**លោកជំទាវ ឈី វ៉ា អញ្ជើញជាអធិបតីក្នុងវគ្គបណ្តុះបណ្តាលដល់ជនបង្គោល យេនឌ័រក្នុងវិស័យទេសចរណ៍ ស្តីពី“ភាពជាអ្នកដឹកនាំ និងការពង្រឹងភាពអង់អាច”**រដ្ឋមន្រ្តី ជា វ៉ាន់ដេត អញ្ជើញបិទវគ្គបណ្ដុះបណ្ដាលភាពជាអ្នកដឹកនាំបរិវត្តកម្មឌីជីថល “បច្ចេកវិទ្យាថ្មីៗ និងនវានុវត្តន៍សម្រាប់ថ្នាក់ដឹកនាំក្រសួង ស្ថាប័ន”**សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន អនុញ្ញាតឱ្យលោក យឺគ ម៉ុងតានី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ**រដ្ឋមន្ត្រី ថោ ជេដ្ឋា ដឹកនាំកិច្ចប្រជុំបូកសរុបវឌ្ឍនភាពការងារប្រចាំឆមាសទី១ ឆ្នាំ២០២៦ របស់ក្រសួងធនធានទឹក និងឧតុនិយម គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា និងអាជ្ញាធរទន្លេសាប**ទេសរដ្ឋមន្រ្តី លី ធុជ​ វាយតម្លៃខ្ពស់ចំពោះការផ្តល់សេវារបស់មជ្ឈមណ្ឌលស្តារលទ្ធភាពពលកម្មកាយសម្បទាខេត្តកំពង់ចាម**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមកិច្ចប្រជុំអភិបាលនៃគណៈអភិបាលរាជធានី ខេត្ត ប្រចាំឆមាសទី១ ឆ្នាំ២០២៦**គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាទទួលយកសេចក្ដីព្រាងច្បាប់ចំនួន៤ មកប្រគល់ជូនគណៈកម្មការជំនាញនៃរដ្ឋសភាដើម្បីពិនិត្យសិក្សា**ឯកឧត្តមបណ្ឌិត ហេង សុផាន់ណារិទ្ធ អញ្ជើញជាអធិបតីបើកវគ្គបណ្តុះបណ្តាលស្តីពី “ការវិភាគ និងការអង្កេតភាពពេញចិត្តរបស់សមាជិក ប.ស.ស. ចូលប្រើប្រាស់សេវានៅមូលដ្ឋានសុខាភិបាលដៃគូ”**សម្ដេចតេជោ៖ ភូមិសាស្ត្របាល់ទាត់ ខុសពីភូមិសាស្ត្រនយោបាយ**សម្ដេចធិបតី៖ គ្មានអ្នកបិទក្ដីសង្ឃឹម និងស្រម៉ៃទេ ប្រសិនបើខ្លួនយើងមិនបិទខ្លួនឯងនោះ**សម្ដេចធិបតី ណែនាំឱ្យយកចិត្តទុកដាក់លើបញ្ហាសន្ដិសុខ ទប់ស្កាត់គ្រឿងញៀន កុំឱ្យចូលក្នុងអង្គការ PSE**សម្ដេចធិបតី ច្រានចោលការលើកឡើងថា រាជរដ្ឋាភិបាល បិទសិទ្ធិអង្គការសង្គមស៉ីវិល**សម្ដេចធិបតី៖ សាលារៀន ផ្ទះ និងសហគមន៍ គឺមានសារសំខាន់ណាស់ សម្រាប់ជំរុញលើកទឹកចិត្តសិស្សានុសិស្សក្នុងការខិតខំសិក្សារៀនសូត្រ**សម្ដេចធិបតី លើកទឹកចិត្តដល់យុវជនឱ្យខិតខំសិក្សារៀនសូត្រឱ្យបានចេះពិតប្រាកដ**សម្ដេចធិបតី៖ ទស្សនវិស័យរបស់អង្គការ PSE គឺដូចជាការអនុវត្តនូវទស្សនៈ យើងមិនឱ្យត្រីទេ ប៉ុន្ដែយើងឱ្យសន្ទូចសម្រាប់ស្ទូចត្រី**សម្ដេចធិបតី៖ រាជរដ្ឋាភិបាលនឹងបន្តគាំទ្រអង្គការ PSE ដើម្បីបន្តជួយដល់កូនចៅ ប្រជាពលរដ្ឋដែលពុំមានលទ្ធភាព**មហាសន្និបាតអបអរសាទរខួប ១០៥ ឆ្នាំនៃការបង្កើតបក្សកុម្មុយនីស្តចិនប្រារព្ធឡើង លោក Xi Jinping ថ្លែងសុន្ទរកថាគន្លឹះ**អភិបាលខេត្តបន្ទាយមានជ័យ ណែនាំក្រុមការងារលេខាធិការដ្ឋានក្រុង-ស្រុក ត្រូវធ្វើបច្ចុប្បន្នភាពអតីតយុទ្ធជន និងនិវត្តជន**ជប៉ុនសរសើរកម្ពុជាដែលអត់ធ្មត់ បើកចំហ និងប្រើច្បាប់អន្តរជាតិ ក្នុងការដោះស្រាយជម្លោះព្រំដែនជាមួយថៃ**កម្ពុជា-អាមេរិក ចុះហត្ថលេខាកិច្ចព្រមព្រៀងដឹកជញ្ជូនតាមផ្លូវអាកាស

