ព្រះមហាក្សត្រ ផ្ញើព្រះរាជសារអបអរសាទរ ជូនសម្តេចតេជោ ហ៊ុន សែន ដែលបានទទួលគោរមងារជា «ពុទ្ធមាមកាភិបាល» និងសញ្ញាបត្របណ្ឌិតកិត្តិយសផ្នែក «មនុស្សសាស្ត្រ»

ភ្នំពេញ៖ ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្ដម សីហមុនី នៅថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៣នេះ បានសព្វព្រះរាជហឫទ័យ ផ្ញើព្រះរាជសារលិខិតអបអរសាទរ ចំពោះសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងឱកាសសម្តេចតេជោ ដែលបានទទួលគោរមងារជា «ពុទ្ធមាមកាភិបាល» ពីអង្គការពុទ្ធសាសនិកពិភពលោក និងសញ្ញាបត្របណ្ឌិតកិត្តិយសផ្នែក «មនុស្សសាស្ត្រ»ពីសាកលវិទ្យាល័យ ណេហ្គរី ប៉ាដាង នៃប្រទេសឥណ្ឌូនេស៊ី នៅថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៣នេះ។
