**បទវិភាគ​៖​ “និមិត្តសញ្ញាថ្មី”នៃ​ទំនាក់ទំនង​ចិន-កូរ៉េខាងជើង​នឹង​ណែនាំ​ប្រ​ទេស​ទាំងពីរ​បើកទំព័រថ្មីនៃ​ការអភិវឌ្ឍ​**អាវុធហត្ថខេត្តបន្ទាយមានជ័យ អំពាវនាវដល់ម្ចាស់ម៉ូតូចំនួន២២គ្រឿង ដែលបាត់មកទំនាក់ទំនងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតដោយភ្ជាប់ជាមួយឯកសារពាក់ព័ន្ធ**ឯកឧត្តម ឡេង ប៉េងឡុង៖ មន្ត្រីរាជការដែលពាក់ព័ន្ធនឹងគ្រឿងញៀន នឹងត្រូវបណ្តេញចេញពីក្របខណ្ឌដោយគ្មានការលើកលែង**សម្តេច ម៉ែន សំអន៖ ទំនាក់ទំនងរវាងកម្ពុជា និងវៀតណាម គឺជាទំនាក់ទំនងមិត្តភាពប្រពៃណី ភាពជាអ្នកជិតខាងល្អ និងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ**សំណុំរឿងវិវាទដីធ្លី ដែលអូសបន្ទាយអស់រយៈពេលជាង ១២ឆ្នាំ នៅស្រុកអូរគ្រៀងសែនជ័យ ត្រូវបានដោះស្រាយបញ្ចប់ជោគជ័យ**អភិបាលរាជធានីភ្នំពេញ ដាក់បទបញ្ជាដល់អភិបាលខណ្ឌទាំង១៤ បន្តចុះត្រួតពិនិត្យទីតាំងឃ្លាំងស្តុកទំនិញ ឬផលិតផលបង្កក ដែលសង្ស័យមានប្រភពនាំចូលពីថៃ**រដ្ឋសភាត្រៀមអនុម័តប្រញាប់លើវិសោធនកម្មច្បាប់ផ្លូវថ្នល់ ១៥ មាត្រា៖ ទប់ស្កាត់ឡានលើសទម្ងន់និងបន្ថយថ្លៃឡូជីស្ទិក**វិចារណកថា! ការប្រែប្រួលអាកាសធាតុ និងថ្នាំកសិកម្ម៖ ការការពារដំណាំ ដោយមិនបង្កផលប៉ះពាល់ដល់ភពផែនដី**អភិបាលខេត្តរតនគិរី ណែនាំឱ្យសមត្ថកិច្ចពាក់ព័ន្ធ ក្រុង ស្រុក ត្រូវចុះតាមទីហាងទំនិញ និងផ្សារនានាដើម្បី ទប់ស្កាត់កុំឱ្យមានការលក់ទំនិញរបស់ថៃ**កម្ពុជាបន្តជម្រាបជូនអំពីបច្ចុប្បន្នភាពនៃបញ្ហាព្រំដែនកម្ពុជា-ថៃ ជូនឯកអគ្គរដ្ឋទូតបរទេស**អាមេរិក បើកការវាយប្រហារសាជាថ្មីលើអ៉ីរ៉ង់ ខណៈកិច្ចប្រឹងប្រែងបិទបញ្ចប់សង្រ្គាមកំពុងជាប់គាំង**ក្រុមមន្ត្រីសន្តិសុខលីបង់៖ ការវាយប្រហារតាមផ្លូវអាកាសរបស់អ៉ីស្រាអែលលើភាគខាងត្បូងលីបង់ បានសម្លាប់មនុស្សយ៉ាងហោច ១៣នាក់**យោធាប៉ាគីស្ថានប្រកាសថា បុគ្គលិកយោធាទាំងអស់ដែលស្ថិតនៅលើឧទ្ធម្ភាគចក្របានបាត់បង់ជីវិតទាំងស្រុង បន្ទាប់ពីជួបគ្រោះថ្នាក់ធ្លាក់នៅក្បែរទីក្រុងមុយហ្សាហ្វារ៉ាបាដ ក្នុងតំបន់កាស្មៀរ**សម្តេចតេជោ បង្ហាញពីវីរភាព និងគុណបំណាច់ដ៏ធំធេងចំពោះជាតិមាតុភូមិរបស់វីរកងទ័ព ដែលបានយកទ្រូងពាំងគ្រាប់ ដើម្បីជាតិទឹកដី និងប្រជាជន**សម្តេចតេជោ ណែនាំដល់អាជ្ញាធរត្រូវយកចិត្តទុកដាក់ដោះស្រាយជម្លោះដីធ្លីជូនប្រជាពលរដ្ឋឱ្យបានរហ័ស និងមានប្រសិទ្ធភាព**លោក នេតាន់យ៉ាហ៊ូ នឹងបន្តឈរឈ្មោះបោះឆ្នោតសម្រាប់អាណត្តិថ្មីក្នុងឆ្នាំនេះ បន្ទាប់ពីលោកត្រាំ សម្តែងភាពសង្ស័យថា តើមេដឹកនាំរូបនេះចង់បន្តតំណែងទៀតឬយ៉ាងណា**រដ្ឋបាលខេត្តពោធិ៍សាត់ រៀបចំកិច្ចប្រជុំសាមញ្ញលើកទី២៥ ឆ្នាំទី២ អាណត្តិទី៤ របស់ក្រុមប្រឹក្សាខេត្ត**សម្តេចតេជោ ប្រកាសចាត់វិធានការលើក្រុមឈ្មួញនាំសាច់បង្កកពីប្រទេសថៃ និងហៅឈ្មួញមកសួរដោយផ្ទាល់ រកមុខមន្ត្រីដែលពាក់ព័ន្ធ**ជនជាតិចិន ១៥៦នាក់ពាក់ ព័ន្ធករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ត្រូវបានបណ្ដេញចេញពីកម្ពុជា**ក្រសួងបរិស្ថានតម្រូវឱ្យក្រុមហ៊ុនរុករករ៉ែ RONG CHENG INDUSTRIAL INVESMENT (CAMBODIA) CO., LTD. អនុវត្តតាមច្បាប់ ស្តារបរិស្ថានឡើងវិញស្របតាមបទដ្ឋានបរិស្ថាន ដើម្បីចៀសវាងផលប៉ះពាល់បរិស្ថាននិងធនធានធម្មជាតិ

