**វិចារណកថា! ការប្រែប្រួលអាកាសធាតុ និងថ្នាំកសិកម្ម៖ ការការពារដំណាំ ដោយមិនបង្កផលប៉ះពាល់ដល់ភពផែនដី**អភិបាលខេត្តរតនគិរី ណែនាំឱ្យសមត្ថកិច្ចពាក់ព័ន្ធ ក្រុង ស្រុក ត្រូវចុះតាមទីហាងទំនិញ និងផ្សារនានាដើម្បី ទប់ស្កាត់កុំឱ្យមានការលក់ទំនិញរបស់ថៃ**កម្ពុជាបន្តជម្រាបជូនអំពីបច្ចុប្បន្នភាពនៃបញ្ហាព្រំដែនកម្ពុជា-ថៃ ជូនឯកអគ្គរដ្ឋទូតបរទេស**អាមេរិក បើកការវាយប្រហារសាជាថ្មីលើអ៉ីរ៉ង់ ខណៈកិច្ចប្រឹងប្រែងបិទបញ្ចប់សង្រ្គាមកំពុងជាប់គាំង**ក្រុមមន្ត្រីសន្តិសុខលីបង់៖ ការវាយប្រហារតាមផ្លូវអាកាសរបស់អ៉ីស្រាអែលលើភាគខាងត្បូងលីបង់ បានសម្លាប់មនុស្សយ៉ាងហោច ១៣នាក់**យោធាប៉ាគីស្ថានប្រកាសថា បុគ្គលិកយោធាទាំងអស់ដែលស្ថិតនៅលើឧទ្ធម្ភាគចក្របានបាត់បង់ជីវិតទាំងស្រុង បន្ទាប់ពីជួបគ្រោះថ្នាក់ធ្លាក់នៅក្បែរទីក្រុងមុយហ្សាហ្វារ៉ាបាដ ក្នុងតំបន់កាស្មៀរ**សម្តេចតេជោ បង្ហាញពីវីរភាព និងគុណបំណាច់ដ៏ធំធេងចំពោះជាតិមាតុភូមិរបស់វីរកងទ័ព ដែលបានយកទ្រូងពាំងគ្រាប់ ដើម្បីជាតិទឹកដី និងប្រជាជន**សម្តេចតេជោ ណែនាំដល់អាជ្ញាធរត្រូវយកចិត្តទុកដាក់ដោះស្រាយជម្លោះដីធ្លីជូនប្រជាពលរដ្ឋឱ្យបានរហ័ស និងមានប្រសិទ្ធភាព**លោក នេតាន់យ៉ាហ៊ូ នឹងបន្តឈរឈ្មោះបោះឆ្នោតសម្រាប់អាណត្តិថ្មីក្នុងឆ្នាំនេះ បន្ទាប់ពីលោកត្រាំ សម្តែងភាពសង្ស័យថា តើមេដឹកនាំរូបនេះចង់បន្តតំណែងទៀតឬយ៉ាងណា**រដ្ឋបាលខេត្តពោធិ៍សាត់ រៀបចំកិច្ចប្រជុំសាមញ្ញលើកទី២៥ ឆ្នាំទី២ អាណត្តិទី៤ របស់ក្រុមប្រឹក្សាខេត្ត**សម្តេចតេជោ ប្រកាសចាត់វិធានការលើក្រុមឈ្មួញនាំសាច់បង្កកពីប្រទេសថៃ និងហៅឈ្មួញមកសួរដោយផ្ទាល់ រកមុខមន្ត្រីដែលពាក់ព័ន្ធ**ជនជាតិចិន ១៥៦នាក់ពាក់ ព័ន្ធករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ត្រូវបានបណ្ដេញចេញពីកម្ពុជា**ក្រសួងបរិស្ថានតម្រូវឱ្យក្រុមហ៊ុនរុករករ៉ែ RONG CHENG INDUSTRIAL INVESMENT (CAMBODIA) CO., LTD. អនុវត្តតាមច្បាប់ ស្តារបរិស្ថានឡើងវិញស្របតាមបទដ្ឋានបរិស្ថាន ដើម្បីចៀសវាងផលប៉ះពាល់បរិស្ថាននិងធនធានធម្មជាតិ**លោក ម៉េ​ង​​​​ ស្រ៊ុន​​​​​​ មេបញ្ជាការ បាន​បរិច្ចាគ​ថវិកា​ចំនួន​១,២៨០.០០០រៀល ក្នុងការឧបត្ថម្ភ​ទៅ​ដល់ប្រជាពលរដ្ឋដែលរងគ្រោះអគ្គិភ័យឆេះផ្ទះមួយគ្រួសារនិង​ប្រជាពល​រដ្ឋ​មាន​ជីវភាព​ខ្វះខាត ជួបការ​លំបាក​ ក្នុងភូមិសាស្ត្រស្រុកភ្នំស្រួច**ពីថ្នាក់រៀនទៅ​កសិដ្ឋាន​ឆ្លាតវៃ ! សិស្ស NTTI បង្កើត​បាន​ប្រព័ន្ធ Solar Greenhouse គ្រប់គ្រ​ងដំ​ណាំ​ដោយ​ស្វ័យប្រវត្តិ**ឯកអគ្គរាជទូតកម្ពុជាប្រចាំនៅប្រទេសប៊ុលហ្គារីចូលរួមផ្សព្វផ្សាយ**នគរបាលខេត្តស្វាយរៀង ចុះបង្រ្កាបទីតាំងសង្ស័យលួចលាក់ប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) នៅចំណុចផ្ទះជួលនៅក្រុងបាវិត**ឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ ឆ្នាំ២០២៦ និងលើកទិសដៅការងារបន្ត របស់គណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់**គណៈប្រតិភូគណៈកម្មការនីតិកម្ម និងយុត្តិធម៌ នៃរដ្ឋសភា ចុះបំពេញបេសកកម្មស្វែងយល់ពីការអនុវត្តច្បាប់ និងវិស័យយុត្តិធម៌ នៅសាលាដំបូងខេត្តព្រៃវែង**អគ្គស្នងការនគរបាលជាតិ បើកកិច្ច ប្រជុំ ការ ងារ ប្រយុទ្ធ ប្រឆាំង បទ ល្មើស ឆបោក តាមប្រព័ន្ធ បច្ចេកវិទ្យា ONLINE SCAMS នៅស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង

