**ក្រុមការងារ អាវុធហត្ថរាជធានីភ្នំពេញ នាំយកអំណោយឧបត្ថម្ភដល់គ្រួសារសមាជិក០២នាក់ ដែលមានប្រពន្ធទើបសម្រាលកូន!**ស្នងការរាជធានីភ្នំពេញ បង្ហាញមុខជនសង្ស័យ ២៤នាក់ ពាក់ព័ន្ធករណីប្រព្រឹត្តបទល្មើស ៤ករណីផ្សេងគ្នា**គណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា ប្រគល់ភារកិច្ចជូនគណៈកម្មការទី៩ ពិនិត្យសិក្សាសេចក្តីព្រាងច្បាប់ស្តីពី វិសោធនកម្មច្បាប់ស្តីពី ផ្លូវថ្នល់**នគរបាលស្រុកស្វាយចេក ឃាត់ខ្លួនជនសង្ស័យចំនួន៤នាក់ជាបន្តបន្ទាប់ពាក់ព័ន្ធករណីជួញដូរនិងប្រើប្រាស់គ្រឿងញៀន**សម្ដេចធិបតី៖ រាជរដ្ឋាភិបាលសម្រេចបន្តផ្តល់ការលើកទឹកចិត្តផ្នែកពន្ធដារ លើផលិតផលស៊ីម៉ងត៍ក្នុងស្រុកសម្រាប់រយៈពេល ២ ឆ្នាំទៀត**បារាំង៖ រលកកម្ដៅខ្លាំងបណ្ដាលឱ្យមនុស្សយ៉ាងហោច ១៨នាក់បានស្លាប់**ក្រសួងបរិស្ថាន ជំរុញការចែកកូនឈើជូនប្រជាពលរដ្ឋ តាមរយៈយុទ្ធនាការ «ពន្លកបៃតង» ឆ្នាំ២០២៦**អាមេរិក និងអ៊ីរ៉ង់ សម្រេច «វឌ្ឍនភាពគួរឱ្យលើកទឹកចិត្ត» នៅក្នុងកិច្ចចរចាសន្តិភាពជុំទីមួយ**UN៖ រយៈពេលត្រឹមតែ៦ខែ កងទ័ពរបបសឹកមីយ៉ាន់ម៉ា បានសម្លាប់ប្រជាពលរដ្ឋស៊ីវិលអស់ជាង៧០០នាក់ ដោយជាងពាក់កណ្តាល គឺជាស្ត្រី និងកុមារ**អភិបាលខេត្តបន្ទាយមានជ័យ អញ្ជេីញជាអធិបតីភាព ក្នុងវេទិការសាធារណៈ របស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ**ទីប្រឹក្សាសន្តិសុខជាតិឥណ្ឌា ជួបពិភាក្សាការងារជាមួយរដ្ឋមន្ត្រីការបរទេសចិន នៅខាងក្រៅកិច្ចប្រជុំទីប្រឹក្សាសន្តិសុខជាតិ BRICS ក្នុងទីក្រុងញូវដេលី**លោក Rubio នឹងបំពេញទស្សនកិច្ចទៅកាន់អេមីរ៉ាតអារ៉ាប់រួម គូវ៉ែត និងបារ៉ែន ក្នុងគោលបំណងបញ្ចុះបញ្ចូល និងពន្យល់សម្ព័ន្ធមិត្តអារ៉ាប់ដោយផ្ទាល់ ជុំវិញកិច្ចព្រមព្រៀងសន្តិភាពបឋមរវាងអាមេរិក និងអ៊ីរ៉ង់**វិចារណកថា៖ សេចក្តីថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចេញពីបេះដូង ជូនចំពោះក្មួយៗសិស្សានុសិស្ស និងប្រជាពលរដ្ឋកម្ពុជាគ្រប់រូប**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញដឹកនាំគណៈប្រតិភូកម្ពុជាចូលរួមកិច្ចប្រជុំលើកទី២ របស់ក្រុមការងារបច្ចេកកម្ពុជា-វៀតណាម នៅក្រុងហូជីមិញ**ថ្នាក់ដឹកនាំខេត្តមណ្ឌលគិរី ជួបសំណេះសំណាល និងផ្ដល់រង្វាន់ជ័យលាភីក្នុងកាអនុវត្តចលនាប្រឡងប្រណាំង គោលនយោបាយ ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព**អភិបាលខេត្តពោធិ៍សាត់ អញ្ជើញដឹកនាំអាជ្ញាធរមូលដ្ឋានចុះពិនិត្យស្ថានភាព «ទួលពោធិ៍ជ្រៃ» ស្ថិតនៅក្នុងឃុំស្រែស្តុក ស្រុកកណ្តៀង**សម្តេចតេជោ ចេញព្រះរាជក្រឹត្យដំឡើងឋានន្តរស័ក្តិឧត្តមសេនីយ៍ត្រី ជូនវរសេនីយ៍ឯក ក្លូត សុវណ្ណ នាយកវិទ្យាស្ថានកងរាជអាវុធហត្ថកំបូល**ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងារបរិវត្តកម្មឌីជីថលរបស់ទីស្តីការគណៈរដ្ឋមន្ត្រី**អ៊ីរ៉ង់បាននិងកំពុងស្ទុះស្ទារបង្កើនកិច្ចពិភាក្សាបញ្ជាទិញយន្តហោះចម្បាំងពហុតួនាទី J-10B មួយទឹកពីប្រទេសចិន ដើម្បីធ្វើទំនើបកម្មកងទ័ពអាកាសដ៏ចំណាស់របស់ខ្លួន**ឯកឧត្ដម អូន ព័ន្ធមុនីរ័ត្ន ដឹកនាំកិច្ចប្រជុំគណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុ (គ.ស.ហ) លើសេចក្តីព្រាង «យុទ្ធសាស្រ្តជាតិស្តីពីការអភិវឌ្ឍន៍សហគ្រាសធុនមីក្រូតូច និងមធ្យម ឆ្នាំ២០២៦-២០៣០»

