អាជ្ញាធរជាតិអប្សរា និងក្រុមហ៊ុន អឺបែន លីវីង សឺលូសិន ចុះអនុស្សរណៈយោគយល់លើគម្រោងសិក្សារួម ក្នុងការអភិរក្សផ្លូវបុរាណក្នុងតំបន់រមណីយដ្ឋានអង្គរ

ភ្នំពេញ៖ ថ្នាក់ដឹកនាំអាជ្ញាធរជាតិអប្សរា ដឹកនាំដោយឯកឧត្តមបណ្ឌិត ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា នៅព្រឹកថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៣ បានចូលរួមក្នុងពិធីចុះអនុស្សរណៈយោគយល់ជាមួយក្រុមហ៊ុន អឺបែន លីវីង សឺលូសិន ដឹកនាំដោយលោក គាន គីមលាង នាយកប្រតិបត្តិក្រុមហ៊ុន លើគម្រោងសិក្សារួមក្នុងការអភិរក្ស និងលើកតម្លៃផ្លូវបុរាណ ចាប់ពីមុខភ្នំបាខែង រហូតដល់តំបន់រលួស។
អនុស្សរណៈនេះនឹងរួមចំណែកក្នុងការងារអភិរក្ស និងលើកតម្លៃផ្លូវបុរាណពីអតីតរាជធានីអង្គរ ទៅតំបន់រលួស នៃរមណីយដ្ឋានអង្គរ ក៏ដូចជាការជួយជំរុញការចូលរួមពីវិស័យឯកជនផ្សេងទៀត ក្រោមទម្រង់កិច្ចសហការភាពជាដៃគូរវាសាធារណៈ និងឯកជន៕