រដ្ឋមន្ត្រីក្រសួងការងារ ចូលរួមវេទិកាអប់រំ​ពិភពលោកនៅចក្រភពអង់គ្លេស និងឆ្លៀតឱកាសកសាងទំនាក់ទំនងជាមួយអ្នកចូលរួមមកពីជុំវិញពិភពលោក

ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត អ៉ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានដឹកនាំគណៈប្រតិភូអញ្ជើញចូលរួមវេទិកាអប់រំ​ពិភពលោកលើកទី១៩ ក្រោមប្រធានបទ៖ ការបណ្តុះវប្បធម៌សិក្សា ការកសាងភាពធន និងការលើកកម្ពស់ចីរភាព សម្រាប់ការអប់រំកាន់តែប្រសើរឡើងប្រកបដោយភាពច្នៃប្រឌិត ភាពរឹងមាំ និងភាពក្លាហាន។

វេទិកាពិភពលោក លើកទី១៩នេះ ប្រព្រឹត្តទៅពីថ្ងៃទី៧-១០ ខែឧសភា ឆ្នាំ២០២៣ នៅមជ្ឈមណ្ឌលអេលីហ្សាប៊ែតទី២ ទីក្រុងឡុងដ៍ ចក្រភពអង់គ្លេស។

វេទិកានេះរៀបចំឡើងក្នុងគោលបំណងចែករំលែកបទពិសោធន៍ពាក់ព័ន្ធនឹងការអប់រំ ដើម្បីទទួលបានធាតុចូលសម្រាប់ការអភិវឌ្ឍគោលនយោបាយពាក់ព័ន្ធនឹងការអប់រំបណ្តុះបណ្តាលឱ្យមានភាពធន់ រួមទាំងមូលដ្ឋាននៃការសិក្សាកម្រិតដំបូង ការអភិវឌ្ឍជំនាញ និងការអភិវឌ្ឍបច្ចេកវិទ្យាថ្មីៗ ដោយមានការចូលរួមពីតំណាងរាជរដ្ឋាភិបាល វិស័យឯកជន អ្នកជំនាញខាងអប់រំ និងបណ្តុះបណ្តាលជំនាញ និងដៃគូអភិវឌ្ឍន៍ មកពីបណ្តាប្រទេសជុំវិញពិភពលោកចំនួន១១៨ប្រទេស។

វេទិកា​អប់រំ​ពិភពលោក​ គឺ​ជា​វេទិកានៃការ​ប្រមូល​ផ្តុំ​រដ្ឋមន្ត្រី​អប់រំ និង​បណ្តុះបណ្តាលជំនាញបច្ចេកទេសដ៏​ធំ​បំផុត​ក្នុង​ពិភពលោក ដើម្បីជជែកវែកញែកពីគោលនយោបាយអប់រំទៅថ្ងៃអនាគត ចែករំលែកបទពិសោធន៍ និងឧត្តមានុវត្តន៍ ក៏ដូចជាដើម្បីវាយតម្លៃ និងស្វែងរកដំណោះស្រាយចំពោះបញ្ហាប្រឈមទូទៅរបស់វិស័យអប់រំ និងបណ្តុះបណ្តាលជំនាញបច្ចេកទេស។

វេទិកានេះត្រូវបានរៀបចំឡើងក្រោមការសហការគាំទ្រដោយក្រសួងអប់រំ ក្រសួងធុរកិច្ចនិងពាណិជ្ជកម្ម និងក្រសួងការបរទេសចក្រភពអង់គ្លេស និងក្រុមប្រឹក្សាជាតិអង់គ្លេស (British Council)។

ក្នុងកម្មវិធីនៃវេទិកាអប់រំនេះក៏មានការថ្លែងសុន្ទរកថារបស់វាគ្មិនសំខាន់ៗ​ ព្រមទាំងមានការពិភាក្សា និងផ្លាស់ប្តូរគំនិតថ្នាក់រដ្ឋមន្ត្រី។​ ក្រៅពីនេះក៏មានការរៀបចំឱ្យមានការពិភាក្សាក្រៅផ្លូវការ និងឱកាសដើម្បីកសាងទំនាក់ទំនង (Networking) រវាងអ្នកចូលរួមទាំងអស់ផងដែរ ៕

អត្ថបទដែលជាប់ទាក់ទង