**ឯកឧត្តមបណ្ឌិត គឹម សន្តិភាព ដឹកនាំកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងាររៀបចំប្រព័ន្ធអនុគ្រោះទោសឌីជីថល របស់អគ្គនាយកដ្ឋានកិច្ចការទោសព្រហ្មទណ្ឌនៃក្រសួងយុត្តិធម៌**បទវិភាគ៖ “មិន​មែនជា​ផល​ប្រយោជន៍​លើ​ក្រដាស​ទេ ” ប៉ុន្តែ​គឺជា​ “ការ​អនុវត្ត​ជាក់ស្តែង​​” ទុន​វិនិយោគ​ពីបរទេស​បោះឆ្នោតផ្តល់ទំនុក​ចិត្ត​ដោយ​បានបណ្តាក់ទុន​យ៉ាង​ពិត​ប្រាកដ**ការស្ទង់មតិ​របស់ ​CGTN​៖​វិទ្យាសាស្ត្រនិង​បច្ចេកវិទ្យាដ៏​ខ្លាំងក្លា​ក្លាយទៅជា​កម្លាំងផលិតកម្ម​ដែលអាច​មើលឃើញ​ ​ខ្សែសង្វាក់​ផ្គត់ផ្គង់​ឈ្នះ-ឈ្នះ​ទទួលបាន​សមិទ្ធផលច្រើន​**បទវិភាគ៖​បច្ចេកវិទ្យា​ឌីជីថលឆ្លាតវៃ​ផ្តល់​កម្លាំងចលករ​ដល់​ខ្សែ​សង្វាក់​ផ្គត់​ផ្គង់​ ដើម្បី​ប្រមូលផ្តុំកម្លាំងតភ្ជាប់ជាមួយពិភពលោក​ដែល​កាន់តែធំទូលាយ**លោក XiJinping ប្រធានរដ្ឋ​ចិនយកចិត្តទុកដាក់ខ្ពស់​ចំពោះការងារកីឡាអូឡាំពិក**ភាពយន្ត​ឯកសារ​ប្រវត្តិសាស្ត្រ​និងវប្បធម៌​រឿង​ “វាំង Potala” ​ចំនួន​៧​ភាគ​ផលិតដោយ​អគ្គស្ថានីយ​វិទ្យុនិង​ទូរទស្សន៍មជ្ឈិម​ចិនជិតនឹង​ចាក់ផ្សាយ​**ព្រឹទ្ធសភាអាមេរិក បោះឆ្នោតអនុម័តលើសេចក្ដីព្រាងច្បាប់មួយដែលនឹងបញ្ជាឱ្យលោកប្រធានាធិបតី ដូណាល់ ត្រាំ បញ្ឈប់ការធ្វើសកម្មភាពយោធាប្រឆាំងអ៉ីរ៉ង់**ឧបនាយករដ្ឋមន្ដ្រី ហ៊ុន ម៉ានី ចុះពិនិត្យការធ្វើជំរឿនមន្ដ្រីជាក់ស្ដែង នៅទីស្តីការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់**លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អំពាវនាវដល់សប្បុរសជនមេត្តាបន្តគាំទ្រ ចូលរួម និងបរិច្ចាគដល់មូលនិធិគន្ធបុប្ផាកម្ពុជា ពិសេសយុទ្ធនាការ «១ម៉ឺនរៀល ១ម៉ឺននាក់»**វិចារណកថា! ពីកម្ទេចអាហារលើតុបាយ ទៅជាខែលការពារភពផែនដី៖ អំណាចនៃការមិនខ្ជះខ្ជាយ**សិលាចារឹកខ្មែរ៖ ឫសគល់នៃអត្តសញ្ញាណ និងស្ពានចម្លងចំណេះដឹងទៅកាន់យុវជនជំនាន់ថ្មី**ប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់ចំនួន ៤ គ្រួសាររស់នៅឃុំឫស្សីក្រាំង ទទួលបានអំណោយមនុស្សធម៌ ពីអនុសាខាកាកបាទក្រហមកម្ពុជាស្រុកមោងឬស្សី**អភិបាលខេត្តបន្ទាយមានជ័យ៖ រាជរដ្ឋាភិបាលបាននឹងកំពុងយកចិត្តទុកដាក់លើកកម្ពស់អាហារូបត្ថម្ភ សុខភាពមាតា និងកុមារ ដើម្បីធ្វើឱ្យប្រសើរឡើងនូវការអភិវឌ្ឍន៍ធនធានមនុស្ស**អភិបាលខេត្តបាត់ដំបង អញ្ជេីញប្រគល់ផ្ទះមនុស្សធម៌១ ខ្នងនិងចែកអំណោយជូនដល់គ្រួសារងាយរងគ្រោះបំផុតចំនួន៥០គ្រួសារ នៅស្រុកសង្កែ**ក្រសួងបរិស្ថាន គាំទ្រចំពោះគម្រោងវិនិយោគ ដែលជួយដល់នរន្តរភាពបរិស្ថាននៅកម្ពុជា**លោកបណ្ឌិត ជា មុនីឫទ្ធិ៖ មរតកផ្លូវសូត្របុរាណ គឺជាមូលដ្ឋានគ្រឹះនៃចំណងមិត្តភាព និងការតភ្ជាប់កម្ពុជា-ចិន**មន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃ អញ្ជើញប្រកាសចូលកាន់ មុខតំណែងអភិបាលរងខេត្តប៉ៃលិនថ្មី ចំនួន ២រូប**ឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត ដឹកនាំកិច្ចប្រជុំរបស់គណៈកម្មការអន្តរក្រសួងទទួលបន្ទុកការងារសមាហរណកម្មនិងទំនើបកម្មបណ្ណសារដ្ឋានជាតិនិងបណ្ណាល័យជាតិ**អភិបាលខេត្តបាត់ដំបង ដឹកនាំកិច្ចប្រជុំត្រៀមរៀបចំព្រឹត្តិការណ៍ផ្លែឈើបាត់ដំបងឆ្នាំ២០២៦**ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ជំរុញឱ្យអាជ្ញាធរខេត្តកំពង់ស្ពឺ រំលេចអត្តសញ្ញាណ និងសក្តានុពលខេត្តឱ្យកាន់តែលេចធ្លោ

