សំបុត្រចូលទស្សនការប្រកួតកីឡាសុីហ្គេមនៅថ្ងៃទី២៩ ខែមេសា ត្រូវបានចែកជូនអស់ហេីយ

ភ្នំពេញ៖ សហព័ន្ធកីឡាបាល់ទាត់កម្ពុជាសូមជម្រាបដំណឹងជូនដល់បងប្អូនអោយបានជ្រាបថា សំបុត្រទស្សនការប្រកួតកីឡាសុីហ្គេមនៅថ្ងៃទី២៩ ខែមេសា ដែលសហព័ន្ធទទួលពីគណៈកម្មការរៀបចំការប្រកួតកីឡាសុីហ្គេម ពួកយេីងបានចែកជូនអស់ហេីយ។
សហព័ន្ធបន្ថែមថា ពួកយេីងនឹងធ្វេីការផ្ដល់ព័ត៌មានជូនដល់បងប្អូននៅថ្ងៃស្អែក ប្រសិនបេីសហព័ន្ធទទួលបានសំបុត្របន្ថែមពីគណៈកម្មការរៀបចំការប្រកួតកីឡាសុីហ្គេម៕