ឯកឧត្ដម ឡេង វី អញ្ជើញកាត់វិញ្ញាសារប្រឡងជ្រើសរើសបេក្ខជនឲ្យចូលបម្រើការងារក្នុងក្របខ័ណ្ឌមន្ត្រីរាជការស៊ីវិល នៃរដ្ឋបាលរាជធានីភ្នំពេញ

ភ្នំពេញ៖ ឯកឧត្ដម ឡេង វី រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការប្រឡង នៅព្រឹកថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៣នេះ បានអញ្ជើញកាត់វិញ្ញាសារប្រឡងជ្រើសរើសបេក្ខជនឲ្យចូលបម្រើការងារក្នុងក្របខ័ណ្ឌមន្ត្រីរាជការស៊ីវិល នៃរដ្ឋបាលរាជធានីភ្នំពេញ សម្រាប់ឆ្នាំ២០២៣ តាមការសម្រេចរបស់ក្រសួងមហាផ្ទៃ។

ការប្រឡងនេះបានធ្វើឡើងនៅវិទ្យាល័យ ជា ស៊ីម សន្ធរម៉ុកហើយការកាត់វិញ្ញាសារប្រឡងត្រូវបានធ្វើឡើងដោយមានការចូលរួមពីលោក ឯល ប៊ុនថុល រដ្ឋលេខាធិការក្រសួងមុខងារសាធារណៈ លោក កើត ឆែ អភិបាលរង តំណាងឲ្យឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងជាប្រធានគណៈកម្មការរៀបចំការប្រឡងរាជធានីភ្នំពេញ។

សម័យប្រឡងនេះ ធ្វើឡើងរយៈពេលមួយព្រឹក ដែលមានបេក្ខជន បេក្ខនារី ចូលរួមប្រឡងចំនួន២,២៤៤រូប, ជានារីចំនួន១,០០២រូប ស្មើនឹង៩១បន្ទប់។ តាមការគូសបញ្ជាក់ពីគណៈកម្មការមេប្រយោគ បានឲ្យដឹងថា ប្រភេទក្របខ័ណ្ឌត្រូវបានចែកចេញជា៣គឺ៖

ទីស្តីការក្រសួងមហាផ្ទៃ៖
ក្របខ័ណ្ឌមន្ត្រីរដ្ឋបាលជាន់ខ្ពស់ ជ្រើសរើស១៥នាក់ ក្នុងចំណោមបេក្ខជន ដាក់ពាក្យប្រឡង ចំនួន៤៥០នាក់
ក្របខណ្ឌមន្ត្រីក្រមការ ជ្រើសរើស១៥នាក់ ក្នុងចំណោមបេក្ខជន៤៨៩នាក់
ក្របខ័ណ្ឌលេខាធិការរដ្ឋបាល ត្រូវជ្រើសរើស១០នាក់ ក្នុងចំណោមបេក្ខជន ចំនួន៦៥៦នាក់។

រដ្ឋបាលរាជធានីភ្នំពេញ មានក្របខ័ណ្ឌមន្ត្រីរដ្ឋបាលជាន់ខ្ពស់ ជ្រើសរើស ចំនួន៥នាក់ ក្នុងចំណោមបេក្ខជនដាក់ពាក្យប្រឡងចំនួន១៤១នាក់៖
ក្របខ័ណ្ឌមន្ត្រីក្រមការ ជ្រើសរើស ៥នាក់ក្នុងចំណោមបេក្ខជន ដាក់ពាក្យប្រឡងចំនួន១៦០នាក់
ក្របខ័ណ្ឌលេខាធិការរដ្ឋបាលបាល ត្រូវជ្រើសរើស៥ នាក់ក្នុងចំណោមបេក្ខជន៣៤៨នាក់។

ចំពោះការប្រឡងមន្ត្រីរដ្ឋបាលជាន់ខ្ពស់ ធ្វើឡើងលើវិញ្ញាសារ ជំនាញឯកទេស និងភាសាអង់គ្លេស មានរយៈពេល២ម៉ោង, ក្របខ័ណ្ឌមន្ត្រីក្រមការ ប្រឡងលើវិញ្ញាសារជំនាញ និងភាសាអង់គ្លេស មានរយៈពេល២ម៉ោង។
ចំពោះក្របខ័ណ្ឌលេខាធិការរដ្ឋបាលប្រឡងលើវិញ្ញាសារចំណេះដឹងទូទៅ, ចំណេះដឹងការងាររដ្ឋបាល និងចំណេះដឹងលើវិស័យមុខងារសាធារណៈ មានរយៈពេល២ម៉ោងដូចគ្នា។

ការប្រឡងជ្រើសរើសក្របខ័ណ្ឌមន្ត្រីរាជការស៊ីវិល នៅរដ្ឋបាលថ្នាក់ក្រោមជាតិ ត្រូវបានធ្វើឡើងជារៀងរាល់ឆ្នាំ ដើម្បីបំពេញសំណូមពរចាំបាច់ នៃតម្រូវការភារកិច្ចចំពោះមុខ ហើយបេក្ខជន បេក្ខនារីទាំងអស់ត្រូវបានប្រឡងជ្រើសរើស ចេញពីសិស្ស និស្សិត ដែលបានប្រឡងជាប់ចាប់ពីកម្រិតទុតិយភូមិឡើងទៅ៕

អត្ថបទដែលជាប់ទាក់ទង