បណ្ឌិត ហ៊ុន ម៉ាណែត ជំរុញលើកចិត្តឱ្យ មានការខិតខំប្រឹងប្រែងបន្ថែមទៀត ដើម្បីប្រមូលការគាំទ្រ និងការជឿជាក់របស់ប្រជាជនចំពោះបុព្វហេតុ និងគោលនយោបាយដ៏ត្រឹមត្រូវរបស់បក្សប្រជាជន

ភ្នំពេញ៖ ក្នុងពិធីពិសារអាហារសាមគ្គីរបស់គណៈចលនាមហាជនទូទាំងប្រទេស នៃគណបក្សប្រជាជនកម្ពុជា នៅមជ្ឈមណ្ឌលពិព័រណ៍ និងសន្និបាតកោះពេជ្រ រាជធានីភ្នំពេញ នាថ្ងៃទី៣០ មេសា ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត បានជំរុញលើកចិត្តឱ្យគណៈចលនាមហាជនទូទាំងប្រទេស នៃគណបក្សប្រជាជនកម្ពុជា
មានការខិតខំប្រឹងប្រែងបន្ថែមទៀត ដើម្បីប្រមូលការគាំទ្រ និងការជឿជាក់របស់ប្រជាជនចំពោះបុព្វហេតុ និងគោលនយោបាយដ៏ត្រឹមត្រូវរបស់គណបក្សប្រជាជនកម្ពុជា ដែលត្រូវបានប្រកាន់ខ្ជាប់ និងអនុវត្តដោយជោគជ័យរួចមកហើយក្នុងរយៈកាលប្រមាណជាង ៤០ ឆ្នាំកន្លងមកនេះ រហូតប្រទេសជាតិទទួលបាននូវសុខសន្តិភាព និងការអភិវឌ្ឍរីកចម្រើនសុខសាន្ត ដូចពេលបច្ចុប្បន្ន ៕
