**ពលរដ្ឋរងគ្រោះដោយសារខ្យល់កន្រ្តាក់ចំនួន ២៤គ្រួសារ ក្នុងក្រុងដូនកែវ ស្រុកត្រាំកក់ និងស្រុកបាទី ទទួលបានអំណោយមនុស្សធម៌ពីសាខាកាកបាទក្រហមកម្ពុជា ខេត្តតាកែវ**ថ្នាក់ដឹកនាំរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា ចូលរួមក្នុងពិធីដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធចំពោះវីរយុទ្ធជន វីរយុទ្ធនារី និងប្រជាជនកម្ពុជា នៅតំបន់ប្រវត្តិសាស្ត្រយោធាតេជោកោះថ្ម X16 ខេត្តត្បូងឃ្មុំ**ស៊ុយអែត និងអ៊ីរ៉ង់ធ្វើការដោះដូរអ្នកទោសក្នុងកិច្ចព្រមព្រៀងសម្របសម្រួលដោយអូម៉ង់**អនុប្រធានសហរដ្ឋអាមេរិក ប្រកាសផ្តល់ជំនួយចំនួន ១.៥ពាន់លានដុល្លារដល់អ៊ុយក្រែននៅក្នុងកិច្ចប្រជុំកំពូលសន្តិភាពស្វីស**ស៊ុយអែត អះអាងថា យន្តហោះយោធារុស្ស៊ី បានបំពានចូលដែនអាកាសរបស់ខ្លួន**អធិការបតីអាល្លឺម៉ង់ ច្រានចោលចំពោះលក្ខខណ្ឌរបស់ពូទីន ដើម្បីបញ្ចប់សង្គ្រាមអ៊ុយក្រែន**ឯកឧត្តមរដ្ឋមន្ត្រី ហួត ហាក់ ដឹកនាំគណៈប្រតិភូជាន់ខ្ពស់ក្រសួងអធិការកិច្ច មាតុភូមិនិវត្តន៍មកដល់កម្ពុជាវិញប្រកបដោយសុវត្ថិភាព**ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ានិត អំពាវនាវឲ្យអាជ្ញាធរគ្រប់ជាន់ថ្នាក់ និងបងប្អូនប្រជាពលរដ្ឋទាំងអស់ បន្តសហការគ្នា ទប់ស្កាត់ល្បែងស៊ីសង ដែលបានជះឥទ្ធិពលដល់ជីវភាព និងសុភមង្គលគ្រួសារ**ក្រសួងបរិស្ថាន រួមទាំងអាជ្ញាធរស្រុកកញ្ជៀច លោកគ្រូអ្នកគ្រូ សិស្សានុសិស្ស នៅខេត្តព្រៃវែង ចូលរួមអនុវត្តយុទ្ធនាការ «កម្ពុជាស្អាត ខ្មែរធ្វើបាន»**ក្រសួងធនធានទឹក ចេញសេចក្ដីជូនដំណឹងអំពីស្ថានភាពធាតុអាកាសនៅកម្ពុជាសម្រាប់ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៤**អភិបាលខេត្តត្បូងឃ្មុំ បើកកិច្ចប្រជុំត្រួតពិនិត្យការងារត្រៀមប្រារព្ធពិធីខួបលើកទី៤៧ ទិវានៃការចងចាំដំណើរឆ្ពោះទៅការផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុលពត**បង្ក្រាបករណីជួញដូរគ្រឿងញៀន ឃាត់ខ្លួនជនល្មើសម្នាក់ រឹបអូសថ្នាំញៀនជាង ៥គីឡូក្រាម**មន្រ្តីជំនាញឆ្មក់ចាប់បាន ជើងមាន់បង្កក កោះមាន់បង្កក ខួរគោបង្កក និងពោះវៀនជ្រូក ដឹកតាមរថយន្តដឹកអ្នកដំណើរ នៅស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ**លោកជំទាវ ហឹង ណារី វ៉ា ថន ជំរុញឱ្យលោកគ្រូអ្នកគ្រូ ត្រូវផ្សព្វផ្សាយបន្ថែមដល់អាណាព្យាបាលទាំងអស់ ត្រូវតែជម្រុញតាមដាន និងមិនត្រូវឱ្យកូនៗបោះបង់ការសិក្សាឡើយ និងត្រូវជៀសឱ្យឆ្ងាយពីគ្រឿងញៀន**អភិបាលខេត្តកំពត ប្រាប់យុវជនជំនាន់ក្រោយត្រូវពង្រឹង និងពន្លូតសមត្ថភាពខ្លួន ដើម្បីក្លាយជាអ្នកបន្តវេនដឹកនាំពោរពេញដោយថាមពល**ការសម្តែងសិល្បៈ «គ្រួសារចិន ឆ្នាំ២០២៤» នៅភ្នំពេញ**ឯកឧត្តម ខូយ រីដា អំពាវនាវដល់សិស្ស និស្សិត ដែលចង់សិក្សាបន្ត ហើយពុំមានលទ្ធភាពរៀន សូមរួសរាន់មកចាប់យកជំនាញបច្ចេកទេស ដើម្បីអនាគតរបស់ខ្លួន នៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តពោធិ៍សាត់**អណ្តូងទឹកស្អាតចំនួន១០ ជាអំណោយសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ត្រូវបានលោកជំទាវ ហ៊ុន ម៉ាណា ប្រគល់ជូនគ្រួសារអតីតយុទ្ធជន នៅមជ្ឍមណ្ឌលអភិវឌ្ឍន៍ប៊ុន រ៉ានី សែនជ័យ ដំណាក់ត្រយឹង ក្នុងស្រុកភ្នំក្រវាញ**ក្រសួងមុខងារសាធារណៈ ប្រជុំរៀបចំការប្រឡងប្រជែងជ្រើសរើសគ្រូបឋមសិក្សា**ឯកឧត្តមបណ្ឌិត អ៊ុន ឃាង រដ្ឋលេខាធិការក្រសួងការបរទេស ទទួលជួបគណៈប្រតិភូនៃ Mansfield Foundation ប្រចាំសហរដ្ឋអាមេរិក