លោក យឹម ស៊ីណន គោរពស្នើសុំសម្តេចតេជោ ហ៊ុន សែន ចូលរួមជីវភាពនយោបាយ ជាមួយគណបក្សប្រជាជនកម្ពុជា

ភ្នំពេញ៖ លោក យឹម ស៊ីណន នៅថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៣នេះ បានបង្ហាញសំណេរនៅលើបណ្តាញសង្គម Facebook ជាមួយនឹងពាក្យពេជន៍ឈឺចាប់ជាទីបំផុតរកអ្វីប្រៀបផ្ទឹមពុំបាន ដោយសារទង្វើនិងសកម្មភាព មិនខ្វាយខ្វល់របស់ក្រុមប្រឆាំងទៅលើរូបលោក នៅពេលលោកជាប់ពន្ធនាគារ។

ក្រៅពីបង្ហាញការឈឺចាប់ឥតឧបមា លោក យឹម ស៊ីណន បានប្រកាសគោរពស្នើសុំសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជានាយករដ្ឋមន្រ្តី ដើម្បីសូមចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា។

លោក យឹម ស៊ីណន បានរៀបរាប់តាមរយៈសំណេររបស់លោកមានខ្លឹមសារទាំងស្រុង៖

បើគិតពីការចាប់ខ្លួនកាលពីថ្ងៃទី២១ ខែមីនា និងក្រោយទទួលបានការដោះលែងឲ្យនៅក្រៅឃុំបណ្តោះអាសន្តស្ថិតក្រោមការឃ្លាំមើលរបស់តុលាការ រហូតមកដល់ថ្ងៃ២១ ខែមេសានេះមានរយៈពេល១ខែគត់។

ក្នុងអំឡុងពេល១ខែនេះ ខ្ញុំបានចំណាយពេលស្រាវជ្រាវពិនិត្យមើលព័ត៍មានស្តីករណីខ្ញុំ និងលោក ហ៊ុន កុសលជាច្រើនប្រភព ទើបធ្វើឲ្យខ្ញុំបានដឹងច្បាស់ថា ពេលខ្ញុំមានបញ្ហា នរណាជាមិត្តពិតក្នុងសង្គម និងនរណាជាយុទ្ធមិត្តពិតក្នុងសង្វៀននយោបាយ។ ចំពោះខ្ញុំ និងហ៊ុន កុសល យើងទាំងពីរពិតជាមិត្ត ហើយក៏ជាបងប្អូនដ៏ល្អផងដែរ ប៉ុន្តែយើងទាំងពីរគឺមិនមែនជាមនុស្សតែមួយនោះទេ ព្រោះថាការគិត និងការសម្រេចចិត្ត រួមទាំងការរស់នៅក៏មិនដូចគ្នា។

