ស្ថានទូតកម្ពុជា នឹងធ្វើជាប្រធានប្តូរវេន គណៈកម្មាធិការអាស៊ានប្រចាំរដ្ឋធានីវ៉ាស៊ីងតោន ចាប់ពីខែឧសភា ដល់ខែសីហា ឆ្នាំ២០២៣

ភ្នំពេញ៖ ស្ថានទូតកម្ពុជានឹងទទួលធ្វើជាប្រធានប្តូរវេនគណៈកម្មាធិការអាស៊ានប្រចាំរដ្ឋធានីវ៉ាស៊ីងតោនចាប់ពីខែឧសភា ដល់ខែសីហា ឆ្នាំ២០២៣។
ឯកឧត្តម កែវ ឈា ឯកអគ្គរាជទូតកម្ពុជាប្រចាំសហរដ្ឋអាមេរិក បានទទួលញញួរធ្វើជាប្រធានប្តូរវេនគណៈកម្មាធិការអាស៊ានប្រចាំរដ្ឋធានីវ៉ាស៊ីងតោន (ACW) ពីឯកឧត្តម Dato Serbini Ali ឯកអគ្គរាជទូតប្រ៊ុយណេប្រចាំសហរដ្ឋអាមេរិក សម្រាប់រយៈពេល ៤ ខែ ចាប់ពីខែឧសភា ដល់ខែសីហា ឆ្នាំ២០២៣។
ក្នុងនាមជាប្រធាន ACW ស្ថានទូតកម្ពុជាប្តេជ្ញា៖
១. ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការក្នុងចំណោមសមាជិកACW
២.ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការរវាងACW និងសហរដ្ឋអាមេរិក ៕
