**ស្ថានទូតកម្ពុជាប្រចាំប៊ុលហ្គារី ជំរុញការទូតវប្បធម៌ និងសកម្មភាពមនុស្សធម៌ ដើម្បីពង្រឹងមិត្តភាពអន្តរជាតិ**គណៈកម្មការទី៨ នៃរដ្ឋសភា ជួបប្រជុំពិភាក្សាការងារជាមួយរដ្ឋបាលខេត្តព្រះសីហនុ ដើម្បីជំរុញការអនុវត្តគោលនយោបាយ និងលើកកម្ពស់ការផ្សព្វផ្សាយពីជំងឺមិនឆ្លង**សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចាត់តំណាងនាំយកទេយ្យវត្ថុ និងបច្ច័យមួយចំនួនធំ ទៅថ្វាយប្រគេន សម្ដេច នន្ទ ង៉ែត**ក្រសូងបរិស្ថាន គាំទ្រសហគមន៍តំបន់ការពារធម្មជាតិនៅកម្ពុជា ចូលរួមការពារនិងអភិរក្សធនធានធម្មជាតិ និងលើកកម្ពស់ជីវភាពប្រជាពលរដ្ឋនៅតាមសហគមន៍**អភិបាលខេត្តកំពត ដឹកនាំកម្លាំងចម្រុះចុះត្រួតពិនិត្យដោយផ្ទាល់ទំនិញដែលស្តុកទុក និងគ្រឿងបង្កកផ្សេងៗ ក្នុងភូមិសាស្ត្រក្រុងកំពត**អភិបាលខេត្តបាត់ដំបង អញ្ជើញចុះត្រួតពិនិត្យវឌ្ឍនភាពការសាងសង់ផ្លូវ និងដាក់ប្រព័ន្ធលូ នៅក្នុងភូមិសាស្រ្តក្រុងបាត់ដំបង**លោក ម៉េង ស្រ៊ុន ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារគណបក្សប្រចាំខែឧសភានិងផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៦ ឃុំអមលាំង​**សូមប្រុងប្រយ័ត្ន! ល្បិចបោកប្រាស់ «វេរលុយមុន» (Advance Fee Scam)**ភ្ញៀវទេសចរចិនដែលមកទស្សនាកម្ពុជា នឹងទទួលបាននូវបទពិសោធនៃបដិសណ្ឋារកិច្ចដ៏កក់ក្តៅ និងពីបេះដូងចាប់ពីវិនាទីដំបូងនៃការអញ្ជើញដល់កម្ពុជា**អភិបាលខេត្តកំពង់ចាម៖ ការចុះបញ្ជីម៉ាកសមូហភាព និង CamGap ដែលមាន QR Code ដើម្បីការពារកសិផលផ្លែទុរេនសហគមន៍បែកអន្លូង ស្រុកស្ទឹងត្រង់**អង្គការមូលនិធិប្រាសាទពិភពលោក កំពុងដំណើរការជួសជុលប៉ែកខាងលិចប្រាសាទភ្នំបាខែង**វិចារណកថា! សកម្មភាពអាកាសធាតុក្នុងវិស័យឧស្សាហកម្ម៖ ការកសាងវិបុលភាពប្រកបដោយចីរភាព**លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី៖ មន្ទីរពេទ្យគន្ធបុប្ផាមិនមែនត្រឹមតែជាមន្ទីរពេទ្យទេ តែគឺជាកន្លែងដែលផ្តល់នូវក្តីសង្ឃឹម ជីវិតថ្មី សេចក្តីទុកចិត្ត និងភាពកក់ក្តៅសម្រាប់គ្រួសារខ្មែរ**អ្នកនាំពាក្យ៖ ជំរុញមន្ទីរព័ត៌មានរាជធានី-ខេត្ត ពង្រឹងកិច្ចសហការជាមួយអ្នកសារព័ត៌មាន និងអាជ្ញាធរដើម្បីផ្សព្វផ្សាយព័ត៌មានពិត បង្កើនទំនុកចិត្តពីសាធារណជន**លោក ដូណាល់ ត្រាំ ប្រកាសថាកងកម្លាំងអាមេរិក បានដឹកនាំការវាយប្រហារសម្លាប់មេដឹកនាំក្រុមឧក្រិដ្ឋជន Tren de Aragua ដោយមានការជួយពីវ៉េណេស៊ុយអេឡា**អនុស្សរណៈយោគយល់គ្នាដើម្បីបញ្ចប់សង្គ្រាមនៅតំបន់ឈូងសមុទ្ររវាងអាមេរិក និងអុីរ៉ង់ អាចនឹងត្រូវបានចុះហត្ថលេខានៅថ្ងៃអាទិត្យនេះ**នគរបាលស្រុកភ្នំស្រុក ឃាត់ខ្លួនជនសង្ស័យពីរនាក់ពាក់ព័ន្ធករណីជួញដូរនិងប្រើប្រាស់គ្រឿងញៀន**សាខាកាកបាទក្រហមកម្ពុជាខេត្តបន្ទាយមានជ័យ ប្រគល់ផ្ទះ២ខ្នង ជូនពលរដ្ឋក្រីក្រ និងរងគ្រោះដោយសារខ្យល់កន្ត្រាក់ ក្នុងស្រុកស្វាយចេក និងក្រុងសិរីសោភ័ណ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញទស្សនកិច្ចសិក្សាស្វែងយល់អំពីបទពិសោធនៃការគ្រប់គ្រងសំរាម នៅស្រុក GIANYAR នៃខេត្តបាលី ប្រទេសឥណ្ឌូណេស៊ី**សម្តេចតេជោ ហ៊ុន សែន៖ ត្រូវចាត់វិធានការលើទំនិញដែលឆ្លងកាត់ព្រំដែនគោក ព្រោះមិនអាចបិទព្រំដែនគោកហើយទំនិញចូលបាននោះឡើយ សូមកុំនិយាយថាទំនិញសល់ក្នុងស្តុកលក់មិនទាន់អស់

