ព្យុះភ្លៀងបានប៉ះពាល់ដល់មនុស្ស ៥៣៦,០០០ នាក់នៅក្នុងខេត្ត Jiangxi ប្រទេសចិន

ចិន៖ យោងតាមទីស្នាក់ការកណ្តាលគ្រប់គ្រងគ្រោះទឹកជំនន់ និងគ្រោះរាំងស្ងួតខេត្តបានឱ្យដឹងថា ជីវិតរបស់អ្នកស្រុកចំនួន ៥៣៦,០០០ នាក់នៅខេត្ត Jiangxi ភាគខាងកើតប្រទេសចិនបានរងផលប៉ះពាល់ដោយភ្លៀងធ្លាក់ខ្លាំងជាបន្តបន្ទាប់។
កាលពីថ្ងៃច័ន្ទ ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់បានបង្ខំឱ្យមានការជម្លៀសមនុស្ស ១៦,០០០ នាក់នៅទូទាំងខេត្ត Jiangxi ដែលបណ្តាលឱ្យមានការខាតបង់សេដ្ឋកិច្ចដោយផ្ទាល់ចំនួន ៦៧០ លានយន់ (ប្រហែល ៩៦.៩ លានដុល្លារអាមេរិក) នេះបើយោងតាមទីស្នាក់ការកណ្តាល។
ដោយសារជំនន់ទឹកភ្លៀងបច្ចុប្បន្នបានបញ្ចប់ជាមូលដ្ឋាន ទីស្នាក់ការកណ្តាលបានសម្រេចចិត្តបញ្ចប់ការឆ្លើយតបជាបន្ទាន់កម្រិត-IV សម្រាប់ការគ្រប់គ្រងទឹកជំនន់ចាប់ពីម៉ោង ៨ យប់តទៅ នៅថ្ងៃច័ន្ទ។ ទោះបីជាយ៉ាងណាក៏ដោយ នាយកដ្ឋានពាក់ព័ន្ធត្រូវបានជំរុញឱ្យតាមដានយ៉ាងដិតដល់នូវការប្រែប្រួលអាកាសធាតុ ខណៈដែលខេត្ត Jiangxi នៅតែស្ថិតក្នុងរដូវទឹកជំនន់ដ៏សំខាន់នៅឡើយ។
ប្រទេសចិនមានប្រព័ន្ធទប់ទល់គ្រោះទឹកជំនន់កម្រិតបួនកម្រិតដែលកម្រិត I តំណាងឱ្យការឆ្លើយតបធ្ងន់ធ្ងរបំផុត។