អ្នកវិភាគ៖ តើជាកំហុសនរណា?

ភ្នំពេញ៖ ក្រោយពីគណបក្សភ្លើងទៀនមិនអាចបំពេញការខ្វះខាតសំណុំឯកសាររបស់ខ្លួនតាមការតម្រូវដោយច្បាប់កំណត់ នៅថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៣ នេះ​ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានចេញសេចក្តីសម្រេចបដិសេធការចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ របស់គណបក្សភ្លើងទៀន។​

គ.ជ.ប បានអះអាងមូលហេតុថា គណបក្សភ្លើងទៀន មិនបានភ្ជាប់មកជាមួយនូវប្រកាសស្តីពីការចុះឈ្មោះក្នុងបញ្ជីគណបក្សនយោបាយ នៅក្រសួងមហាផ្ទៃ ដែលមានបញ្ជាក់នីត្យានុកូលកម្ម ដោយរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌនៅការិយាល័យច្រកចេញចូលតែមួយ ឱ្យបានត្រឹមត្រូវស្របតាមកថាខណ្ឌទី២ និងចំណុចទី១ ក្នុងមាត្រា ២៧ ច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ។

តើជាកំហុសនរណា?

១៖ គណបក្សភ្លើងទៀនមានការមើលស្រាលចំពោះដំណើរការនីតិវិធី និងប្រមាថលើច្បាប់ជាធរមាន អាងលើពួកបរទេសអន្តរាគមន៍ គៀបសង្កត់ និងប្រើការគំរាមកំហែង ចំពោះស្ថាប័នអនុវត្តច្បាប់ គ.ជ.ប ដើម្បីសម្រេចការចុះបញ្ជីគណបក្សចូលរួមការបោះឆ្នោត។ សេចក្តីប្រកាសព័ត៌មានចុះថ្ងៃទី១២ ខែឧសភា គឺជាភស្តុតាងស្រាប់ ដែលបញ្ជាក់ថាថ្នាក់ដឹកនាំនៃគណបក្សភ្លើងទៀនមិនបានយកច្បាប់មកប្រើ ប៉ុន្តែបានយកហិង្សាមកប្រើដែលផ្ទុយពីគោលការណ៍ច្បាប់។