ទោះបីពេលនេះខ្ញុំបាននៅខាងក្រៅឃុំស្ថិតក្រោមការឃ្លាំងមើលពីតុលាការមានសេរីភាពជាងអ្នកនៅក្នុងគុកក៏ដោយ ប៉ុន្តែបេះដូងខ្ញុំនៅតែនឹកគិតអាណិតបារម្ភទាំងយប់ទាំងថ្ងៃដល់យុទ្ធមិត្តហ៊ុន កុសលរបស់ខ្ញុំជានិច្ច។ ហើយខ្ញុំតែងតែបួងសួងព្រះជាប់រហូតថា សូមព្រះលួងលោមចិត្តសម្តេចនាយករដ្ឋមន្រ្តី មេត្តាជួយសណ្តោសប្រណីដល់មិត្តខ្ញុំម្នាក់នេះបាននៅក្រៅឃុំដូចខ្ញុំផងចុះ។ ប្រសិននិយាយពីការចូលរួមក្នុងនយោបាយបក្សប្រឆាំងរបស់ខ្ញុំអស់រយៈពេលជាង១២ឆ្នាំមកនេះក្នុងនាមជាមេដឹកនាំម្នាក់ក្នុងចលនាយុវជននៅកូរ៉េខាងត្បូង ខ្ញុំអាចជាមនុស្សម្នាក់ក្នុងចំណោមមនុស្សរាប់ពាន់ ឬរាប់ម៉ឺននាក់ឯទៀត ដែលតែងតែកាន់រូបថត បដា និងស្រែកថ្កោលទោស ឬទាមទារឲ្យដោះលែងនូវជនរងគ្រោះមានដូចជា អ្នកសារព័ត៌មាន សហជីព សង្គមស៉ីវិលនានា និងជាពិសេសគឺក្រុមអ្នកនយោបាយនៃបក្សប្រឆាំង ក្នុងនោះគឺមេដឹកនាំ និងសមាជិកនៃបក្សភ្លើងទៀនបច្ចុប្បន្ននេះឯង។

ក៏ប៉ុន្តែនៅពេលដែលខ្ញុំបានក្លាយជាជនរងគ្រោះក្នុងស្ថានភាពប្រហាក់ប្រហែល ឬដូចគ្នានឹងពួកគេវិញ កុំថាឡើយពាក្យ ឬសារសួរសុខទុក្ខ សូម្បីថ្មីៗនេះក្នុងពិធីបាតុកម្មរបស់ពួកគេនៅក្រៅប្រទេស ឬនៅតាមបណ្តាប្រពន្ធ័ផ្សព្វផ្សាយ គ្មានឡើយរូបថត ឬសេចក្តីថ្លែងការណ៍ថ្កោលទោសមួយមាត់ចេញពីមាត់ពួកគេក៏ខ្ញុំស្តាប់មិនឮ និងរកមើលមិនឃើញដែរ។ ផ្ទុយទៅវិញពួកគេបែរជានាំគ្នាចោទប្រកាន់ត្រង់ៗដោយប្រមាថថា ការជាប់គុករងទុក្ខរបស់ខ្ញុំ និងមិត្តខ្ញុំហ៊ុន កុសលគឺជាល្លោនសម្តែងថែមទៀតផង។

ការណ៍នេះ វាពិតជាបានធ្វើឲ្យចិត្តខ្ញុំឈឺចាប់ជាងអ្វីៗទាំងអស់ក្នុងជីវិត ហើយខ្ញុំអាចចាត់ទុកបានថា ពួកនេះមានចរិតនយោបាយឃោឃៅ និងអគុណធម៌បំផុត ដោយគ្មានគុណធម៌ និងមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ ធ្វើជាមេដឹកនាំគ្រប់គ្រងជាតិនោះទេ។ បើពួកនេះបានឡើងកាន់អំណាចវិញ អ្នកដែលពួកគេត្រូវសម្លាប់ ឬចាប់ដាក់គុកមុនគេនោះគឺ ក្រុមអ្នកប្រជាធិបតេយ្យនិយមពិត ដែលមិនចុះសម្រុងនឹងគំនិត ឬទស្សនៈមិនគាំទ្រពួកគេដូចជាខ្ញុំ ឬអ្នកដទៃទៀតនេះឯង។

