**បទវិភាគ​៖​ “និមិត្តសញ្ញាថ្មី”នៃ​ទំនាក់ទំនង​ចិន-កូរ៉េខាងជើង​នឹង​ណែនាំ​ប្រ​ទេស​ទាំងពីរ​បើកទំព័រថ្មីនៃ​ការអភិវឌ្ឍ​**អាវុធហត្ថខេត្តបន្ទាយមានជ័យ អំពាវនាវដល់ម្ចាស់ម៉ូតូចំនួន២២គ្រឿង ដែលបាត់មកទំនាក់ទំនងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតដោយភ្ជាប់ជាមួយឯកសារពាក់ព័ន្ធ**ឯកឧត្តម ឡេង ប៉េងឡុង៖ មន្ត្រីរាជការដែលពាក់ព័ន្ធនឹងគ្រឿងញៀន នឹងត្រូវបណ្តេញចេញពីក្របខណ្ឌដោយគ្មានការលើកលែង**សម្តេច ម៉ែន សំអន៖ ទំនាក់ទំនងរវាងកម្ពុជា និងវៀតណាម គឺជាទំនាក់ទំនងមិត្តភាពប្រពៃណី ភាពជាអ្នកជិតខាងល្អ និងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ**សំណុំរឿងវិវាទដីធ្លី ដែលអូសបន្ទាយអស់រយៈពេលជាង ១២ឆ្នាំ នៅស្រុកអូរគ្រៀងសែនជ័យ ត្រូវបានដោះស្រាយបញ្ចប់ជោគជ័យ**អភិបាលរាជធានីភ្នំពេញ ដាក់បទបញ្ជាដល់អភិបាលខណ្ឌទាំង១៤ បន្តចុះត្រួតពិនិត្យទីតាំងឃ្លាំងស្តុកទំនិញ ឬផលិតផលបង្កក ដែលសង្ស័យមានប្រភពនាំចូលពីថៃ**រដ្ឋសភាត្រៀមអនុម័តប្រញាប់លើវិសោធនកម្មច្បាប់ផ្លូវថ្នល់ ១៥ មាត្រា៖ ទប់ស្កាត់ឡានលើសទម្ងន់និងបន្ថយថ្លៃឡូជីស្ទិក**វិចារណកថា! ការប្រែប្រួលអាកាសធាតុ និងថ្នាំកសិកម្ម៖ ការការពារដំណាំ ដោយមិនបង្កផលប៉ះពាល់ដល់ភពផែនដី**អភិបាលខេត្តរតនគិរី ណែនាំឱ្យសមត្ថកិច្ចពាក់ព័ន្ធ ក្រុង ស្រុក ត្រូវចុះតាមទីហាងទំនិញ និងផ្សារនានាដើម្បី ទប់ស្កាត់កុំឱ្យមានការលក់ទំនិញរបស់ថៃ**កម្ពុជាបន្តជម្រាបជូនអំពីបច្ចុប្បន្នភាពនៃបញ្ហាព្រំដែនកម្ពុជា-ថៃ ជូនឯកអគ្គរដ្ឋទូតបរទេស**អាមេរិក បើកការវាយប្រហារសាជាថ្មីលើអ៉ីរ៉ង់ ខណៈកិច្ចប្រឹងប្រែងបិទបញ្ចប់សង្រ្គាមកំពុងជាប់គាំង**ក្រុមមន្ត្រីសន្តិសុខលីបង់៖ ការវាយប្រហារតាមផ្លូវអាកាសរបស់អ៉ីស្រាអែលលើភាគខាងត្បូងលីបង់ បានសម្លាប់មនុស្សយ៉ាងហោច ១៣នាក់**យោធាប៉ាគីស្ថានប្រកាសថា បុគ្គលិកយោធាទាំងអស់ដែលស្ថិតនៅលើឧទ្ធម្ភាគចក្របានបាត់បង់ជីវិតទាំងស្រុង បន្ទាប់ពីជួបគ្រោះថ្នាក់ធ្លាក់នៅក្បែរទីក្រុងមុយហ្សាហ្វារ៉ាបាដ ក្នុងតំបន់កាស្មៀរ**សម្តេចតេជោ បង្ហាញពីវីរភាព និងគុណបំណាច់ដ៏ធំធេងចំពោះជាតិមាតុភូមិរបស់វីរកងទ័ព ដែលបានយកទ្រូងពាំងគ្រាប់ ដើម្បីជាតិទឹកដី និងប្រជាជន**សម្តេចតេជោ ណែនាំដល់អាជ្ញាធរត្រូវយកចិត្តទុកដាក់ដោះស្រាយជម្លោះដីធ្លីជូនប្រជាពលរដ្ឋឱ្យបានរហ័ស និងមានប្រសិទ្ធភាព**លោក នេតាន់យ៉ាហ៊ូ នឹងបន្តឈរឈ្មោះបោះឆ្នោតសម្រាប់អាណត្តិថ្មីក្នុងឆ្នាំនេះ បន្ទាប់ពីលោកត្រាំ សម្តែងភាពសង្ស័យថា តើមេដឹកនាំរូបនេះចង់បន្តតំណែងទៀតឬយ៉ាងណា**រដ្ឋបាលខេត្តពោធិ៍សាត់ រៀបចំកិច្ចប្រជុំសាមញ្ញលើកទី២៥ ឆ្នាំទី២ អាណត្តិទី៤ របស់ក្រុមប្រឹក្សាខេត្ត**សម្តេចតេជោ ប្រកាសចាត់វិធានការលើក្រុមឈ្មួញនាំសាច់បង្កកពីប្រទេសថៃ និងហៅឈ្មួញមកសួរដោយផ្ទាល់ រកមុខមន្ត្រីដែលពាក់ព័ន្ធ**ជនជាតិចិន ១៥៦នាក់ពាក់ ព័ន្ធករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ត្រូវបានបណ្ដេញចេញពីកម្ពុជា**ក្រសួងបរិស្ថានតម្រូវឱ្យក្រុមហ៊ុនរុករករ៉ែ RONG CHENG INDUSTRIAL INVESMENT (CAMBODIA) CO., LTD. អនុវត្តតាមច្បាប់ ស្តារបរិស្ថានឡើងវិញស្របតាមបទដ្ឋានបរិស្ថាន ដើម្បីចៀសវាងផលប៉ះពាល់បរិស្ថាននិងធនធានធម្មជាតិ