២៖ គណបក្សភ្លើងទៀនជាគណបក្សនយោបាយមួយ ហេតុអ្វីបានជាគ្រាន់តែឯកសារដ៏សំខាន់របស់ខ្លួនមួយសន្លឹកមិនអាចថែរក្សាបាន និងធ្វើឱ្យបាត់។ បើគ្រាន់តែគ្រប់គ្រងឯកសារមួយសន្លឹកមិនបានផង តើមានសមត្ថភាពអ្វីមកដឹកនាំនិងគ្រប់គ្រងកិច្ចការប្រទេសជាតិបាន? ក្រសួងមហាផ្ទៃបានបញ្ជាក់ថាគណបក្សភ្លើងទៀន បានចុះឈ្មោះក្នុងបញ្ជីគណបក្សនយោបាយនៅក្រសួងមហាផ្ទៃ ស្របតាមច្បាប់ស្តីពីគណបក្សនយោបាយ ប៉ុន្តែមិនមែនជាប្រកាសបញ្ជាក់នីត្យានុកូលកម្មបក្សនេះឡើយ។ គ.ជ.ប អនុវត្តតាមច្បាប់កំណត់តែប៉ុណ្ណោះ តែគណបក្សភ្លើងទៀនទេដែលមិន បានអនុវត្តតាមច្បាប់ឱ្យបានត្រឹមត្រូវ។

៣៖ ការបែកបាក់ផ្ទៃក្នុងជួរថ្នាក់ដឹកនាំគណបក្សភ្លើងទៀន និងការមិនមានការឯកភាពផ្ទៃក្នុងបក្សដើម្បីបំពេញភាពខ្វះចន្លោះ គឺជាបញ្ហាដ៏ធំរបស់ គណបក្សភ្លើងទៀន។ ជាក់ស្តែង​ ត្រឹមតែ ៤៨ ម៉ោង ថ្នាក់ដឹកនាំគណបក្សភ្លើងទៀនចេញសេចក្តីប្រកាសព័ត៌មាននិងលិខិតដល់ទៅ ៣ ដែលគ្មានគោលជំហរច្បាស់លាស់ និងមានចរិតក្មេងខ្ចី ជាក់ស្តែងថ្ងៃទី១២ ខែឧសភា គណបក្សភ្លើងទៀនបានចេញសេចក្តីប្រកាសព័ត៌មានដោយ ព្រមានថានឹងប្រមូលផ្តុំថ្នាក់ដឹកនាំ សមាជិក សមាជិកា សកម្មជន និងអ្នកគាំទ្រគណបក្សនៅទូទាំងប្រទេសដើម្បីតស៊ូមតិដោយសន្តិវិធីក្នុងករណី គណបក្សភ្លើងទៀនត្រូវបាន​ គជប បដិសេធមិនចុះបញ្ជីគណបក្សភ្លើងទៀនសម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រអាណត្តិទី៧ ឆ្នាំ២០២៣។ ថ្ងៃទី១៣ ខែឧសភា ប្រធានគណបក្សភ្លើងទៀនបាន ផ្ញើលិខិតគោរពជូនសម្តេចតេជោ ហ៊ុន សែន ដើម្បីសុំជួបសម្ដែងការគួរសម និង អបអរសាទរចំពោះជោគជ័យការប្រកួតកីឡាស៊ីហ្គេម នៅកម្ពុជា។ ថ្ងៃទី១៤ គណបក្សភ្លើងទៀន បានចេញលិខិតប្រកាសសម្តែងការសោកស្តាយ ចំពោះកំហុសឆ្គងនៃការសម្រេចចិត្តលើលិខិតដែលចេញនៅថ្ងៃទី១២ ខែឧសភា។ លោក សុន ឆ័យ អនុប្រធានគណបក្សភ្លើងទៀន បានបញ្ជាក់យ៉ាងច្បាស់ពីភាពមិនចុះសម្រុងក្នុងចំណោម ថ្នាក់ដឹកនាំបក្សភ្លើងទៀន ហើយការចេញសេចក្តីថ្លែងការណ៍ផ្សេងៗមិនបានឆ្លងគ្នាផង និងផ្ទុយពីស្មារតីនៃអង្គសមាជថែមទៀត។ តាមការសម្ភាសន៍ជាមួយ វិទ្យុបារាំងអន្តរជាតិ RFI លោក សុន ឆ័យ បាននិយាយថា «សូមកុំមានការអាក់អន់ស្រពន់ចិត្តអី ប្រសិនបើគណបក្សប្រឆាំងនេះមិនអាចចូលរួមការបោះឆ្នោតបាន ដោយចាត់ទុកថានេះមកពីកំហុសរបស់គណបក្សនេះផងដែរ»។

