្រទេសអាល្លឺម៉ង់ និងជប៉ុន។

ម៉ាស៉ីនផលិតម៉ាស៉ីនដែលមានតម្លៃយ៉ាងថ្លៃ របស់ DMG MORI ត្រូវបានមកដល់កម្ពុជា នៅខែវិច្ឆិកា ឆ្នាំ២០២២ ខាងមុខនេះ ដែលម៉ាស៉ីនដ៏អស្ចារ្យខាងលើ ក៏ត្រូវដាក់នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ដើម្បីឲ្យនិស្សិតនៃមហាវិទ្យាល័យវិស្វកម្មអនុវត្តផ្ទាល់ ក្រោយពីសិក្សាទ្រឹស្តី តាំងពីឆ្នាំ២០១៩។

បើតាមលោក ឃឹម ចំរើន អ្នកសម្របសម្រួល នៃមជ្ឈមណ្ឌលកម្ពុជា-ជប៉ុន ឌីជីថល បានថ្លែងថា ម៉ាស៉ីនសម្រាប់ផលិតម៉ាស៉ីន ឬត្រូវបានគេស្គាល់ជាទូទៅថា ម៉ាស៉ីន CNC (Computerized Numerical Control) ឬម៉ាស៉ីនក្រឡឹង គឺជាម៉ាស៉ីនដែលផលិតគ្រឿងបន្លាស់ឲ្យម៉ាស៉ីនផ្សេងទៀត។ ឧទាហរណ៍ថា យើងចង់ផលិតម៉ាស៉ីនមួយសម្រាប់ប្រើប្រាស់ យើងត្រូវការគ្រឿងបន្លាស់ច្រើន ហើយម៉ាស៉ីន CNC អាចក្រឡឹង ឬបង្កើតគ្រឿងបន្លាស់នោះ ដើម្បីយកគ្រឿងបន្លាស់ទាំងនោះ ទៅផ្សំបញ្ចូលគ្នាឲ្យក្លាយជាគ្រោងឆ្អឹង បង្កើតបានជាម៉ាស៉ីនមួយទៀត។

ចំពោះការផលិតគ្រឿងម៉ាស៉ីនមួយ បើគ្រឿងម៉ាស៉ីននោះត្រូវបានរៀបចំដំឡើងដោយមនុស្ស កម្រិតនៃភាពលម្អៀង ឬកំហុស មានច្រើនណាស់។ ប៉ុន្តែផ្ទុយទៅវិញ ចំពោះការផលិតគ្រឿងម៉ាស៉ីនមួយ បើគេប្រើប្រាស់ម៉ាស៉ីន CNC ក្នុងការរៀបចំដំឡើងវិញ កម្រិតនៃភាពលម្អៀង ឬកំហុស មានតិចបំផុត៕

អត្ថបទដែលជាប់ទាក់ទង