បណ្ឌិត ហ៊ុន ម៉ាណែត សរសើរអាជ្ញាធរខេត្តព្រៃវែង ដែលបំពេញតួនាទីភារកិច្ច ដោយស្មារតីទទួលខុសត្រូវខ្ពស់ ក្នុងការផ្តល់សេវាសាធារណៈ ជូនពលរដ្ឋប្រកបដោយប្រសិទ្ធភាព

ភ្នំពេញ៖ ក្នុងឱកាសតំណាងដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត អញ្ជើញកាត់ឫសសីមា និងសម្ពោធសមិទ្ធផលនានា ក្នុងវត្តថ្មី ហៅវត្តគ្រើល ស្ថិតក្នុងភូមិបន្ទាយបុស្ស ឃុំអន្សោង ស្រុកកំពង់ត្របែក ខេត្តព្រៃវែង នាថ្ងៃទី២៧ ខែមេសា ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បានថ្លែងកោតសរសើរចំពោះការខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំនៃរដ្ឋបាលខេត្ត, កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ និងមន្រ្តីរាជការក្នុងខេត្តព្រៃវែងទាំងមូល ដែលបានបំពេញតួនាទី និងភារកិច្ចប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ក្នុងការរក្សានូវសន្តិសុខ, សុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈ ព្រមជាមួយនឹងការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋប្រកបដោយប្រសិទ្ធភាព និងស័ក្តិសិទ្ធិភាព សំដៅធ្វើយ៉ាងណា បង្កលក្ខណៈដល់ការលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋឱ្យបានកាន់តែល្អប្រសើរទ្បើងបន្ថែមទៀត ៕