សម្តេចតេជោ៖ ខ្ញុំគ្មានទម្លាប់ដណ្តើមស្នាដៃគេទេ សមិទ្ធផលជាតិកម្ពុជាបច្ចុប្បន្ន សុទ្ធតែយកជីវិតទៅប្តូរ

ភ្នំពេញ៖ នាយករដ្ឋមន្ដ្រីនៃកម្ពុជាសម្ដេចតេជោ ហ៊ុន សែនបានលើកឡើងថា ផ្ដើមចេញពីការរំដោះប្រទេសដែលពោរពេញដោយភ្លើងសង្គ្រាម រហូតមានសុខសន្ដិភាព និងការអភិវឌ្ឍដូចពេលបច្ចុប្បន្ននេះ សម្ដេចគ្មានទម្លាប់ទៅដណ្ដើមស្នាដៃរបស់អ្នកណានោះទេ សូមកុំឲ្យតែអ្នកនោះមកដណ្ដើមអ្វីដែលជាស្នាដៃរបស់សម្ដេច។

ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីប្រគល់សញ្ញាបត្រជូននិស្សិតបញ្ចប់ការ​សិក្សាផ្នែកកសិកម្មជាង ៣ពាន់នាក់ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រសម្ដេចតេជោ ហ៊ុន សែន នៅតែអះអាងថា គ្រប់ដំណាក់កាលទាំងអស់ តាំងពីការផ្ដូលរំលំខ្មែរក្រហម ស្វែងរកសន្ដិភាព និងការធ្វើកំណែទម្រង់នយោបាយ សេដ្ឋកិច្ច គឺសុទ្ធតែយកជីវិតរបស់សម្ដេចទៅប្ដូរ ឬហៅមួយបែបទៀតថា សម្ដេចជាអ្នក «ក្បាល» ទៅប្ដូរ។

សម្ដេចបានមានប្រសាសន៍ថា “ក្នុងជីវិតរ​បស់ខ្ញុំនេះ គឺជាជីវិតពោរពេញទៅដោយកំណែទម្រង់ ហើយសុទ្ធតែយកក្បាលទៅប្ដូរ ប្ដូរជាមួយការរស់ឡើងវិញរបស់ប្រទេស ដូរនឹងសន្ដិភាពសម្រាប់ប្រទេស ដូរនឹងកំណែទម្រង់ទាំងឡាយ ជាពិសេសវិស័យសេដ្ឋកិច្ច ក្នុងនោះមានចំណែកដីធ្លី […] ខ្ញុំគ្មានទម្លាប់ទៅដណ្ដើមស្នាដៃរបស់អ្នកណាទេ ប៉ុន្ដែសុំអ្នកដទៃកុំទៅដណ្ដើមរបស់ខ្ញុំទៅបានហើយ និយាយការពិតទៅបានហើយ”។

ដំណាក់កាលដែលសម្ដេចហ៊ានអះអាងថា សុទ្ធតែយក «ក្បាល» ទៅប្ដូរដើម្បីជាតិ និងប្រជាជននោះ ដូចជា ប្ដូរជាមួយការរស់រាន់មានជីវិតរបស់ប្រជាពលរដ្ឋ រំដោះប្រទេសក្នុងថ្ងៃទី០៧ ខែមករា ឆ្នាំ១៩៧៩, ប្ដូរជាមួយសន្ដិភាព ដោយចូលទៅក្នុងតំបន់ខ្មែរក្រហម បញ្ចប់សង្គ្រាមនាំមកនូវការឯកភាពជាតិ ឯកភាពទឹកដី ប៉ុន្ដែក្នុងបញ្ហាកំណែទម្រង់ដីធ្លី គឺកំណែទម្រង់សេដ្ឋកិច្ច និយាយជាមួយ គឺមិនមែនជាបញ្ហាតូចតាចនោះទេ ក៏មានចរិតយកក្បាលទៅប្ដូរដូចគ្នាផងដែរ។

សម្ដេចតេជោនាយករដ្ឋមន្ដ្រី បានគូសបញ្ជាក់ទៀតថា ជីវិតនយោបាយរបស់សម្ដេច អាចនឹងត្រូវបញ្ចប់ក្នុងអំឡុងពេលនោះ ដោយសារកម្លាំងសង្កត់៣ ក្នុងពេលដែលសម្ដេចដឹកនាំកំណែទម្រង់នយោបាយ និងសេដ្ឋកិច្ច។

បើតាមប្រសាសន៍របស់សម្ដេចតេជោ ហ៊ុន សែន, កម្លាំងសង្កត់ទាំង៣ ដែលនាំគ្រោះថ្នាក់ការធ្វើកំណែទម្រង់របស់សម្តេច រួមមាន៖ ទី១៖ ការមិនចុះសម្រុងគ្នានៅក្នុង ផ្ទៃក្នុងរបស់រដ្ឋកម្ពុជា, ទី២៖ វៀតណាមមិនដកកងទ័ពចេញពីប្រទេសកម្ពុជា ប៉ុន្តែសំណាងវៀតណាមមិនលូកដៃ ក្នុងរឿងផ្ទៃក្នុងរបស់កម្ពុជា និងទី៣៖ សហភាពសូវៀតអាចផ្តាច់ជំនួយ ពីរដ្ឋាភិបាលរដ្ឋកម្ពុជានាពេលនោះ៕

អត្ថបទដែលជាប់ទាក់ទង