ទង្វើ និងសារធាតុនយោបាយរបស់ពួកគេ បានកំពុងដុតបំផ្លាញសន្លឹកឆ្នោត១សន្លឹកក្នុងដៃខ្ញុំ និងច្រើនសន្លឹកនៃក្រុមគ្រួសារ និងអ្នកជិតខាងខ្ញុំ ហើយក៏ប្រហែលជាឆេះចោលច្រើនរាប់សិបពាន់មុឺនសន្លឹកទៀតពីអ្នកប្រជាធិបតេយ្យនិយមពិតផងដែរ។

សម្តេចតេជោ ហ៊ុន សែនជាទីគោរព រូបខ្ញុំពិតជាស្រឡាញ់ និងចង់ឃើញកម្ពុជាមានប្រពន្ធ័ប្រជាធិបតេយ្យរឹងមាំពិតមួយតាមបែបផែនកម្ពុជា ស្របតាមរដ្ឋធម្មនុញ្ញដែលបានកំណត់។ ប៉ុន្តែខ្ញុំពិតជាមិនចង់ឃើញឡើយបក្ស ឬក្រុមអ្នកនយោបាយប្រជាធិបតេយ្យក្លែងក្លាយ មានឱកាសមកដឹកនាំកម្ពុជានោះទេ។ ដូច្នេះខ្ញុំយល់ឃើញថា ការប្តេជ្ញាចិត្តចូលរួមការពារសន្តិភាព ស្ថេរភាព និងទប់ស្កាត់នូវការប៉ុនប៉ងបំផ្លាញនូវសន្តិភាព គឺជាកាតព្វកិច្ចរបស់ខ្ញុំក៏ដូចជាពលរដ្ឋខ្មែរគ្រប់រូប។

សម្តេចតេជោជាទីគោរពដ៏ខ្ពង់ខ្ពស់ ខ្ញុំជាអ្នកសិក្សារៀនសូត្របានទាប ចំណេះដឹងតិច និងបទពិសោធន៍ការងារក៏មិនមានច្រើននោះដែរ ប៉ុន្តែខ្ញុំពិតជាមានឧត្តមគតិ ឆន្ទៈ និងមហិច្ចតាពិតប្រាកដក្នុងចូលរួមបម្រើជាតិ និងប្រជាជនកម្ពុជា។

ប្រសិនបើសម្តេចផ្តល់ឱកាស និងផ្តល់ការអនុញ្ញាត ខ្ញុំស្នើសុំចូលរួមជីវភាពនយោបាយជាមួយបក្សប្រជាជនកម្ពុជា ដើម្បីមានលទ្ធភាព និងឱកាសពេញលេញចូលរួមបម្រើប្រជាជន និងប្រទេសជាតិក្រោមដំបូលសន្តិភាព។ ក៏ប៉ុន្តែប្រសិនសម្តេចពិនិត្យឃើញថា ខ្ញុំគ្មានលក្ខណៈសម្បត្តិគ្រប់គ្រាន់មិនសមនឹងចូលរួមជាមួយគណបក្សប្រជាជនទេ ខ្ញុំក៏នឹងពេញចិត្តរស់នៅជាពលរដ្ឋធម្មតាដូចពលរដ្ឋដទៃទៀតជួយជាតិ និងបម្រើប្រជាជនតាមលទ្ធភាពដែលខ្ញុំមានផងដែរ។លោក យឹម ស៊ីណន បង្ហាញការឈឺចាប់ជាទីបំផុតចំពោះទង្វើរបស់ក្រុមប្រឆាំង និងគោរពស្នើសុំសម្តេចតេជោ ហ៊ុន សែន ចូលរួមជីវភាពនយោបាយ ជាមួយគណបក្សប្រជាជនកម្ពុជា សូមជូនពរឆ្នាំថ្មី និងសូមឲ្យមានសិរីសួស្តីដល់ជនរួមជាតិទាំងក្នុង និងក្រៅប្រទេស៕

អត្ថបទដែលជាប់ទាក់ទង