រយៈពេល៣ថ្ងៃ មានភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ ជាង៤ម៉ឺននាក់ មកលេងកម្សាន្តតាមរមណីយដ្ឋាននានាក្នុងខេត្តព្រះវិហារ

ភ្នំពេញ៖ ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ដែលត្រូវនឹងថ្ងៃទី១៤-១៦ ខែមេសា ឆ្នាំ២០២៣នេះ ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ក៏ដូចបងប្អូនប្រជាពលរដ្ឋបានធ្វើដំណើរកម្សាន្តនៅតាមរមណីយដ្ឋាន សហគមន៍ទេសចរ
ណ៍ គោលដៅទេសចរណ៏ និងទីតាំងរៀបចំសង្រ្គាន្តឆ្នាំថ្មីក្នុងខេត្ត សរុបមានចំនួន៤៤,៦៩៣នាក់ ប្រៀធៀបឆ្នាំ២០២២ កើនឡើងចំនួន ១៥.៥០% ក្នុងនេះមាន ភ្ញៀវជាតិចំនួន ៤៤,៥៥៥នាក់ កើនឡើង ១៥.៥៤% ភ្ញៀវបរទេសចំនួន ១៣៨នាក់ កើនឡើង ៣. ៧៦% ៕