អភិបាលខេត្តកំពង់ឆ្នាំង ចុះសួរសុខទុក្ខ និងនាំយកអំណោយចែកជូនប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់ ក្នុងស្រុកកំពង់លែង

ភ្នំពេញ៖ ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង និងលោកជំទាវ រួមជាមួយលោកជំទាវ កែ ច័ន្ទមុនី តំណាងរាស្ត្រមណ្ឌលខេត្តកំពង់ឆ្នាំង អភិបាលរងខេត្ត និងក្រុមការងារសាខាកាកបាទក្រហមខេត្ត អនុសាខាកាកបាទក្រហមស្រុក នាព្រឹកថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៣ បានចុះសួរសុខទុក្ខ និងនាំយកអំណោយចែកជូនប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់ចំនួន ១៥គ្រួសារ ក្នុងឃុំច្រណូក ឃុំប្រឡាយមាស ឃុំផ្លូវទូក និងឃុំពោធិ៍ ស្រុកកំពង់លែង។

ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ បានពាំនាំប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់សម្ដេចតេជោ នាយករដ្ឋមន្ត្រី និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប្រធានកាកបាទក្រហមកម្ពុជា ដែលតែងតែយកចិត្តទុកដាក់អំពីសុខទុក្ខរបស់ប្រជាពលរដ្ឋទាំងអស់នៅគ្រប់កាលៈទេសៈ និងសូមចូលរួមសោកស្ដាយចំពោះការខូចខាតផ្ទះសម្បែង ទ្រព្យសម្បត្តិដោយគ្រោះខ្យល់កន្ត្រាក់។

អំណោយដែលបានផ្ដល់ជូនក្នុង១គ្រួសារ ទទួលបាន អង្ករ ៣០គីឡូក្រាម, មី ១កេះ, ត្រីខ ១យួរ, ឃីត ១កញ្ចប់(មុង១ ភួយ១ សារុង១ ក្រមារ១) និងថវិកាមួយចំនួន ហើយគ្រួសាររងគ្រោះរលំផ្ទះទទួលបានតង់ធំ១បន្ថែម ៕

អត្ថបទដែលជាប់ទាក់ទង