៤៖ តាមរយៈមន្ត្រីជាន់ខ្ពស់បក្សភ្លើងទៀនដើរចេញជាបន្តបន្ទាប់ ផ្ទៃក្នុងគណបក្សភ្លើងទៀនបែកបាក់គ្នាយ៉ាងខ្លាំងដែលក្រុមខ្លះបានចិញ្ចឹមចិត្តក្នុងការប្រើប្រាស់ហិង្សាដើម្បីដណ្តើមអំណាច អនុវត្តផែនការពីបរទេស និងមានទណ្ឌិតក្បត់ជាតិ ៣ ជំនាន់ជាអ្នកនៅពីក្រោយខ្នង។ ការបំពាននិងប្រមាថច្បាប់នេះហើយដែលធ្វើឱ្យគណបក្សភ្លើងទៀនមិនត្រូវបាន គ.ជ.ប ឯកភាពចុះបញ្ជីឈ្មោះគណបក្សនយោបាយដើម្បីចូលរួមការបោះឆ្នោតជ្រើសតាំងតំណារាស្ត្រនីតិកាលទី៧ បាន។

តើជាកំហុសនរណា? វាជាកំហុសរបស់ថ្នាក់ដឹកនាំគណបក្សភ្លើងទៀនខ្លួនឯងដែលខ្វះការទទួលខុសត្រូវថែរក្សាទុកដាក់ឯកសារ ពូកែអួតអាង លាបពណ៌សាចទឹកដាក់គេ និងប្តឹងពួកបរទេសឲ្យគៀបសង្កត់ប្រទេសជាតិខ្មែរ ថាខ្លួន ដូចពាក្យចាស់លោកពោលឡើងថា «តម្រិះជិះកឯង»។

អ្វីដែល គ.ជ.ប សម្រេចបដិសេធការចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ របស់គណបក្សភ្លើងទៀន គឺដោយសារកំហុសផ្នែកច្បាប់របស់បក្សភ្លើងទៀនសុទ្ធសាធ ហេតុនេះមិនត្រូវធ្វើនយោបាយតូបនីយកម្មលើកំហុសផ្នែកច្បាប់របស់ខ្លួនឯងឡើយ។ ប្រសិនបើចង់ស្តីបន្ទោស គឺត្រូវស្តីបន្ទោសមេដឹកនាំនៃគណបក្សភ្លើងទៀន ដែលអសមត្ថភាព ខ្វះការទទួលខុសត្រូវ បង្កើតសភាពការណ៍ចលាចល ទីចុងបញ្ចប់បំផ្លាញខ្លួនឯង និង អ្នកគាំទ្រទទួលរងការជាប់ពន្ធនាគារ។ អំពើទុច្ចរិត និង ការដឹកនាំប្រកបដោយភាពល្ងង់ខ្លៅត្រូវតែបរាជ័យ សូម្បីតែទេវតាក៏ប្រោសមិនកើតដែរ!យោងតាមច្បាប់ គណបក្សភ្លើងទៀនមានសិទ្ធិប្តឹងទៅក្រុមប្រឹក្សាធម្មនុញ្ញជំទាស់នឹងសេចក្តីសម្រេចនេះ។ សង្ឃឹមថាក្រុមប្រឹក្សាធម្មនុញ្ញនឹងផ្តល់យុត្តិធម៌ជូនបណ្តាគណបក្សដែលគោរពត្រឹមត្រូវតាមច្បាប់៕​

អត្ថបទដែលជាប់ទាក់ទង