បណ្ឌិត ហ៊ុន ម៉ាណែត ថ្លែងអំណរគុណចំពោះសភាពាណិជ្ជកម្មកម្ពុជា ដែលបានរៀបចំពិធីពិសាអាហារល្ងាចជាមួយនឹងសមាជិក-សមាជិកាសភាពាណិជ្ជកម្មកម្ពុជា អាណត្តិទី៥ ទូទាំងប្រទេស

ភ្នំពេញ៖ ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត បានថ្លែងអំណរគុណចំពោះសភាពាណិជ្ជកម្មកម្ពុជា ដែលបានរៀបចំពិធីពិសាអាហារល្ងាចជាមួយនឹងសមាជិក-សមាជិកាសភាពាណិជ្ជកម្មកម្ពុជា អាណត្តិទី៥ ទូទាំងប្រទេស ដែលជាការជួបជុំប្រកបដោយអត្ថន័យ និងសូមសម្តែងនូវការអបអរសាទរជូនចំពោះ អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានសភាពាណិជ្ជកម្មរាជធានីភ្នំពេញ ព្រមទាំងប្រធានសភាពាណិជ្ជកម្មខេត្តទាំងអស់ ដែលបានជាប់ឆ្នោតនៅក្នុងអាណត្តិទី៥ ឆ្នាំ២០២៣ នេះ។
ថ្លែងក្នុងពិធីពិសាអាហារពេលល្ងាចជាមួយនឹងសមាជិក-សមាជិកាសភាពាណិជ្ជកម្មកម្ពុជា អាណត្តិទី៥ ទូទាំងប្រទេស នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ នៅល្ងាចថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៣ ៕