ខេត្តបាត់ដំបងនឹងរៀបចំពិធីដង្ហែ និងទទួលជាផ្លូវការនូវព្រះអគ្គីកីឡា ដែលនឹងមកដល់ទឹកដីខេត្តបាត់ដំបងនាពេលខាងមុខនេះ

ភ្នំពេញ៖ ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបងកាលពីរសៀលថ្ងៃទី ១៨ ខែមេសា ឆ្នាំ ២០២៣ បានដឹកនាំកិច្ចប្រជុំពិភាក្សាការងារត្រៀមរៀបចំពិធីដង្ហែព្រះអគ្គីកីឡាឆ្លងកាត់ខេត្តបាត់ដំបង សម្រាប់ព្រឹត្តិការណ៍ការប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ និងកីឡាអាស៊ានប៉ារ៉ាហ្គេមលើកទី ១២ ឆ្នាំ២០២៣ ដែលព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រនេះនឹងមកដល់ ក្នុងរយៈពេល ១៧ថ្ងៃទៀតប៉ុណ្ណោះ។

នាឱកាសនោះ ឯកឧត្តមបានមានប្រសាសន៍ថា នៅថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៣ ក្បួនដង្ហែព្រះអគ្គីរបស់ខេត្តបាត់ដំបងនឹងចាប់ផ្តើមដង្ហែចេញពីចំណុចព្រំប្រទល់រវាងខេត្តបាត់ដំបង និងខេត្តពោធិ៍សាត់ ត្រង់ម្ដុំឃុំស្វាយដូនកែវ តាមផ្លូវជាតិលេខ ៥ អមដោយ ក្រុមកីឡាករ កីឡាការិនី ក្រុមកង់ប្រចាំខេត្តបាត់ដំបង រហូតមកដល់រង្វង់មូលលោកតាដំបងក្រញូង រួចបន្តដំណើរទៅកាន់វេទិកាដែលប្រារព្ធពិធីទទួលនូវព្រះអគ្គីកីឡាក្នុងព្រឹត្តិការណ៍ស៊ីហ្គេម និងផារ៉ាហ្គេមជាផ្លូវការ ស្ថិតនៅមុខសាលាខេត្តចាស់ និងបន្តដង្ហែទៅរក្សាទុកនៅវត្តពោធិ៍វាល ក្នុងក្រុងបាត់ដំបងមួយយប់ ដើម្បីព្រះសង្ឃធ្វើកិច្ចពិធីសាសនា ប្រសិទ្ធិពរ ជ័យមង្គលជូនដល់ប្រជាពលរដ្ឋក្នុងខេត្តបាត់ដំបងទាំងមូល មុននឹងប្រគល់ជូនខាងខេត្តបន្ទាយមានជ័យបន្តទៀត។

ឯកឧត្តមបានមានប្រសាសន៍បន្តថា ខេត្តបាត់ដំបងនឹងត្រៀមរៀបចំទង់ជាតិ និងដាក់ភ្លើងរចនាតាមដងផ្លូវ ដើម្បីត្រៀមស្វាគមន៍ព្រះអគ្គីកីឡា និងគណៈប្រតិភូដែលបានចូលរួមទាំងអស់។

ឯកឧត្តមអភិបាលក៏បានអំពាវនាវដល់មន្ត្រីរាជការ តាមមន្ទីរ អង្គភាព កងកម្លាំងប្រដាប់អាវុធ សាស្ត្រាចារ្យ លោកគ្រូអ្នកគ្រូ សិស្ស និស្សិត ក៏ដូចជាប្រជាពលរដ្ឋទាំងអស់ ក្នុងខេត្តបាត់ដំបង សូមចូលរួមក្នុងព្រឹត្តិការណ៍ទទួលនូវព្រះអគ្គីកីឡា ដែលដង្ហែរចូលមកក្នុងខេត្តបាត់ដំបង ឱ្យបានច្រើនកុះករ ។

បន្ថែមពីលើនេះ ឯកឧត្តមក៏បានអំពាវនាវដល់ប្រជាពលរដ្ឋនៅតាមដងវិថីនៃផ្លូវជាតិលេខ ៥ ដូចជាវិថីដែលពាក់ព័ន្ធនឹងក្បួនដង្ហែ សូមជួយសម្អាតបរិស្ថាននៅតាមដងផ្លូវ និងដាក់នៅទង់ជាតិនៅតាមមុខផ្ទះរៀងៗខ្លួនដើម្បីត្រៀមខ្លួនអបអរសាទរព្រឹត្តិការណ៍ដង្ហែព្រះអគ្គីកីឡាឲ្យមានភាពឱឡារិកអធិកអធម្ម និងជាមោទនភាពដែលមិនអាចកាត់ថ្លៃបានសម្រាប់ខេត្តបាត់ដំបងយើង៕

អត្ថបទដែលជាប់ទាក់ទង