ភ្ញៀវទេសចរបង្ហាញអារម្មណ៍សប្បាយចិត្ត ក្រោយអាជ្ញាធរជាតិអប្សរារៀបចំធ្វើកៅអីឈើនៅក្រោមម្លប់ដើមឈើក្នុងបរិវេណប្រាសាទអង្គរ

ភ្នំពេញ៖ ភ្ញៀវទេសចរ ដែលមកទស្សនាប្រាសាទអង្គរវត្ត សម្តែងការសប្បាយចិត្ត ក្រោយអាជ្ញាធរជាតិអប្សរាបានរៀបចំធ្វើជាកៅអីឈើនៅក្រោមម្លប់ដើមឈើក្នុងបរិវេណប្រាសាទអង្គរវត្ត និងប្រាសាទផ្សេងៗក្នុងតំបន់រមណីយដ្ឋានអង្គរ ដើម្បីជាផ្នែកមួយជួយសម្រួលដល់ភ្ញៀវទេសចរជាតិ និងអន្តរជាតិអំឡុងពេលដើរទស្សនាប្រាសាទ បានសម្រាកពីការនឿយហត់ ចុករោយដៃជើង ពិសេសអ្នកមានវ័យចំណាស់ជាដើម។

បើតាមលោកយាយ ឃួន មុំ អាយុ៦៨ឆ្នាំ និងលោកយាយ ឃួន ទូច អាយុ៧៣ឆ្នាំ ជាបងប្អូនមកពីខេត្តត្បូងឃ្មុំ អង្គុយសម្រាករង់ចាំកូនចៅនៅក្នុងបរិវេណប្រាសាទអង្គរវត្ត មានប្រសាសន៍ដោយទឹកមុខរីករាយថា ការរៀបចំឱ្យមានកៅអីសម្រាប់ឱ្យភ្ញៀវទេសចរអង្គុយពិតជាល្អប្រសើរណាស់។ ពិសេសចំពោះមនុស្សចាស់ដូចលោកយាយ ដែលមានជំងឺប្រចាំកាយ ដើរក៏ឆាប់ហត់ផងនោះ។

លោកយាយទាំងពីរបញ្ជាក់ទៀតថា ពីមុនមិនធ្លាប់មានកៅអីសម្រាប់ឱ្យភ្ញៀវអង្គុយរបៀបនេះឡើយ។

បច្ចុប្បន្នអាជ្ញាធរបានរៀបចំកៅអីអង្គុយនៅក្រោមម្លប់ឈើផង មានភាពត្រជាក់ ទីតាំងដែលរៀបចំដាក់កៅអីមានបរិយាកាសល្អ អាចមើលឃើញទេសភាពប្រាសាទ ភ្ញៀវទេសចរដើរឆ្លងកាត់ទៅវិញទៅមក ជួយឱ្យអារម្មណ៍ធូរស្បើយពីការនឿយហត់ ទោះបីលោកយាយមិនបានចូលទៅខាងក្នុងប្រាសាទក៏អាចអង្គុយមើលពីចម្ងាយទាំងសប្បាយចិត្ត។

លោក សែម ចន្ធា មកពីខេត្តកណ្តាល បានឱ្យដឹងថា បរិវេណក្នុងនិងក្រៅប្រាសាទអង្គរវត្តបានផ្លាស់ប្តូរជាច្រើន មានដើមឈើតូចធំ ស្មៅបៃតងគ្រប់រដូវកាល មានសណ្តាប់ធ្នាប់ និងអនាម័យ ពិសេសការរៀបចំឱ្យកៅអីអង្គុយនៅក្រោមដើមឈើ។

លោកបានសម្តែងការរំភើប និងថ្លែងអំណរគុណដល់អាជ្ញាធរជាតិអប្សរាដែលបានរៀបចំសម្រាប់ភ្ញៀវជាតិ និងអន្តរជាតិអង្គុយសម្រាកដើម្បីស្រូបខ្យល់អាកាសដ៏បរិសុទ្ធនៅលើទឹកដីអង្គរ។

លោក ចន្ធា ចង់ឱ្យភ្ញៀវទេសចរដែលមកទស្សនានៅតាមប្រាសាទហើយមានភាពហត់នឿយ អាចមកអង្គុយសម្រាកនៅកៅអីក្រោមម្លប់ឈើវិញ ចៀសវាងអង្គុយលើថ្មប្រាសាទ កាត់បន្ថយការកកស្ទះ រួមទាំងចូលរួមថែរក្សាកៅអី និងបរិស្ថាន ដើម្បីកម្ពុជាស្រស់ស្អាតទាំងអស់គ្នា៕

អត្ថបទដែលជាប់ទាក់ទង